ឪពុករបស់ខ្ញុំនិងចៅៗ


តើការដែលមនុស្សប្រុសមើលកូនឬមើលចៅ វាជារឿងប្លែកត្រចៀកណាស់មែនទេ?
ខ្ញុំធំដឹងក្ដីឡើងជាមួយនឹងបរិយាកាសបែបនេះ គ្រប់គ្នាក្នុងគ្រួសារតែងជួយមើលក្មេងៗតូចៗ។

ប៉ារបស់យើងចូលចិត្តក្មេងៗ គាត់តែងជួយមើលកូនៗ និងក្មួយៗផងដែរនៅរាល់ពេលដែលគាត់ទំនេរ។ កុងរបស់ខ្ញុំក៏ធ្លាប់ជួយមើលចៅម៉ាហ្វូងម៉ាហ្វាយ និងទៅទទួលចៅម្ដង៦នាក់ពីសាលាមាត្តេយ្យដែរ ឪពុកក្មេកខ្ញុំក៏ជួយមើលចៅតូចៗ២នាក់ដែរ កាលពីគាត់មិនទាន់ធ្លាក់ខ្លួនឈឺ រីឯស្វាមីខ្ញុំផ្ទាល់ក៏បានរម្លែកភារកិច្ចនេះដែរ ( no wonder Pich loves her dad dearly)។ កាលដែលខ្ញុំមានកូននាងដែលជាកូនច្បង ខ្ញុំចូលធ្វើការនៅក្រុមហ៊ុនមួយ ប៉ាដ៏ល្អរបស់ខ្ញុំ ទទួលមើលនាងនាងរាល់ពេលរសៀលដែលគាត់ទំនេរ។ កាលនោះ អោយតែខ្ញុំមានការងារ ដែលត្រូវទៅកន្លែងធ្វើការរបស់ប៉ា បុគ្គលិកក្រោមបង្គាប់របស់ប៉ាដែលស្និទ្ធស្នាលនាំគ្នានិយាយផាស្ទើរលេងស្ទើរមែនអោយខ្ញុំថា “រវល់ធ្វើអី មិនមើលកូនទេ ទុកអោយតែកុងមើល អោយតែមានការគេត្រូវការខលហៅកុងមកវះកាត់លើកណា ក៏ឮតែកុងថាមកមិនបានទេ ជាប់មើលចៅ” តែខ្ញុំមិនដែលយកសម្ដីគេមកដាក់ក្នុងចិត្តទេ។ ទុកកូនៗនៅនឹងប៉ា ខ្ញុំមានអារម្មណ៍ស្ងប់ និងកក់ក្ដៅជាងការទុកកូននៅនឹងអ្នកមើលក្មេងស៊ីឈ្នួល ព្រោះខ្ញុំដឹងថាប៉ាស្រឡាញ់ចៅៗ(ច្រើនជាស្រឡាញ់ខ្ញុំផង of course)។ សព្វថ្ងៃប៉ាចូលនិវត្តន៍ហើយ រាល់ពេលដែលខ្ញុំបានជួប គ្រូពេទ្យទាំងឡាយដែលធ្លាប់ស្គាល់ប៉ា ពួកគាត់ តែងសួរពីសុខទុក្ខប៉ាខ្ញុំ ថាប៉ាពេលចូលនិវត្តន៍ហើយ ធ្វើអីដែរសព្វថ្ងៃ? ចម្លើយដែលស្មោះត្រង់របស់ខ្ញុំ គឺគាត់នៅផ្ទះមើលចៅអាតូចជាងគេ។ អ្នកទាំងឡាយ កាលបើបានឮចម្លើយដ៏ស្មោះត្រង់បែបនេះរបស់ខ្ញុំ តែងបង្ហាញទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង ហាក់ដូចជាមិនដែលឮថាជីតាឯណាចេះមើលចៅតូច។ ប្រតិកម្មបែបនេះដែលខ្ញុំបានជួបជាញឹកញយ បាននាំចិត្តខ្ញុំអោយនឹករអៀសថា ឱ ប្រហែលជាការមិនសមគួរទេដឹង ដែលវេជ្ជបណ្ឌិតចូលនិវត្តន៍ម្នាក់នេះបែរជាមកមើលចៅទៅវិញ ពេលខ្លះខ្ញុំក៏នឹកថា គាត់នឿយហត់ច្រើនណាស់មកហើយក្នុងការចិញ្ចឹមមើលថែកូនៗ ហេតុអីខ្ញុំមិនទុកអោយគាត់បានសម្រាកល្ហែរល្ហើយផង បែរជាទុក super active baby ម្នាក់នេះនៅនឹងគាត់ទៀត?

ប៉ុន្តែប៉ាស្រឡាញ់និងថ្នាកថ្នមចៅណាស់ គាត់ហត់នឿយ តែគាត់មានសេចក្ដីសុខណាស់ រាល់ពេលមានចៅនៅក្បែរ។ បើចៅត្រូវទៅលេងផ្ទះយាយតាខាងប៉ាវា ម៉ាយប់ពីរវិញ ប៉ាខលសួរម៉្ងៃពីរបីដង។ គាត់ធ្លាប់និយាយថា មានចៅៗនៅផ្ទះ គាត់រកពេលស្ត្រេស្តមិនបានទេ។ យ៉ាងហោចណាស់ មានចៅនៅផ្ទះ គ្រាន់បានមិនអោយគាត់អផ្សុកដែរ 😀

ប៉ា! សូមអោយប៉ាមានសុខភាពល្អ នេះជាបំណងប្រាថ្នាតែមួយគត់របស់កូន។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ឪពុករបស់ខ្ញុំនិងចៅៗ

  1. 😀 ដូចមិនមានអីប្លែកទេ ព្រោះជីតាខ្ញុំក៏ធ្លាប់ជួយមើលចៅដែរ តែគាត់ច្រើនតែបង្រៀនចៅ ព្រោះឱយនៅមើលវាលេងគាត់វិលមុខ

    ចូលចិត្ត

  2. ឌីយ៉ា ថា:

    គ្រួសារ​របស់​បង​ដូច​មាន​ក្ដី​សុខ​ដល់​ហើយ ខ្ញុំ​ចង់​ទៅ​មើល​ផ្ទាល់​ដល់​ហើយនៀក

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s