I am a wife and a mother of 3 daughters! This blog is created to honor motherhood. I am proud to be a mother. I wish some day my girls will be able to read it and learn how much I love them.
(សុំអាប់ដេត សរសេរទំព័រអំពីខ្ញុំជាភាសាខ្មែរថែម ពីព្រោះប្លុកនេះសរសេរជាភាសាខ្មែរ អ្នកសរសេរក៏ជាខ្មែរ)
ខ្ញុំជាភរិយាម្នាក់ និងជាម្ដាយនៃកូនស្រីបីនាក់។ ប្លុកនេះបង្កើតឡើងសំរាប់លើកតំកើងតំលៃភាពជាម្ដាយរបស់ស្ត្រីគ្រប់រូប ហើយខ្ញុំមានមោទនភាពណាស់ ដែលបានក្លាយខ្លួនជាម្ដាយរបស់កូនស្រីទាំងបីរបស់ខ្ញុំ។ ម្ដាយម្នាក់នេះ សង្ឃឹមថាកូនៗ នឹងអាចចូលមកអានប្លុកនេះ ហើយយល់ពីទឹកចិត្តស្នេហារបស់ខ្ញុំចំពោះពួកគេ។
Mother’s love is eternal…
ចូលចិត្តចូលចិត្ត
cool!
ចូលចិត្តចូលចិត្ត
Thank you for your visit!
ចូលចិត្តចូលចិត្ត
Nice to meet you ! It’s really surprised me, Mother of three daughters as for me only two daughter.
ចូលចិត្តចូលចិត្ត
Surprise that I have 3 Gs? hehehe I sometime find it’s hard but still I am the happiest mom after all 😀
ចូលចិត្តចូលចិត្ត
កូនបងអាយុ ១០ឆ្នាំ ចំណែកកូនប្អូនអាយុ ៧ ឆ្នាំ តែម្នាក់ទៀតមិនទាន់គម្រោងថាយកនៅឆ្នាំណាទេ ។
ចូលចិត្តចូលចិត្ត
ឆាប់ៗហ្មងទៅបង 🙂
ចូលចិត្តចូលចិត្ត
Not Surprise but I think that next year If I got a daughter more I will be the same to you but really want a boy than girl. Sorry How old of your daughters ?
ចូលចិត្តចូលចិត្ត
ជូនពរបងបានដូចបំណង។ កូនខ្ញុំនាងបងអាយុ៧ឆ្នាំ ទី២អាយុ៤ឆ្នាំ ឯស្រីពៅ៣ខែ២អាទិត្យ ចុះកូនបងវិញ?
ចូលចិត្តចូលចិត្ត
អីយ៉ា ៗៗៗ
ចូលចិត្តចូលចិត្ត
អ្នកមានកូននិយាយគ្នាតែពីរឿងកូនចៅ ឯខ្ញុំ…ខ្ញុំអត់ដឹងនិយាយពីអីទេ…
សូមសួរសុខទុក្ខពីចម្ងាយ សូមជូនពរទាំងម៉ាក់ និងកូនស្រីទាំងបីព្រមទាំងប៉ាសូមមានតែសេចក្តីសុខ។
ចូលចិត្តចូលចិត្ត
អរគុណបងកល្យាណ
ចូលចិត្តចូលចិត្ត
ម៉េចបានអីយ៉ាៗៗៗចឹងតាម៉ាប់?
ចូលចិត្តចូលចិត្ត
ឃើញបងៗ ប្រឹងយកកូនប្រណាំងគ្នា (សុំទោសផងបើពាក្យសម្តីមិនសមគួរ)
ចូលចិត្តចូលចិត្ត
That’s okay 🙂
ចូលចិត្តចូលចិត្ត
ចាំពេលញ៉ុមមានប្រពន្ធ ចាំណែនាំគាត់ឲ្យចូលអានប្កក់នេះ 😛
ចូលចិត្តចូលចិត្ត
អរគុណ ជូនពរឆាប់បានប្រពន្ធ 😆
ចូលចិត្តចូលចិត្ត
ចាហៀបសួរបងស្រី, មកយឺតជាងគេហើយខ្ញុំ! រីករាយដែលបានស្គាល់ ហើយស្វាគមន៍អ្នកម្តាយនៃក្មួយស្រីទាំងបី! 😀
ចូលចិត្តចូលចិត្ត
ស្វាគមន៍ក្មេងស្រែង៉ោង 😉
ចូលចិត្តចូលចិត្ត
ប៉ុន្មានថ្ងៃនេះ ចូលផ្ទះស្គាល់កន្លុកកន្លៀតហើយ ។ ឥឡូវសូមត្រឡប់មកបន្ទប់ទទួលភ្ញៀវវិញដើម្បីទទួលពាក្យស្វាគមន៍ពីម្ចាស់ផ្ទះ ។ សួស្ដី ម្ចាស់ផ្ទះ ។
បានដំណឹងថាផ្ទះនេះមានកូនស្រីដល់ទៅបីនាក់ ។ នៅក្នុងផ្ទះឃើញកុមារីម្នាក់ស្រស់ស្អាត ស្លៀកពាក់កូនសិស្ស ។ តាមមើលទៅក្មួយស្រីរៀននៅសាលាឯកជន មិនមែននៅសាលារដ្ឋទេ ។ មែនទេ ?
ចូលចិត្តចូលចិត្ត
ចាស សួស្ដី! អ្នកណាក៏ល្បីនឹងខ្ញុំមានកូនស្រីបីនាក់ដែរ ព្រោះអួតដាក់គេឯងពេញតែភូមិ។ កូននូរៀននៅមត្តេយ្យឯកជន ក្បែរៗផ្ទះណឹងឯង។ អាយុទើប៤ឆ្នាំណឹង សាលារដ្ឋគេមិនទទួលទេ។
ចូលចិត្តចូលចិត្ត
ខ្ញុំធ្លាប់ឃើញធ្វើ គឺ គេឲ្យទៅរៀនបានក្រោមរូបភាពផ្ញើ ។ មិនដឹងជាត្រូវឬខុសនឹងច្បាប់ក្រសួង ការដែលសាលារដ្ឋខ្លះទទូលឲ្យក្មេងមិនទាន់គ្រប់អាយុរៀន ។ ប៉ុន្ដែឃើញគេធ្វើចឹងហូរហែរមកហើយ ។
ចូលចិត្តចូលចិត្ត
ខ្ញុំក៏មិនសូវច្បាស់ដែររឿងណឹង ម្យ៉ាងមត្តេយ្យដែលកូននូរៀននោះ ជាមត្តេយ្យអង់គ្លេសទេ ខ្ញុំចេះតែអោយរៀនលេងៗទៅ ព្រោះនៅផ្ទះគ្មានអ្នកជួយមើល
ចូលចិត្តចូលចិត្ត
បងខ្ញុំមានរឿងមួយសំខាន់ណាស់ចង់សួរបងឲ្យជាក់ ខ្ញុំដូចជាប្រហែលៗបងនៅខាងក្រៅ ។ តើបងមានប្អូនឈ្មោះ រិទ្ធី ទេ?
ចូលចិត្តចូលចិត្ត
គេគឺប្អូនប្រុសបង្កើតរបស់បង។ ម៉េចបានតាម៉ាប់ស្គាល់គេ?
ចូលចិត្តចូលចិត្ត
ចប់បណ្ដោយសួរចុះសួរឡើងសុទ្ធតែអ្នកស្គាល់គ្នា ។ ខ្ញុំស្គាល់បងតាមវតប្រេស ហើយស្គាល់ប្អូនបងតាមហ្វេសប៊ុក ដល់ក ! អូ៎ មួយទៀត ពួកខ្ញុំថតរូបជាមួយគ្នា ។
ចូលចិត្តចូលចិត្ត
ផែនដីមូលហើយសំប៉ែតមែន
ចូលចិត្តចូលចិត្ត
ជំរាបសួរបង ខ្ញុំជាសមាជិកថ្មីរបស់វឺតប្រេស។
ដើរកាត់ផ្ទះបងហើយ មានអារម្មណ៍ថាមានសុភមង្គលណាស់។
ខ្ញុំសរសើរបងណាស់ ដែលមានបំពេញតួនាទី ជាភរិយា និងអ្នកម្តាយដ៏ល្អ។ ខ្ញុំជឿថាពេលកូនស្រីបងធំឡើងគេនឹងដឹងថាបងស្រលាញ់ពួកគេខ្លាំងប៉ុណ្ណា។
វាហាក់ដូចជាអារម្មណ៍ដែលខ្ញុំបានទទួលក្តីស្រលាញ់ពីម៉ាក់របស់ខ្ញុំដែរ។
មិនលាក់បាំងទេ ពីតូចក៏ចេះខឹងម៉ាក់ម្តងម្កាលដែរ ប៉ុន្តែខ្ញុំតែងតែខំរៀន និងស្តាប់ដំបូន្មានមិនដែលអោយម៉ាក់ប៉ាពិបាកចិត្តដែរ។
ដល់ពេលរៀនចប់មហាវិទ្យាល័យ មានការងារធ្វើ មើលឃើញតថភាពសង្គម ទើបរឹតតែមើលឃើញក្តីស្រលាញ់របស់ម៉ាក់ប៉ាយ៉ាងច្បាស់។ គ្រប់យ៉ាងដែលពួកគាត់ធ្វើសុទ្ធតែចង់អោយកូនល្អ។
ចូលចិត្តចូលចិត្ត
សួស្ដីប្អូន! រីករាយដែលបានស្គាល់!
ចូលចិត្តចូលចិត្ត
រីករាយដែលបានស្គាល់បងដូចគ្នា។
អត្ថបទដែលខ្ញុំសរសេរ ភាគច្រើនផ្អែកលើអារម្មណ៍ដែលម៉ាក់ប៉ាផ្តល់អោយ និងអ្វីដែលបានឆ្លងកាត់ដោយខ្លួនឯង។
សូមជួយណែនាំផងបង! អរគុណ…
ចូលចិត្តចូលចិត្ត
សុំស្គាល់ដែរមក? (ស្គាល់យូរហើយណឹង ហា ហា…!!)
ចូលចិត្តចូលចិត្ត
ចាស ចារាបសួរ មកអញ្ជើញអង្គុយលេង
ចូលចិត្តចូលចិត្ត
សុំទឹកមួយកែវមកបងស្រី!!!
ចូលចិត្តចូលចិត្ត
ទំរាំបានយកទឹកអោយភ្ញៀវ ថ្ងៃត្រង់ប៉ារយ! យកញ៉ាំខ្លួនឯងហ្មងទៅ 😀
ចូលចិត្តចូលចិត្ត
មានចាឡំដោយស្បែកជើងខ្ញុំម៉ោម៉ាច្ហៀងទេ ? (អាខាងឆ្វេង!) 😀
ចូលចិត្តចូលចិត្ត
អត់ហេ ខ្ញុំពាក់កែងចោតតើ បានអីចាឡំគ្នា 😀
ចូលចិត្តចូលចិត្ត
ជុំរាបសួរបង! សូមជួយផ្ដល់យោបល់ផង http://pooreman1.wordpress.com
ចូលចិត្តចូលចិត្ត
អីយ៉ាស កូនស្រីបីនាក់ដូចម៉ាក់ខ្ញុំដែរ។
សួស្តីបងស្រី រីករាយដែលបានស្គាល់ណាបង 🙂
ចូលចិត្តចូលចិត្ត
សួស្តី ប្អូនស្រី«សណ្ដែកបណ្ដុះ» ហេហេហេ បងហៅតាមតាម៉ាប់ទេណា ខុសត្រូវអី ទៅរករឿងតាម៉ាប់ទៅណា
ចូលចិត្តចូលចិត្ត
អីយ៊ូយ ល្បីម្លេះសណ្តែកបណ្តុះនោះ ហេហេហេ
មិនអីទេបង ចង់ហៅចឹងក៏បាន 😀
ចូលចិត្តចូលចិត្ត
😀 😀 😀
ចូលចិត្តចូលចិត្ត
My son is now 2 year old but can’t talk. He can say only papa. I know he can listen well but not dare to talk. Any comment sis? Which doctor i should consult?
ចូលចិត្តចូលចិត្ត
តាមធម្មតា កូនប្រុសចាប់ចេះនិយាយយឺតជាងកូនស្រី ក្មួយខ្ញុំពីរបីនាក់ហើយ អាយុ២ឆ្នាំនៅមិនទាន់និយាយច្បាស់ ឯកូនប្រុសមិត្តខ្ញុំម្នាក់នៅអាមេរិក កាលគេមកលេងស្រុកយើង គេអាយុ៣ឆ្នាំ គេអត់ចេះនិយាយអ្វីក្រៅពីពាក្យ Dad Dad ដល់គេអាយុបាន បួនប្រាំឆ្នាំ មានអី និយាយច្រើនជ្រុល ឡើងប៉ានិងម៉ាក់ថា តាប៉ែ 😀 ។
តែតាមការយល់ឃើញរបស់ខ្ញុំ បើយើងឧស្សាហ៍នាំគេនិយាយ ក៏ជាការជួយជម្រុញការប្រើប្រាស់ភាសាគេម្យ៉ាងដែរ ព្យាយាមសួរនាំ បង្ហាញប្រាប់គេ អោយស្គាល់វត្ថុជុំវិញខ្លួន ថាជាស្អី បង្ហាញអោយគេ ស្គាល់សរីរាង្គមួយតួខ្លួនគេអីជាដើម បើយើងមានឳកាសនាំគេចេញក្រៅដើរលេង និយាយរៀបរាប់បង្ហាញគេអោយស្គាល់ទិដ្ឋភាពជុំវិញខ្លួន ។ល។ ទាំងអស់នេះជាការសុទ្ធតែជាការជម្រុញការប្រើប្រាស់ភាសាដល់គេទាំងអស់ ។ កុំបារម្ភពេកអី មិនអីទេ គេគង់តែនិយាយបានទេ គ្រាន់តែយូរឬឆាប់ តាមក្មេងម្នាក់ៗប៉ុណ្ណោះ 😀
ចូលចិត្តចូលចិត្ត