Book Review ប្រលោមលោក Captain បណ្ដូលចិត្ត


#Captainបណ្ដូលចិត្ត និពន្ធដោយ #លឹមសន្តិភាព
រឿងនេះ ជាប្រលោមលោកស្នេហាបែបកំប្លែង។ ខ្ញុំធ្លាប់អានរឿងនេះតាំងពីពេលអ្នកនិពន្ធសរសេរបង្ហោះលើផេករបស់គាត់។ ពេលដែលគាត់សម្រេចបោះជាសៀវភៅ ខ្ញុំក៏នៅតែទិញយកមកអានម្ដងទៀត ដោយសារតែជាប់ចិត្តនឹងរឿងនេះខ្លាំងពេក។

សម្រាប់អ្នកដែលចូលចិត្ត រឿងបែប #Comedy #romance ខ្ញុំណែនាំអោយជ្រើសអានរឿងនេះ។ អ្នកនិពន្ធមានរបៀបរៀបរាប់សាច់រឿងរបស់គាត់ដែលធ្វើអោយយើងអានហើយជក់អារម្មណ៍មិនអាចដាក់សៀវភៅនេះចុះពីដៃបាន។ ឈុតណាដែលកំប្លែងៗ cute cute យើងអ្នកអានក៏ចូលតួ ញញឹមញញែមពេញចិត្តម្នាក់ឯង😁😁។ រឿងនេះ និយាយពីនារីម្នាក់ធំធាត់មកពីមណ្ឌលកុមារកំព្រា នាងជានារីដែលពោរពេញដោយភាពជឿជាក់លើខ្លួនឯង និងក្លាហានសមជាស្ត្រីសម័យថ្មី។ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន តួអង្គឯកក្នុងរឿងនេះ ត្រៀមខ្លួន set goals ច្បាស់លាស់ក្នុងជីវិតរបស់នាង ហើយប្រឹងប្រែងដើម្បីអោយបានទៅដល់គោលដៅរបស់នាង។ ក្រៅពីនេះ រឿងនេះក៏លេចធ្លោខុសពីរឿងផ្សេងៗ ត្រង់អ្នកនិពន្ធខិតខំរំលេចសារថា មនុស្សប្រុសដែលនាងអាចផ្ញើវាសនាអនាគត គឺមនុស្សដែលអោយតម្លៃនាង យកចិត្តទុកដាក់នឹងនាង មិនមែនជាមនុស្សប្រុសដែលអាងអំណាចផ្ដាច់ការ មិនទុកសិទ្ធិអោយនាងដើម្បីជ្រើសរើសផ្លូវជីវិតដែលនាងចង់បាននោះទេ។ ប្រសិនបើអ្នកអានគ្រាន់អានបែបជាការកំសាន្តអារម្មណ៍ គេនឹងយល់ថារឿងនេះគ្រាន់តែមានរសកំប្លែងលាយឡំនឹងស្នេហា មិនបានចាប់អារម្មណ៍ដល់អត្ថន័យអប់រំក្នុងរឿងនេះទេ។ តែបើយើងវិភាគបន្តិចទៅ យើងក៏នឹងឃើញថារឿងនេះ ពិតជាមានសារអប់រំល្អៗដល់មិត្តអ្នកអាន ដូចដែលខ្ញុំបានរៀបរាប់ខាងលើ។ ចំណុចល្អៗទាំងអស់ខាងលើនេះជាអ្វីដែលខ្ញុំចង់ឃើញ និងកំពុងអប់រំកូនដោយសង្ឃឹមថា កូនៗនឹងធំធាត់ប្រកបដោយភាពជឿជាក់ និងហ៊ានសម្រេចជោគវាសនាអនាគតកូនដោយខ្លួនឯង ហើយខិតខំដើម្បីសម្រេចគោលដៅដែលកូនប្រាថ្នា។
រឿងប្រលោមលោក #Captainបណ្ដូលចិត្ត នេះ ជារឿងដែលកំពុងពេញនិយមក្នុងចំណោមយុវជនដែលនិយមអានប្រលោមលោក ហើយខ្ញុំសូមចាត់ទុកសៀវភៅមួយក្បាលនេះ ចូលក្នុងប្រភេទសៀវភៅ Highly recommend ដែលអ្នកគួរតែរកទិញអាន។
ដោយក្ដីស្រឡាញ់
សុជីវី

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

បញ្ចេញមតិ