វគ្គ៖ “ឈិងចាំង”អត់ចង់បានប្អូន


ល្ងាចមួយ… ពេលទៅដឹកកូនចេញពីរៀន ម៉ាក់សួរជជែកលេង ញ៉េះញ៉ោះកូន
ម៉ាក់៖ នូ នូឯងស្រឡាញ់នរណាគេខ្លះ?
នូ៖ នូស្រឡាញ់ម៉ាក់ឯងជាងគេ
ម៉ាក់៖ ចុះ ចែនិងប៉ា?
នូ៖ ហ្នឹងក៏នូស្រឡាញ់ដែរ… តែនូអត់ស្រឡាញ់ពេជ្រទេ នូធុញវាប៉ិនកំទេចរបស់នូលេងណាស់
ម៉ាក់៖ ហ៊ី! ម៉េចចឹង?!! វាជាប្អូននូឯងណា!!!
នូ៖ 😦
ម៉ាក់៖ មកពីនូឯងអត់នាំវាលេង បានវាចូលទៅ កំទេចរបស់នូឯងនោះ
នូ៖ ហ៊ឹកហ៊ឺ 😦
ម៉ាក់៖ នូឯង លេងតែ២នាក់ចែនាង អត់អោយពេជ្រលេងចូលចឹង ពេជ្រវាអផ្សុកណាស់ដឹងហេស? បើកូនឯងនៅតែធ្វើចឹងទៀត ចាំមើលម៉ាក់កើតអាអូនមួយទៀត អោយបានគ្នា លេង២នាក់ពេជ្រហើយ
នាងនិងនូ ស្រែកចាចព្រមគ្នាថា៖ អត់ទេ អត់ចង់បានប្អូនមួយទៀតទេ
ម៉ាក់៖ :mrgreen: ហើយដល់ពេលប្អូនហ្នុងធំប៉ិនពេជ្ររាល់ថ្ងៃនេះ វានឹងកំទេចរបស់លេងរបស់កូនឯង២នាក់ ដូចពេជ្រចឹងដែរ :mrgreen:
នូ៖ ហ៊ឹហ៊ឺ 😦 😦 😦
ម៉ាក់៖ 😆 😆 😆 ម៉េចហើយ? លេងចូលប្អូនអត់ទេឥឡូវ?
នូនិងនាង៖ 😡

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

9 Responses to វគ្គ៖ “ឈិងចាំង”អត់ចង់បានប្អូន

  1. ម៉េចចង់សល់រាងប៉ិនចង្កាក់អំពៅសាងឬ??? (ប្រៀបធៀបរបៀបហួសសម័យ)

    ចូលចិត្ត

  2. ហាសហា ពីរនាក់ដូចញ៉ុម អត់មានអ្នកចាណែន ហាសហា!!! 😀

    ចូលចិត្ត

  3. រដ្ឋ ថា:

    គួរតែតាមមួយទៀតលមើល ក្រែងបានអាច្រម៉ក់ម្នាក់ទៀត ហាហា

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s