ម្ដាយដ៏អស្ចារ្យរបស់ខ្ញុំ


ម៉ាក់របស់ខ្ញុំ ជាម្ដាយដែលម៉ឺងម៉ាត់ តឹងតែងក្នុងការអប់រំកូនៗ កូនអាចក្លាយជាមនុស្សល្អរបស់សង្គមជាតិ​ក៏ដោយសារ​ការប្រៀន​ប្រដៅ​របស់ម៉ាក់ ហើយ​ខ្ញុំមានមោទនភាពណាស់ដែលបានកើតជាកូនរបស់គាត់។

ម៉ាក់ ជាស្ត្រីដ៏អស្ចារ្យម្នាក់ ក្រៅពីជាម្ដាយដ៏ល្អរបស់កូនហើយ ម៉ាក់ក៏ជាស្ត្រីដ៏ពូកែម្នាក់ក្នុងកាងារ ការងារម៉ាក់ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ម៉ាក់ធ្លាប់ស្រាវជ្រាវ និងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ  រហូតមានស្នាដៃទទួលបានរង្វាន់ពី WHO កាលពីឆ្នាំ២០០៨ផងដែរ the State of Kuwait Prize for Research in Health Promotion  ក្នុង 61st World Health Assembly​​ (បានរង្វាន់២ម៉ឺនដុល្លាឯណោះ ដែលទឹកប្រាក់ប៉ុណ្ណេះ​វាធំធេងណាស់សម្រាប់​មន្ត្រីរាជការ​ស៊ីតែប្រាក់ខែរដ្ឋ​ដូចជាពួកយើង)​។ រឿងដែលគាត់ទទួល​បានរង្វាន់នេះ ទោះកន្លងទៅយូរ​ឆ្នាំហើយក្ដី តែខ្ញុំមិនដែលមានឱកាសបានអួតពីម្ដាយដ៏អស្ចារ្យ​របស់ខ្ញុំម្នាក់នេះសោះ។ កាលឆ្នាំនោះ​ ​លោក​នុត​ សុខុមដែលកាលនោះ​លោកជារដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាលក៏បានធ្វើពិធីយ៉ាងសាមញ្ញមួយអបអរជូនម៉ាក់ដែរ។

ការដែលខ្ញុំសរសេរ​អត្ថបទនេះឡើង គ្រាន់បានដាក់ជាឯកសារទុកអោយកូនៗបានលើកដំកើង​និងសរសើរ​ម្ដាយដ៏អស្ចារ្យរបស់ខ្ញុំ អោយកូនៗបានដឹងថា​ ក្រៅពីជាម្ដាយគម្រូហើយ គាត់នៅជាស្ត្រី​ដ៏ពូកែម្នាក់ផងដែរ។

image

ពេលម៉ាក់ទៅទទួលរង្វាន់នៅ ទីក្រុង ហ្សឺណែវ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អារម្មណ៍ខ្ញុំពេលនេះ and tagged . Bookmark the permalink.

30 Responses to ម្ដាយដ៏អស្ចារ្យរបស់ខ្ញុំ

  1. ខ្ញុំ​សូម​សរសើរ​អ៊ុំស្រី ដោយ​គោរព​បំផុត​ផងដែរ…​

    ចូលចិត្ត

  2. អស្ចារ្យមែនអ៊ំស្រី!
    អាឡូវអ៊ំស្រីរ៉ឺត្រែតហើយមែនទេ?

    សង្ឃឹមថាកូនស្រីគាត់ បានរង្វាន់ធំជាងហ្នឹងទៀត។ 😀

    ចូលចិត្ត

  3. អំភើបណាស់បង! ចង់ស្រក់ទឹកភ្នែក!! នឹកម៉ាមីពេក 😦
    ហើយចូលរួមអបអរចំពោះស្នាដៃរបស់អ៊ំស្រី!
    Mum is our Princess, the most beautiful one and the kindess one…
    Somedays, you kids will write down some notes for you as you did: “Proud to be a child of Mum” 🙂

    ចូលចិត្ត

  4. ហាសហា ចុះបើកាលនឹងអត់បានអបអរសាទរ មិនអបអរសាទរអាឡូវ! 😀
    បងមិនព្រមសរសេរភ្លាមៗទេ កុំអីកាលហ្នឹងបានទៅជប់លៀងដែរបាត់! 😀

    ចូលចិត្ត

  5. ភ្លេចប្រាប់បងវីរឿងមួយ ពូស្រុកស្រែថ្ងៃមុនបានឃើញបងវីហើយ តែគាត់ឥតហៅ ! ហាហាហា ដុតបន្តិចសិន !

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s