កំណត់ហេតុ៖ឈឺធ្មេញ


ម៉ាក់ឈឺធ្មេញថ្គាមទាល់២ថ្ងៃហើយ ទើបតែបានទៅពេទ្យល្ងាចម្សិលនេះឯង។ ក្រោយពេលត្រឡប់មកពីដឹកកូនៗមកពីសាលាហើយ ម៉ាក់ក៏រូតរះទៅពេទ្យធ្មេញ។ ទម្រាំត្រឡប់មកវិញដល់ពេលបាយល្ងាចល្មម ពេជ្រគេងលក់បាត់ នូនិងនាងចុះមកញ៉ាំបាយ សួរម៉ាក់ថាទើបមកពីណា? 
ម៉ាក់៖ ម៉ាក់ឈឺធ្មេញ ទៅពេទ្យ
នាង៖ ឈឺកន្លែងណាម៉ាក់?
ម៉ាក់៖ ត្រង់នេះ(និយាយហើយចង្អុលមាត់ផង)
នូនូឮចឹង សួរដែរថា៖ ណាកន្លែងណា? ហាមាត់មកមើលម៉ាក់
ម៉ាក់៖ 😯 យ៉ឹស!!!  ចុះឯងហ្នឹងពេទ្យធ្មេញឬអី បានជាមកបញ្ជាម៉ាក់អោយហាមាត់អោយមើល

ឱ!! ចេះតែឆ្ងល់គ្រប់តែរឿងកើតដែរ នូនេះ!!!! :mrgreen:
ឯវំ
😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

22 Responses to កំណត់ហេតុ៖ឈឺធ្មេញ

  1. អនាគតអ្នកគ្រូពេទ្យ! គេកំពុងតែរៀនពីឥឡូវនេះទៅ។
    និយាយចឹង ជីវីនៅតែឈឺថ្គាមទាល់ទៀតឬ? ខ្ញុំ ម៉ែឪឱ្យដកចោលតាំងពីអាយុម្ភៃឆ្នាំ អស់អាលីង។

    ចូលចិត្ត

  2. ចាស់ហើយទើបដុះថ្គាមទាល់អីណា ង៉ាស់ៗៗៗ

    ចូលចិត្ត

  3. ឌីយ៉ា ថា:

    ស្តាប់​ទៅ​គួរ​ឲ្យ​ស្រលាញ់​នូនូណាស់ គេអាយុប៉ុន្មានហើយបង?

    ចូលចិត្ត

  4. រដ្ឋ ថា:

    គួរ​ឲ្យ​ស្រលាញ់​ណាស់​បង!

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s