កំណត់ហេតុ៖ អន់ចិត្តស្ដូក


468090_434321636633090_1776949976_o

ល្ងាចថ្ងៃមុននោះ ប៉ាប៉ារវល់ធ្វើការរហូតទាល់យប់ ម៉ាក់ក៏នាំកូនៗញ៉ាំ​បាយល្ងាចមុន បាយឆ្អិនអស់ហើយ បើនៅចាំប៉ាខ្លាចយប់ជ្រុល។​ នាងនិងនូញ៉ាំរួចរាល់មុន ពេជ្រនៅញ៉ាំមិនទាន់ហើយ ព្រោះម៉ាក់បញ្ចុកបណ្ដើរ ដាក់មាត់ខ្លួនឯងបណ្ដើរដែរ។

ពីរនាក់បងៗគេ ក្រលេកឃើញភ្លើងឡានចាំងៗ ដឹងថាពិតជាប៉ាប៉ាមកវិញហើយ ក៏ស្ទុះរត់ទៅ​ទទួលប៉ានៅមាត់ទ្វារផ្ទះ។ ពេជ្រនៅអង្គុយលើកៅអីញ៉ាំបាយ ចាំស្ដាប់ ដល់ពេលឮ​មាត់ប៉ាប៉ានិយាយចរចារនឹងបងៗ គេចាប់ផ្ដើមនៅលែងស្ងៀម រើខ្លួន​អោយ​សញ្ញាមកម៉ាក់ថាចង់សំរូតចុះពីកៅអី ចង់ទៅទទួលប៉ាប៉ា​នៅ​មាត់​ទ្វារ​ដែរ។ ម៉ាក់ដឹងចិត្ត ក៏ជួយដាក់ពេជ្រចុះ ឈរមិនទាន់ជើងដល់ដីហ្នឹងផង ពេជ្រ​ដែល​ទើប​ចេះដើរមិនទាន់ហ្នឹងស្រួលបួលផង រត់ប៉ាច់ញ៉ាត់ៗ ដំណើរដូចមនុស្សស្រវឹង សំដៅទៅប៉ាប៉ា តោង​អោបជើងប៉ាបានកាលណា ពេជ្រក៏ស្រែកហ៊ោក្រេវឡើង មុខញញឹមពព្រាយដូចផ្កា​ត្រូវ​ទឹក ហាក់នឹកប៉ាខ្លាំងណាស់ (ប៉ាគេទៅធ្វើការ ម៉ារសៀល​សោះហ្នឹង ធ្វើដូច​បែក​គ្នាបួនដប់ថ្ងៃអញ្ចឹង!!) យ៉ាហ៊ី!!! ដល់ម្លឹង!!! ម៉ាក់មកពី​ធ្វើការ​ម្ដង​ណា​ក៏ពេជ្រមិនដែលធ្វើដល់ថ្នាក់ហ្នឹងដែរ (ឯងហើយ!!! បើ​មក​ដល់​ផ្ទះ​​ពេលគេនៅពីមុខ​ទូរទស្សន៍ចំពេល​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវចំណូលចិត្តគេផង ពេជ្រគេដៀងភ្នែកមើលបន្តិចហើយ គេ​មើលទូរទស្សន៍​វិញហើយ អត់ខ្ចីខ្វល់​ពីឯង​អី​បន្តិច)។

​មិនអោយគេស្រឡាញ់ប៉ាគេយ៉ាងម៉េច បើប៉ាគេចេះមើលកូនទាំងសព្វ ទាំងញ៉ាំ​ទាំងគេង មានចំនុចពិសេសមួយទៀត គឺកាលណាប៉ាមកដល់ផ្ទះ ស្អីក៏ប៉ា​ទុកមួយឡែក​ដែរ លើកពរពេជ្រមុនគេ សមនឹងឥឡូវពេជ្រចេះ​ប្រាប់​ថា«មើលតីៗ» ទៀតផង ពរភ្លាមមើលត្រី បើពេជ្រថា«ណូៗ» ក៏តាំងនាំទៅមើល​ឆ្កែឈ្មោះ​អាហ្វ៊ីណូ​ភ្លាម បើពេជ្រថា​«ជីកៗ»ក៏នាំទៅមើល​ក្រួច​នៅកៀន​ផ្ទះភ្លែតដែរ ។ បែរមើល​មក​ម៉ាក់​វិញ មកពីធ្វើការម្ដង​ណា ក៏មិនទាន់​ហ៊ាន​ពរ​កូនដែរ ប្រញាប់​ញាប់ដៃញាប់​ជើង​ធ្វើ​ម្ហូប ខ្លាចមិនទាន់ពេលហូប កូនអីទុកមួយឡែកសិន ចាំឆ្អិនអស់ចាំពរកូន ឥឡូវ​មក​តូចចិត្ត ព្រោះកូនតាមប៉ាជាងម៉ាក់។

😦 😦 😦

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , . Bookmark the permalink.

45 Responses to កំណត់ហេតុ៖ អន់ចិត្តស្ដូក

  1. កុំតូចចិត្តតូចថ្លើម ព្រោះថាទោះជាយ៉ាងណាក៏ចុងក្រោយម៉ាក់បាននៅជិតកូនច្រើនជាងប៉ាដែរ។ ហើយពេលកូនធំក៏មិនដែលទៅយំប្រាប់ប៉ាថាឈឺនេះឈឺនោះដែរគឺមានតែម៉ាក់ទេដែលកូនអាច រំអួយដាក់បាន។

    ចូលចិត្ត

  2. Bona ថា:

    ខាំមាត់ ត្បៀតចិត្តបន្ដិចទៅម្ចាស់បង

    ចូលចិត្ត

  3. somada ថា:

    អន់ចិត្តស្តូកហ្មងមែនទេម្ចាស់អូន ? អានដំបូង​ស្មានតែកូន ៗ អន់ចិត្តតើ ព្រោះពេលរត់ទទួល​ប៉ា ៗ អត់ឱប​ហើយ​រត់មក​ឱបម៉ាក់វិញ ។

    ចូលចិត្ត

  4. ពិតជាមានសុភមង្គលមែន!!!!

    ចូលចិត្ត

  5. មានបញ្ហាអីទៀតហើយបង តាមដាន មិនតាមដាន ណឹង ?

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s