កុំប្រៀបប្រដូច ជាមួយអ្នកដទៃ


«សូមអរគុណ កំណត់ហេតុបុត្រាខ្មែរ ដែលបាន​អនុញ្ញាតអោយខ្ញុំចែករំលែកអត្ថបទនេះ»

Through the Eyes of the Butterfly

យើងមិនអាចដឹងថា ជីវិតអ្នកដទៃយ៉ាងណានោះទេ, គឺបានត្រឹមតែ ធ្វើការវាយស្មាន ពីសំបកក្រៅប៉ុណ្ណោះ, ដូច្នេះ យើងមិនត្រូវ យកខ្លួនយើង ទៅប្រៀបប្រដូច ជាមួយអ្នកដទៃ ឬកម្មសិទ្ធ ដែលគេមាននោះឡើយ។ ចូរធ្វើជាតំណាងខ្លួនឯង គាំទ្រខ្លួនឯង, កំណត់គោលដៅខ្លួនឯង, រស់នៅតាម ឧត្តមគតិរបស់ខ្លួន, កំណត់អនាគត ខ្លួនឯង ហើយផ្តល់ការស្រលាញ់ ឲ្យអស់ពីបេះដូង។ យើងមិនអាច យកប៉ោម ទៅប្រៀបនឹងក្រូចទេ ដូច្នេះកាន់តែមិនអាច យកមនុស្សម្នាក់ ទៅប្រៀបធៀប នឹងម្នាក់ទៀត ពីព្រោះម្នាក់ៗ សុទ្ធតែមិនដូចគ្នា… មានចំណុចល្អ និងចំណុចមិនល្អរៀងៗខ្លួន – គឺគ្មានអ្នកណាល្អគ្រប់ដប់ ហើយក៏មិនប្រាកដថា អាក្រក់ ឬឥតប្រយោជន៍ ទាំងស្រុងនោះដែរ។ ខ្ញុំជឿថា បើចង់ប្រៀបប្រដូច ឬប្រកួតប្រជែង គឺគ្មានអ្វីល្អជាង ការប្រៀបប្រដូច ឬប្រកួតប្រជែង នឹងខ្លួនឯងនោះឡើយ។

View original post

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

10 Responses to កុំប្រៀបប្រដូច ជាមួយអ្នកដទៃ

  1. krousarrikreay ថា:

    អត់មាន«ប៊ូតុងចូលចិត្ត»ចឹង សុំបង្កើត ប៊ូតុងហ្នឹងមួយ ហើយសុំចុច «ចូលចិត្ត» មួយណាបង!

    ចូលចិត្ត

  2. បងស្រី! បើនរណាអាចគិតហើយនឹងធ្វើបានដូចសេចក្តីអធិប្បាយខាងលើ
    អ្នកនោះនឹងមានសេចក្តីសុខស្ងប់សប្បាយក្នុងចិត្តហើយដំណើរជីវិតទៅ
    តាមធម្មជាតិមិនកើតទុក្ខក្តៅក្រហាយអ្វីឡើយ 😀

    តែធម្មជាតិរបស់មនុស្សតែងតែមានមហិច្ឆតាតណ្ហាអូសទាញទៅតាម
    អំណាចនៃសេចក្តីប្រាថ្នា​ 😀

    ដូចជាៈ- គិតថាខ្លួនអន់ខ្សោយព្រោះឃើញ(ប្រៀបធៀប)គេខ្លាំងជាងខ្លួន
    ………….គិតថាខ្លួនមិនស្អាតព្រោះឃើញគេស្អាតជាងខ្លួន
    ………….គិតថាខ្លួនក្រខ្សត់ព្រោះឃើញគេមានទ្រព្យច្រើនជាងខ្លួន
    ………….គិតថាខ្លួនល្ងង់ខ្លៅព្រោះឃើញថាគេឆ្លាតវាងវៃជាងខ្លួន
    ………….គិតថាខ្លួនគ្មានអំណាចព្រោះឃើញគេមានអំណាចជាងខ្លួន
    ជាដើម ទាំងអស់នេះសុទ្ធតែនាំឲ្យកើតការរើបម្រាស់ ដើម្បីពន្លូតនិង
    ពង្រីកសមត្ថភាពរបស់ខ្លួនឲ្យស្មើរឺឲ្យខ្ពស់ជាងជនដទៃ បណ្តាលឲ្យកើត
    ការប្រណាំងប្រជែងដោយមធ្យោបាយផ្សេងតាមមកទៀតរាប់មិនអស់ 😀

    នេះហើយគឺសង្គមមនុស្សក្នុងយុគលោកាភិវឌ្ឍន៍ណាបងស្រី 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s