គ្រឿងផ្សំ (សំរាប់ក្មេង២ នាក់)
បាយ ២វែក
សាច់ក្រក ២ កង់វែង
ពងទា ១គ្រាប់
សណ្ដែកហឡាន់តាវ ១ពែងតូច
ខ្ទឹមស ២កំពិះសចិញ្ច្រាំម៉ត់
ទឹកប៉េងប៉ោះ(ketchup) ១ស្លាបព្រាបាយ
ទឹកត្រី ១ស្លាបព្រាកាហ្វេ
ស្ករស ១ស្លាបព្រាកាហ្វេ
របៀបធ្វើ
លាយបាយជាមួយ ទឹកត្រី ស្ករស ទឹកប៉េងប៉ោះ ច្របល់ចូលគ្នាអោយសព្វ។ កិនសណ្ដែកហឡាន់តាវអោយម៉ត់ ដាក់លាយជាមួយបាយ ដែលផ្សំគ្រឿងរួច (សុំបើករង្វង់ក្រចកបន្តិច៖ បានជាកិនពីព្រោះ កូនទាំងពីររបស់ខ្ញុំមិនចូលចិត្តបន្លែទេ “អាមួយតូចអត់ទាន់ចេះញ៉ាំទេ” ពេលឃើញសណ្ដែកនេះ គេមុខតែរើសចេញមិនខាន ដូចនេះវិធីរបស់ចុងភៅថ្នាក់ផ្កាយ
ម្នាក់នេះ គឺកិនកុំអោយពួកគេឃើញបន្លែ) ។ លីងសាច់ក្រកដោយប្រើភ្លើងតិចៗរហូតដល់ឆ្អិន ទើបដាក់ខ្ទឹមសចូល រួចគោះពងទាដាក់ ល្មមតែពងទាជិតឆ្អិន ចាក់បាយដែល លាយគ្រឿងនិងសណ្ដែកចូល បន្ថែមភ្លើងបន្តិច ឆាត្រឡប់ចុះឡើង ដល់ចូលជាតិឆ្អិនសព្វជាការស្រេច។
សូមអញ្ជើញពិសារ៖








