ប្លែកៗពីកូនទាំងបីនាក់របស់ខ្ញុំ


«ថ្ងៃនេះម៉ាក់អាបីនាក់ មានរឿងប្លែកៗចង់កត់ទុក គ្រាន់បានមើលសើចលេងពេលអផ្សុក…»

កូននាងរបស់ខ្ញុំ កាលពីឆ្នាំទៅបានដកធ្មេញមុខពីរចេញ ដោយសារវារង្គើនិងធ្វើអោយឈឺ ពិបាកញ៉ាំអាហារ។ ធ្មេញពីរខាងលើនេះ ដកចេញតាំងពីអាពេជ្រនៅក្នុងពោះ៦ខែម្ល៉េះ មិនឃើញវាដុះមកសោះ នាងនាងចេះតែឧស្សាហ៍សួរថា ពេលណាបានធ្មេញគេដុះវិញ ម៉ាក់ ក៏មិនដឹងឆ្លើយថាម៉េចដែរ 😕 ។ ពេលនេះ ធ្មេញនាងនាង ចាប់ផ្ដើមដុះ ចេញហើយ គឺមកម្ដងទាំងពីរទន្ទឹមគ្នាតែម្ដង ក្រោយពេលដែលម្ចាស់វាត្រូវគេ  ហៅថា «យាយក្រហ៊ុប»អស់រយៈពេលមួយឆ្នាំ 😳 ។ ឥឡូវនេះ នាងនាងហ៊ានញញឹមស្ញេញចេញធ្មេញអោយម៉ាក់ថតរូបហើយ 😀 😀 😀

និយាយពីនូនូក្បាលខូចម្ដង។ មានថ្ងៃមួយនោះ នូនូចុះពីលើផ្ទះ យំបណ្ដើរ 😥 រៀបរាប់បណ្ដើរប្រាប់ម៉ាក់ដែលកំពុងនៅផ្ទះបាយ…

នូទូលពិតម៉ាក់ថា៖ ម៉ាក់អើយ ពូឌូ(ប្អូនពៅខ្ញុំ) សំឡុតនូហ៎ក ហ៊ីៗៗ 😥

ម៉ាក់៖ ពូឌូស្ដីអោយកូនរឿងអី?

នូ៖ ពូឌូ អត់អោយនូញ៉ាំនំ ទេ 😥

ម៉ាក់៖ ម៉េចបានពូឌូអត់អោយកូនញ៉ាំ?

នូ៖ ពូឌូថាអោយនូញ៉ាំបាយវិញ 😥

ម៉ាក់៖ ចុះឥឡូវជិតដល់ម៉ោងញ៉ាំបាយហើយ កូនកុំញ៉ាំនំអី 😐

នូ៖ ចុះពូឌូចាំបាច់ស្ដីអោយនូធើ្វអី និយាយធម្មតាក៏នូស្ដាប់បានដែរ ម៉ាក់ឯងចាំស្ដីអោយពូឌូផង

ម៉ាក់៖ 😕 😕 😕 🙄  ចាស(ឆ្លើយអោយរួចពីមាត់ព្រោះកំពុងរវល់ស្លស្លុក) មួយសន្ទុះក្រោយមក ពូឌូក៏ចុះមកដល់ផ្ទះបាយមែន…

នូ៖ ម៉ាក់ ពូឌូមកហើយនោះ

ម៉ាក់៖ 😕   😎 (ម៉ាក់រវល់ពេកភ្លេចរឿងនូប្ដឹងបាត់ហើយ តែនូនៅចាំមិនភ្លេចទេ)

នូ៖ ម៉ាក់ស្ដីអោយពូឌូហូវ..

ម៉ាក់៖ ពូឌូហា៎ ពូឌូឯងឈប់សំលុតនូនូណា គ្រាន់និយាយធម្មតាក៏នូស្ដាប់បានដែរ ឮនៅ?

ពូឌូ៖ 😕 😕 😕 😯

នូអើយនូ! នូឯងចំជារកលេខដាក់គ្មានមែន…

ចុងក្រោយគេ គឺរឿងអាពេជ្រ នាងតូចជាងគេ។ អាយុទើប៨ខែសោះ ពេលឃើញអ្នកណាដូរខោអាវរៀបចេញដំណើរ យំតាមគេភ្លែត។ កាលពីថ្ងៃរសៀល ម៉ាក់បានបបួលនាងនិងនូ ថាអោយទៅងូតទឹក ទៅដើរផ្សារសុវណ្ណាបីនាក់ម៉ែកូន ទុកអាពេជ្រអោយនៅផ្ទះជាមួយមីងខ្ញុំ ពីព្រោះអាពេជ្រងងុយគេងហើយ ដល់ម៉ោងត្រូវគេងថ្ងៃ។ អាពេជ្រឮម៉ាក់ដេញ អា២នាក់នោះអោយងូតទឹក អត់ព្រមបៅគេងសោះ គិតតែងើបតាមមើលបងវា 🙄  លុះ២នាក់នោះគេស្លៀកពាក់ហើយ ម៉ាក់ក៏ដេញអោយចុះទៅចាំមុន ចាំប្អូនដេកចាំម៉ាក់ចុះទៅតាមក្រោយ… ពេលបងចុះក្រោមបាត់អាពេជ្រក៏គេងលក់។ ម៉ាក់ក៏ប្រញាប់ភ្លែត ចេញភ្លាម ដោយផ្ដាំមីងអោយចូលទៅមើលចៅ។ ពេលដែលត្រឡប់មកដល់ផ្ទះ មីងប្រាប់ថា បីនាក់ម៉ែកូនយើង ចេញផុតតែបន្តិច អាពេជ្រភ្ញាក់ដែរ ងើបអង្គុយឆ្ងក់ងាកឆ្វេង ស្ដាំរកមើលម៉ាក់និងបងៗ 🙄 ដល់អត់ឃើញ អាពេជ្រយំវ៉ាៗៗ ដូចគេក្តិច 😥 😥 😥 (បែបឈឺចិត្តថា៖ឯងដេកតែម៉ាភ្លែតសោះ គេលួចទៅចោលបាត់ ​បែបអត់ដឹងថាបេប៊ីហ្នឹងក៏ចង់ដើរលេងដែរទេហី!!) មីងខ្ញុំលួងមិនបាត់សោះ ទាល់តែពរចេញពីបន្ទប់ ដាក់រុញរទេះយូរណាស់ទំរាំបាត់យំ។

ជីវិតម៉ាក់អាបីនាក់វិលទៅមកតែរឿងកូនប៉ុណ្ណឹងឯង ឯវំ 😀 😀 😀

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , . Bookmark the permalink.

24 Responses to ប្លែកៗពីកូនទាំងបីនាក់របស់ខ្ញុំ

  1. ហ៊ឹម អូយវិលមុខ !!! បែបទៅមិនរួចទេខ្ញុំ !

    ចូលចិត្ត

  2. vsthea ថា:

    ស្រឡាញ់កូនមិនស្មើ ! ឈឺចិត្តជំនួសអាពេជ្រណាស់ កូនគេម្នាក់ដែរ គេអត់យកទៅជាមួយ ។​ ចាំមើលតែធំឡើង​ទៅណាមកណា គ្មានបបួលម៉ាក់ទេ ចាំមើលទៅ !

    ចូលចិត្ត

  3. krousarrikreay ថា:

    ហាសហា សប្យាយដល់ហើយបង លេងបិទពួនជាមួយកូនពៅ!!! សុំលេងដែរ??

    ចូលចិត្ត

  4. vsthea ថា:

    និយាយអីចេះខុស ឃើញទេ មិនទាន់ដឹងអីផង​ ចង់បានមួយទៀតហើយ ។ កូនបងលែងពិបាកហើយព្រោះគេធំ ៗ អស់ហើយ ពិបាកនោះគឺស្ងាត់ពេក ប៉ុន្មានថ្ងៃនេះ​ស្ងាត់ពេក​ប៉ា​គេខាន​ស្តាប់សំឡេងកូនយំយូរហើយនោះ មានអីញ៉ោះកូននីតាឲ្យយំ ដល់ទៅយំហើយនាំ​គ្នាអង្គុយ​សើច … ព្រោះខានឃើញកូនយំយូរហើយ ។

    ចូលចិត្ត

    • ហាហាហា ណ្ហើយចុះកុំនិយាយរឿងខ្ញុំចង់បានឬមិនចង់អី​ បើមានវាសនាគង់តែក្មេងវាមកនៅទេ និយាយរឿងបងវិញទៅ ចាញ់ដេប៉ាខ្ញុំហើយទើបបានចាបញ៉េបៗតែ២នាក់ហ្នឹង ល្មមគិតគូររកប្អូនអោយអា២នាក់ហ្នឹងហើយ ក្រែងបានប្រុសមួយកាច់ម៉ាក់អាបីនាក់ណាបង ម្យ៉ាងបងប្រុសបែបចង់បានមួយទៀតដែរហើយ បានញ៉ោះនីតាអោយយំនោះ 😀 😀 😀

      ចូលចិត្ត

  5. vsthea ថា:

    ជួយអត់បានទេ ! មិនមែនចាបញ៉េបទេចាស ចាបធំអស់ហើយ ។

    ចូលចិត្ត

បញ្ចេញមតិ