Bookreview÷ “ម្ចាស់បេះដូង” ដោយ លឹម សន្តិភាព


“អត្ថបទនេះសរសេរឡើងកាលពីខ្ញុំទៅលេងក្រុងបាងកកកាលពីខែមករា តែទើបតែបានយកមកបង្ហោះនៅទីនេះ

រឿងម្ចាស់បេះដូង ប្រលោមលោកបែបយុវវ័យ ដែលមនុស្សវ័យកណ្ដាលដូចខ្ញុំក៏ចូលចិត្តអាន។ រឿងនេះ ខ្ញុំធ្លាប់អានម្ដងរួចហើយកាលពីអ្នកនិពន្ធគាត់ដាក់ឱ្យមើលក្នុងផេករបស់គាត់។ ពេលដែលបោះពុម្ពជាសៀវភៅ ក៏ខ្ញុំទើបតែបានយកមកអានក្នុងពេលដែលខ្ញុំធ្វើដំណើរឆ្ងាយនេះឯង។

រឿងនេះ អ្នកនិពន្ធសរសេរឡើងតាំងពីឆ្នាំ២០០៧ ប៉ុន្តែទើបតែបានបោះពុម្ព នៅឆ្នាំ២០១៩នេះ។ រឿងនេះនិយាយអំពីករុណា ក្មេងស្រីម្នាក់ដែលកំព្រាឪពុក មានតែម្ដាយ នាងជាចៅច្បងនៅក្នុងគ្រួសារ ដែលត្រូវធ្វើជាគំរូឱ្យប្អូនៗជីដូនមួយតូចៗរបស់នាង។ នាងបានចាកចេញពីខេត្តក្រចេះស្រុកកំណើតមករៀននៅភ្នំពេញស្នាក់នៅជាមួយម្ដាយមីងបង្កើត។ នៅភ្នំពេញ ករុណាបានជួបមិត្តល្អៗជាច្រើន។ នាងជាមនុស្សដែលឧស្សាហ៍ព្យាយាម នាងមិនបណ្តោយឱ្យពេលវេលាកន្លងទៅអត់ប្រយោជន៍ទេ ព្រោះនាងដឹងថា ម្ដាយតែមួយរបស់នាង ដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំមកលើនាង។ នាងប្រឹងប្រែងរៀនសូត្រ ព្រោះនាងមានមហិច្ឆតាថានឹងរៀនបន្តមហាវិទ្យាល័យច្បាប់។ ជាធម្មតា វ័យជំទង់ ១៦ ១៧ឆ្នាំ នាងជៀសមិនផុតពីមាន Crush បែបយុវវ័យឈាមរាវនោះទេ តែករុណាមិនអាចឱ្យអារម្មណ៍នោះមកបំផ្លាញ គោលដៅក្នុងអនាគតរបស់នាងបានឡើយ។ ក្នុងពេលដែលអ្នកនិពន្ធសរសេរបង្កប់ន័យអប់រំ គាត់មិនដែលភ្លេចពីសីល្ប៍វិធីផ្ទាល់ខ្លួនពិសេសរបស់គាត់នោះទេ គឺស៊កសៀតនូវរសជាតិកំប្លែងតាមរយៈពាក្យពេចន៍សន្ទនារបស់តួអង្គ ដែលធ្វើឱ្យអ្នកអានផ្ទុះសំណើចឥតព្រៀងទុក។ រឿងម្ចាស់បេះដូងនេះ អាចថាស្រាលៗល្មមៗ ស័ក្តិសមសំរាប់អ្នកអានក្មេងៗវ័យចាប់ពី១៣ឆ្នាំឡើងទៅអាចអានបាន។

ខ្ញុំត្រេកអរណាស់ដែលខ្ញុំបានដាក់សៀវភៅរឿងដ៏ពិសេសនេះជាប់តាមខ្លួន សំរាប់ដំណើរផ្លូវឆ្ងាយរបស់ខ្ញុំពេលនេះ។ សៀវភៅនេះ បានជួយកាត់បន្ថយពេលវេលារង់ចាំរបស់ខ្ញុំនៅឯស្ថានីយ៍អ្នកដំណើរ។ បើអ្នកមានគម្រោងធ្វើដំណើរឆ្ងាយ ខ្ញុំសូមណែនាំឱ្យមានសៀវភៅនេះជាប់ខ្លួន ព្រោះវាជាមិត្តជួយអ្នកកុំឱ្យអផ្សុកក្នុងដំណើរផ្លូវឆ្ងាយ។


ឯវំ សុំអនុមោទនា 🥰🥰🥰

សៀវភៅអាចរកទិញបាននៅផេក SP books

https://www.facebook.com/lspbooks/

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s