Book Review: ទេវបុត្រសេះស របស់អ្នកនិពន្ធ ហេង ដារី


រឿង #ទេវបុត្រសេះស នេះ ខ្ញុំតាមកក់ តាមបង្ខំអោយអ្នកនិពន្ធចេញជាសៀវភៅ ជិត១ឆ្នាំហើយ😆😆 ដោយសារធ្លាប់បានអាននៅប្លុករបស់គាត់ ហើយឃើញថា វាល្អអានពេក ពិបាកទ្រាំចាំពេលគាត់បង្ហោះម្ដង១វគ្គៗ ឡើងអ្នកអានចង់ភ្លេចសាច់រឿង (អ្នកនិពន្ធធ្វើស៊ីផ្លូវចិត្តពេក)។
បង ហេង ដារី ជំនាញរបស់គាត់ គឺសរសេររឿង បែបកុមារ រឿងបែបវ័យជំទង់ ដូចជា #រឿងលោកស្រីកូន របស់គាត់ជាដើម។ ចំណែកឯ #រឿងទេវបុត្រសេះស នេះដែរ ក្រោយពីអានហើយ ខ្ញុំគិតថា ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ អាចអានបានហើយ ព្រោះអ្នកនិពន្ធគាត់សរសេរបែបស្រាលៗ មិនស៊ីជម្រៅអីពេក ជារឿងស្នេហាបែប Cute cute 🥰។ អ្នកនិពន្ធរៀបរាប់ពីតួស្រី ឈ្មោះវីតា ដែលមានចរិក សស្លើតសស្លក់ ដើរបុកនេះបុកនោះបែកមេជើង ធ្លាក់អុកគូតនៅជណ្ដើរ ធ្វើអោយអ្នកអានដូចខ្ញុំ ក្នាញ់នឹងតួស្រីនោះហួស😁😁😁។ និយាយពីសំដីតួស្រីវិញ មិនចេះផ្អែម ១ម៉ាត់មិនឱ្យធ្លាក់ដល់ដី ហើយគប់មកវិញផាំង😅😅😅 សូមកោតសរសើរ អ្នកនិពន្ធចេះប្រសព្វរកពាក្យមករៀបរាប់ អោយខ្ញុំជាអ្នកអានសើចឃឹកម្នាក់ឯងកើត 😂😂។ ហើយនិយាយពីតួប្រុសវិញ ជាពួកម៉ាកនឹងតួស្រីតាំងពីសម័យនៅរៀន តាមតួស្រីអោយស្អិត ចូលចិត្តញ៉ោះឱ្យគេខឹង តែខាងស្រីក៏ខឹងមិនសូវបានយូរ😁😁😁 ។ ខាងប្រុសនោះស្រលាញ់គេណាស់ តែមិនព្រមនិយាយប្រាប់គេទេនៅអូសក្រឡា ទុកអោយខាងស្រី សួរខ្លួនឯង ស្មានខ្លួនឯង ហើយឆ្លើយខ្លួនឯង😂។ មើលទៅ សរសេរច្រើនទៀតមិនកើតទេ វីវរបែកធ្លាយសាច់រឿងអស់ spoiled អ្នកអានក្រោយមិនខានទេ😅🔫។
ជាចុងក្រោយ សូមអោយពិន្ទុ ៩លើ១០ សម្រាប់រឿងនេះ (មិនអោយ១០លើ១០ទេ ព្រោះថា រឿងនេះខ្លីពេកត្រឹមតែជិត ២០០ទំព័រ អានមិនស្កៀបទេ 😁) ។ ដូច្នេះ សម្រាប់រឿងនេះបើអ្នកអានជាមនុស្សចូលចិត្តរឿងស្នេហាបែបកំប្លែង ខ្ញុំសូមណែនាំអោយទិញសៀវភៅនេះយកមកអាន។ អានសៀវភៅដែលផ្ដល់នូវស្នាមញញឹម ដូចជាផ្ដល់នូវសេចក្ដីសុខមួយរយៈពេលសម្រាប់យើងដែរ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s