Book Review: សៀវភៅ ខ្ញុំខុសគេ របស់ សុទ្ធ បូផា


#ខ្ញុំខុសគេ រឿងនិទានពីជីវិត សុទ្ធ បូផា
ការពិត ខ្ញុំគ្មានគម្រោងទិញសៀវភៅនេះទេ ព្រោះខ្ញុំមិនមានចំណូលចិត្តនឹងអានរឿងជីវិតពិតប៉ុន្មានទេ។ តាំងពីដើមរៀងមក ខ្ញុំជាចៃប្រលោមលោក 😁😁😁។ តែជាចៃដន្យល្អ បង លឹម សន្តិភាពអ្នកនិពន្ធពឹងអោយខ្ញុំជួយទទួលសៀវភៅនេះផងដើម្បីចាត់ចែងផ្ញើអោយគាត់ទៅកាណាដាក្នុងពេលឆាប់ៗនេះ ដូច្នេះហើយ រឿងអ្វីដែលខ្ញុំមិនឆ្លៀតអានវាមុននឹងបញ្ជូនទៅបងភាពនៅឯ កាណាដានោះ 😁😁។

អ្នកនិពន្ធ និទានពីជីវិតសោករបស់គាត់ អានកន្លែងខ្លះ ខ្ញុំក៏ខ្សឹកខ្សួល នឹកខ្លោចចិត្តដែលគាត់ក្មេងយ៉ាងនេះ ម៉េចបានទទួលការរ៉ាប់រងមើលថែម្ដាយគាត់តែម្នាក់ឯងបាន? គាត់អស្ចារ្យណាស់ គាត់ដូចជាផ្កាដែលដុះលើថ្ម ដែលគ្មានអ្នកថែតែនៅតែអាចប្រឹងប្រែងលូតលាស់ដោយខ្លួនឯងកើត។ ប៉ុន្តែទន្ទឹមនឹងនោះ គាត់ដូចជាជាប់ចំណង ដែលរើខ្លួនមិនរួច។
គាត់មានសីល្ប៍វិធីពិសេសមួយរបស់គាត់ គឺក្នុងពេលដែលគាត់និទានពីរឿងកំសត់ ហេតុអ្វីក៏ខ្ញុំនៅតែអាចសើចបានទាំងខ្ញុំកំពុងខ្សឹកខ្សួល? របៀបសរសេររបស់គាត់ គួរអោយស្ងើចសរសើរណាស់ គាត់សរសេរពាក្យសាមញ្ញៗ ងាយយល់ រៀបរាប់បញ្ហាក្នុងបេះដូងរបស់គាត់។ ទោះគាត់កំពុងខឹងនឹងបងៗដែលមិនយល់ចិត្តគាត់ គាត់ក៏នៅប្រើភាពវាងវៃរបស់គាត់ ដើម្បីវែកញែកថា រឿងគ្រប់យ៉ាង អាចមិនមែនដូចដែលគាត់គិត។ គាត់លើកឃ្លាមួយថា”ពេលដែលយើងខឹងស្អប់គេ យើងនឹកឃើញតែចំនុចអាក្រក់។ ចំនុចល្អដែលគេមាន ដូចលុបបាត់អស់ហើយ។ ហើយការគិតពិចារណា ក៏លែងដឹងខុសត្រូវទៀតដែរ។”

ជាចុងក្រោយ ខ្ញុំសូមវាយតម្លៃថា សៀវភៅនេះ “are highly recommended to read” ជាសៀវភៅដែលមិនគួរមើលរំលង។ ទោះជាបានអានរួចហើយក៏ដោយ ខ្ញុំនឹងទិញវាមួយ យកមកទុក ជា Collection ឬដើម្បីទុកអោយកូនៗខ្ញុំបានអានស្នាដៃដ៏ល្អនេះរបស់ សុទ្ធ បូផា(ផ្កាយដុះកន្ទុយ)។
ដោយការកោតសរសើរអស់ពីចិត្ត
សុជីវី

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to Book Review: សៀវភៅ ខ្ញុំខុសគេ របស់ សុទ្ធ បូផា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s