កូនពេជ្រអាយុ៦ឆ្នាំ


ពេជ្រសម្លាញ់ចិត្តម៉ាក់

កូនអាយុ៦ឆ្នាំហើយ ហើយក៏ គ្រប់អាយុចូលរៀនភាសាខ្មែរហើយដែរ។ ថ្ងៃណាក៏កូនរអ៊ូថាមិនចង់រៀនខ្មែរដែរ កូនថាអូនចង់រៀនតែអង់គ្លេសបានហើយ ព្រោះអូនចង់ទៅតែ UK ថ្ងៃណាក៏អូនទន្ទេញថា អូនចង់ទៅ London to visit London Bridge Big Ben and Elizabet’s tower, yeah! You are so obsessed with Big Ben។ ម៉ាក់ថា អូនប្រឹងរៀនខ្មែរទៅ ធំឡើងបានអាហារូបករណ៍ទៅអង់គ្លេសហើយ តែអូនថាទេ” I don’t want to grow up and I want to be toddler forever ”

តាមការសង្កេតរបស់ម៉ាក់ ពេជ្រ ជាក្មេងដែលមានប្រាជ្ញាវាងវៃជាងបងៗ កូនឆាប់ចេះតោងឈរតាំងពីអាយុ៦ខែ កូនឆាប់ចេះនិយាយ អាយុតែ១៥ខែ កូនចេះច្រៀង ABCs song អាយុបាន២ឆ្នាំជាង កូនរៀនភាសាអង់គ្លេសតាមយូធូប ស្គាល់គ្រប់តួអក្សរ ហើយកូនអាចអានរឿងកុមារជាភាសាអង់គ្លេសបានតាំងពីអាយុ៣ឆ្នាំ ដោយមិនបានចូលសាលា។ រហូតអាយុ៤ឆ្នាំ កូនចូលរៀនមត្តេយ្យអង់គ្លេស កូនអាចនិយាយភាសាអង់គ្លេសបានរអិលជាងភាសាខ្មែរ។ ម៉ាក់តែងតែព្យាយាមនិយាយខ្មែរជាមួយកូន ដើម្បីអោយកូនចេះច្បាស់ភាសាជាតិ តែកូនក្បាលរឹងនៅតែនិយាយអង់គ្លេសតបមកម៉ាក់។ គ្រាមួយនោះ កូននិយាយអង់គ្លេសមក តែម៉ាក់តបថាអោយកូននិយាយខ្មែរ កូនបែរជាថា No I want to speak English ម៉ាក់ក៏តបថា ម៉ាក់ស្ដាប់មិនបានទេ និយាយខ្មែរមក ស្រាប់តែអូនរអ៊ូវិញ ថា(អូនក៏ស្ដាប់ម៉ាក់ឯងមិនបានដែរ!)

ម៉ាក់: យ៉ាហ៊ី! អូនរឹង ម៉ាក់ឈប់ស្រលាញ់អូនហើយ

ពេជ្រ: ធើម៉ាក់គេអីអាក្រក់ម៉េះ! ចេះស្រលាញ់ប៉ា កុងម៉ា និងចែ ហើយអត់ស្រលាញ់កូនចឹង!

ម៉ាក់: អាហ៊ី ហើយដល់ម៉្លឹង អឺ! មិនស្រលាញ់ទេ និយាយតែអង់គ្លេសចឹង

ពេជ្រក៏ទន្ទេញដដែលថា ធើម៉ាក់គេអីអាក្រក់ម៉េះ! រួចពេបមាត់យំអន់ចិត្ត

😀

កូនថែមទាំងមានអំណោយទានពីធម្មជាតិ ដោយកូនអាចលេងព្យ៉ាណូបាន ដោយគ្រាន់តែលួចមើលបងៗលេង បទណាងាយៗ កូនចូលចិត្ត កូននឹងចុចលេងយ៉ាងរីករាយ។

ពេជ្រកូនម្ដាយ ម្ដាយនឹងកត់ត្រាជារឿយអំពីកូនលើប្លុកនេះ ដើម្បីទុកជាអានុស្សាវរីយ៍ពេលកូនធំឡើង។ ម៉ាក់សង្ឃឹមថា កូននឹងធំធាត់ប្រកបដោយចិត្តមេត្តាសប្បុរស ចំពោះមនុស្សសត្វទាំងពួង។ ចូរកូនចាំថា មានតែចិត្តមេត្តាខន្តី និងសប្បុរសទេ ទើបអាចអោយកូនរស់ក្នុងក្ដីសុខសប្បាយ។

ពីម្ដាយដែលស្រលាញ់កូន

***អត្ថបទនេះខ្ញុំសរសេរតាំងពីថ្ងៃ១៧ តុលា ២០១៧ ដែលជាថ្ងៃកំណើតពេជ្រ តែដោយហេតុរវល់ ទើបមិនបានបញ្ចប់វា រួចទើបតែបានបញ្ចប់វាថ្ងៃនេះ។

https://youtu.be/pvkGF6kFaCo

#ពេជ្រ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to កូនពេជ្រអាយុ៦ឆ្នាំ


  1. https://polldaddy.com/js/rating/rating.js
    https://polldaddy.com/js/rating/rating.jsបងវីបង្រៀនខ្ញុំពីរបៀបចីញ្ចឹមកូនឲ្យល្អដូចបងផង។

    ចូលចិត្ត

  2. ខានចូលមក wordpress ចង់៤-៥ឆ្នាំហើយ!

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s