Dear Diary: រកឃើញខ្លួនឯងឡើងវិញ


ជីវិតដែលរវល់ៗៗ រហូតភ្លេចថាខ្លួនឯងជាអ្នកណា ខ្លួនឯងចូលចិត្តអី ខ្លួនឯងចង់ញ៉ាំអីខ្លះ ខ្លួនឯងត្រូវការអី? ខ្ញុំបានបំភ្លេចអ្វីដែលជាខ្ញុំអស់ហើយ រហូតដល់ពេលមួយ ក្រពះក៏ឈឺ ព្រោះមិនអាចទ្រាំទ្រនឹងជំងឺស្ត្រេស្ត៍បាន ខ្លួនក៏លែងចង់ធ្វើអី ដឹងត្រឹមថាគ្រាន់តែដកដង្ហើមក៏ហត់ គេងស្ងៀមក៏ហត់ ដូចមានដុំថ្មមកសង្កត់មិនអោយសួតងាយធ្វើការ ទើបខ្ញុំចាប់អារម្មណ៍ខ្ញុំកើតជំងឺសម្ពាធផ្លូវចិត្ត ប្រឹងធ្វើការជ្រុលពេក ប្រឹងរហូតមិនដឹងថាខ្លួននេះវាទ្រាំមិនបានយូរដូចចិត្តដែលប្រឹងទេ។ បើខ្ញុំមិនឈឺទើបចំឡែក បើខ្ញុំមិនហត់ចិត្ត មានតែខ្ញុំជាថ្ម ឬរ៉ូបូត។ សាកគិតមើល ប៉ាក៏មិនសូវជា ម៉ាក់សុខៗស្រាប់តែរលាកប្លោកនោម ម្ដាយក្មេកដែលមិនអាចនៅស្រុកបាន ព្រោះមិនសូវជា ក៏ត្រូវមកនៅជាមួយខ្ញុំ ហើយគាត់ស្រាប់តែលើស uric acid បណ្ដាលអោយហើមជើង ទន្ទឹមនឹងមេឃក្ដៅ ហូបមិនប្រយ័ត្នក៏រាគ អស់ពីនោះស្រាប់តែកូនឈឺបន្តគ្នា ពេជ្ររលាកបំពង់ក ក្ដៅខ្លួន ឆ្លងដល់បងៗទាំង២ ដោយទាំងប៉ាវាទៀត ឯខ្ញុំខ្លួនឯង ព្រោះតែកូនឈឺមិនអាចគេងគ្រប់គ្រាន់ ក៏ចាប់ឈឺដែរ។ ស្របពេលជាមួយគ្នានោះ  នៅកន្លែងធ្វើការក៏ដល់ពេលត្រូវបិទបញ្ជីរប្រចាំត្រីមាស ខ្ញុំមិនមានសិទ្ធិឈឺ ឬដាក់ច្បាប់បានទេរហូតដល់បញ្ជីរបានបញ្ចប់។ ត្រឹមតែប៉ុណ្ណឹង ក៏ល្មមអោយខ្ញុំជិតឆ្កួតបានដែរ :'(:'(:'(។
ខ្ញុំដឹង ថាមានតែខ្ញុំម្នាក់គត់ដែលអាចរំដោះខ្លួនចេញពីជំងឺនេះបាន ខ្ញុំចាប់ផ្ដើមរកនឹកថា ខ្ញុំជាអ្នកណា ខ្ញុំធ្លាប់ចូលចិត្តអី? អ្វីដែលជ្រាបចូលមកចិត្តមុនគេ គឺផ្កា មែនហើយ!!! ជាងដប់ឆ្នាំមុន ខ្ញុំចូលចិត្តដាំអ័រគីដេ ខ្ញុំធ្លាប់ដាំបានល្អ បំបែកកូន ដូរផើង ហើយអ័រគីដេខ្ញុំផ្កាម្ដងៗ គ្រប់ផើងមិនលោះទេ។ ខ្ញុំមិនដែលមានពេលថែរទាំវារហូតដល់សព្វថ្ងៃ រហូតពេលនេះ ផ្កាដែលនៅសល់គឺមានតែមួយផើងគត់ គឺពូជផ្កាអ័រគីដេវែនដា ដែលសឹងតែងាប់ចោលខ្ញុំទៅហើយ។ ខ្ញុំ រុះរើវែនដាកំសត់របស់ខ្ញុំ ដូរផើង ដូរធ្យូងចេញ ថែមឆ្អឹងស្មងជ្រូកសល់ពីផ្ទះបាយចូល ក្នុងផើងថ្មីរបស់វែនដា ស្រោចទឹកមួយថ្ងៃ២ដង ស្រាប់តែបានប្រហែល២អាទិត្យ វែនដាកំសត់របស់ខ្ញុំ ស្រាប់តែមើលទៅ ហាក់មានសុខភាពល្អជាងមុន។ ខ្ញុំចំណាយពេលជិតមួយខែ ដើម្បីជំរះដីក្រោមដើមស្វាយមុខផ្ទះ រៀបចេញជាសួនតូចច្រឡឹងមួយ ខ្ញុំទិញបានរុក្ខជាតិតម្រូវដាំក្រោមម្លប់មកដាក់បន្ថែមសម្រស់សួនខ្ញុំ  ខ្ញុំបន្ថែមសមាជិកអ័រគីដេថ្មីមកអោយវែនដាខ្ញុំគ្រាន់បានជាគ្នា ខ្ញុំកាត់ដបទឹកដោះគោ២លីត្រមកធ្វើជាផើងដាំម្លូបារាំងរណេងរណោងតាមរបងផ្ទះ។ មួយថ្ងៃៗ បើខ្ញុំមិនបានអើតសួនមើលថែរុក្ខជាតិរបស់ខ្ញុំទេ ខ្ញុំមិនអស់ចិត្តសោះឡើយ។អោយតែដល់ម៉ោងចេញពីធ្វើការ អ្វីដែលខ្ញុំទន្ទឹងគឺ មកផ្ទះ មើលថែសួនរបស់ខ្ញុំ។ ខ្ញុំទៅរើនៅក្នុងឃ្លាំង បានអង្រឹងពីវល្លិ៍ផ្ដៅ សល់ជាង២០ឆ្នាំមកចងបានគ្រាន់កូនជិះជាទោង ដល់ពេលដែលខ្ញុំរៀបហើយបែបនេះ ជំងឺថប់អារម្មណ៍របស់ខ្ញុំក៏មិនដឹងទៅណាបាត់ កូនៗក៏មានកន្លែងលេងមុខផ្ទះ លែងសូវសំងំក្នុងម៉ាស៊ីនត្រជាក់ ប៉ាខ្ញុំក៏ចុះមកធាក់កង់ជុំវិញផ្ទះជាមួយពេជ្រ ស្វាមីក៏ចុះមកជួយកាយដី កាលណាខ្ញុំចង់ដាំអីថ្មី។ ឱ!!!  យូរហើយដែលខ្ញុំមិនដឹងថា ខ្ញុំភ្លេចខ្លួនឯងថាជាអ្នកណា ហើយចូលចិត្តអ្វី!!! មានអ្វីដែលគួរអោយរីករាយជាងនេះទៀត?!!

image

image

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in សុខភាព, អារម្មណ៍ខ្ញុំពេលនេះ and tagged , . Bookmark the permalink.

5 Responses to Dear Diary: រកឃើញខ្លួនឯងឡើងវិញ

  1. vsthea និយាយថា៖

    កើត​មកជាមនុស្សពិតជាជៀសមិនផុតពីបញ្ហាស្មុគស្មាញ​ទាំងអស់​នេះទេ ជាពិសេសយើង​ជាស្រ្តី ។ ការងារក្រៅផង ការងារក្នុង​ផ្ទះផង តែភាគច្រើន​បង​រំងាប់អារម្មណ៍ខ្លួន​ឯងដោយមិន​និយាយ ហើយ​សម្ងំគេង ពេលភ្ញាក់ឡើងអ្វី ៗ ក៏ស្រឡះ ឬបបួលកូនៗ ធ្វើពលកម្មចាប់នេះចាប់នោះ ជាពិសេសរឿង​បន្លែបន្លុកនេះជាដើម ។
    ពេលមានបញ្ហាម្តង ៗ អ្នកដែលនៅក្បែរខាង​គឺជាកម្លាំងសំខាន់ក្នុង​ការលើកទឹកចិត្តគ្នាទៅវិញទៅមក ។
    សង្ឃឹម​ថាម្ចាស់ប្លក​លែងស្ត្រេសទៀតហើយ ព្រោះមានអារម្មណ៍សរសេរអត្ថបទចុះផ្សាយ ។

    ចូលចិត្ត

  2. ស្នាមញញឹម និយាយថា៖

    ចាំមើលរកពេលដាំជីរនិងស្លឹកគ្រៃ ដូចម៉ាក់ស្រីតូចបីនាក់ដែរ ក្រែងរំលាយស្រេ្តស៍ ចោលបានខ្លះ

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s