កូននាងរបស់ប៉ានិងម៉ាក់


ដានីសំឡាញ់ចិត្ត
កូនជាកូនដំបូងរបស់ប៉ានិងម៉ាក់។ថ្ងៃកំណើតកូនកាលពី ១១ឆ្នាំមុន ប៉ានិងម៉ាក់រីករាយបំផុតដែលបានក្លាយជា ម្ដាយឪពុកជាលើកដំបូងក្នុងជីវិត។ ប៉ាកូន ទោះគាត់ មិនចូលចិត្តនិយាយច្រើន មិនចេះញ៉ិកញ៉ុកនឹងក្មេង តែម៉ាក់មើលដឹងថាប៉ាស្រឡាញ់កូនលើសជីវិតគាត់ទៀត។ ប៉ាដែលមិនសូវចេះញញឹម អាចធ្វើត្លុកកំប្លែង ដើម្បីកូនតូចរបស់គាត់សើចក្អាកក្អាយ ប៉ាអាចធ្វើជាសេះ ដើម្បីកូនបានជិះលេង។ ថ្ងៃនេះ ប៉ាស្ម័គ្រចិត្តបើកឡានជូនទៅទិញអំណោយថ្ងៃកំណើតកូន ព្រោះប៉ាឮថាម៉ាក់ហត់ ហើយអត់ចង់រៀបចំកាដូអោយកូន ប៉ាខ្លាចម៉ាក់អត់មានអ្វីអោយកូនសំឡាញ់ ក៏សុខចិត្តជូនម៉ាក់ទៅ។ កូនសំឡាញ់ កូនអាយុ១១ឆ្នាំហើយថ្ងៃនេះ  សូមអោយកូនធំធាត់ប្រកបដោយសុខភាពល្អ សូមអោយកូនមានតែចិត្តសប្បុរសនិងមេត្តា ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to កូននាងរបស់ប៉ានិងម៉ាក់

  1. samnanglaor ថា:

    មានន័យហើយលន្លង់លន្លោចណាស់ បើកូនបានឃើញមិនដឹងថាសប្បាយចិត្តយ៉ាងណា។ នេះហើយទឹកចិត្តអ្នកមានគុណ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s