វិជ្ជាមេផ្ទះ៖ គុយទាវឆាបែបថៃ (ផាត់ថៃ)


តាមធម្មតា ខ្ញុំចូលចិត្តគុយទាវឆាបែបខ្មែរយើង ដែលឆាបែបសាប ហើយស្រូបទឹកត្រីបុកនិងសណ្ដែកដីជាង តែពេលខ្លះ ខ្ញុំក៏ចង់ប្លែកមាត់បែបម្ហូបថៃដែរ។ ផាត់ថៃដែលខ្ញុំធ្លាប់ញ៉ាំនៅបាងកក មានរសជាតិប្រៃជូរផ្អែម(ម្ហូបថៃច្រើនតែមានរសបែបនេះ គឺរសជាតិមុតខ្លាំង) តែបើមិត្តអ្នកអានមិនចូលចិត្តរសជាតិមុតទេ អាចបន្ថយអំបិលស្ករនិងម្ជូរបាន។ សូមជូនពីរបៀបធ្វើផាត់ថៃដូចតទៅ៖
គ្រឿងផ្សំ
1.គុយទាវស្ងួត សសៃតូចឬធំតាមនិយម ១០០ក្រាម (ត្រាំទឹកអោយទន់) បើគុុយទាវសើម យកប្រហែល២០០ក្រាម
2.សាច់= បង្គារ ឬសាច់ជ្រូក ឬសាច់មាន់ ១០០ក្រាម
3.ខ្ទឹមសចិញ្ច្រាំ ១កំពឹសធំ
4.ខ្ទឹមក្រហមចិញ្ច្រាំ ១មើមតូច
5.បង្គារក្រៀម ១ស្លាបព្រាបាយ ត្រាំទឹកអោយទន់រួចបុក
6.សណ្តែកដីលីងរួចបុកឲបែកបន្តិច ១ស្លាបព្រាបាយ
7.សណ្ដែកបណ្ដុះ ១០០ក្រាម
8.ស្លឹកគូឆាយ ១០០ក្រាម កាត់ខ្លីប្រវែងប្រហាក់ប្រហែលប្រវែងសណ្ដែកបណ្ដុះ
9. ពងទា ឬពងមាន់ ១
10.ទឹកត្រីផ្អែមអំពិលទុំលាយស្រេច (វិធីលាយទឹកត្រីផ្អែម មានជូននៅខាងក្រោម)
វិធីលាយទឹកត្រីផ្អែមអំពិលទុំ
ជ្រុំអំពិលទុំ១ដុំប៉ុនមេជើង នឹងទឹកក្ដៅបន្តិច អោយចេញជាតិជូរ រួចដាក់ស្ករស ឬស្ករត្នោត មួយស្លាបព្រាបាយ ទឹកត្រីមួយស្លាបព្រាបាយកន្លះ លៃយ៉ាងម៉េចអោយមានរសជាតិ ជូរប្រៃផ្អែមដូចទឹកត្រីអំពិលទុំដែលយើងយកជ្រលក់ត្រីអាំងផ្ទាប់ស្ដៅដែរ។
វិធីធ្វើ
ដាក់ខ្ទះលើភ្លើងអោយក្ដៅបន្តិច រួចដាក់ប្រេងឆាចូល លីងខ្ទឹមសនិងខ្ទឹមក្រហមចូលឆាទាល់តែឈ្ងុយទើបដាក់សាច់ចូល។ ឆាបន្តិច ថែមទឹកត្រីអំពិលទុំចូលបន្តិច ឆាដល់ឆ្អិនសាច់ ទើបដាក់គុយទាវ បង្គារក្រៀម ។ បន្តឆាត្រឡប់បន្តិច (ថែមទឹកត្រីអំពិលទុំបើមិនទាន់ល្មមមាត់) អោយជិតឆ្អិន វែកទៅម្ខាង រួចគោះពងទាដាក់ ទើបឆាត្រឡប់ជាមួយពងទាទាល់តែឆ្អិនសព្វ រួចថែម ស្លឹកគូឆាយ និងសណ្ដែកបណ្ដុះ មួយត្រឡប់សឹមលើកឡើង( ត្រូវប្រើភ្លើងខ្លាំង ហើយឆាអោយញាប់ដៃ ទើបគុយទាវឆាស្ងួតល្អ មិនបែកអេក) ដាក់សណ្ដែកដីរោយពីលើ ជាការស្រេច។
***បញ្ជាក់***
នៅពេលបរិភោគ បើចូលចិត្តជូរ អាចបន្ថែម ក្រូចឆ្មារបាន។ បើឆាតាមរបៀបថៃ គេមានបំពងតៅហ៊ូរឹង ដាក់បន្ថែមទៀត។
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

6 Responses to វិជ្ជាមេផ្ទះ៖ គុយទាវឆាបែបថៃ (ផាត់ថៃ)

  1. samnanglaor និយាយថា៖

    ឃើញបង្ហោះម្ដងៗទំនងឆ្ងាញ់ តែមិនទាន់មានឱកាសបានស្គាល់រសជាតបន្តិចសោះ។ ចង់ធ្វើក៏ធ្វើមិនកើត។ ដូច្នេះមានតែទ្រាំៗទៅ!

    Liked by 1 person

  2. សុំមួយចានដែរមកបង😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s