វិជ្ជាមេផ្ទះ បំពងបង្គាជាមួយម៉្សៅអោយស្រួយឆ្ងាញ់


បំពងបង្គាអោយស្រួយ មិនមែនជារឿងពិបាកទេនៅពេលដែលយើងដឹងពីគន្លឹះសំខាន់របស់វា (មាន២គន្លឹះ)។
គ្រឿងផ្សំសំរាប់ជ្រលក់បង្គា ( Coated)
ម៉្សៅមី ៥០ក្រាម
ពងមាន់មួយ
អំបិលមួយចុងស្លាបព្រាកាហ្វេ (ឬប្រើម៉្សៅខ្នរ)
ស្ករសបន្តិច ទឹកបន្តិច
របៀបធ្វើ
លាយគ្រឿងទាំងអស់នេះចូលគ្នា អោយសព្វ ល្បាយត្រូវមានសភាពខាប់អន្លាយ។ រួចដាក់បង្គាដែលបកសម្បករួចជ្រលក់អោយលិចក្នុងល្បាយ បន្ទាប់មកក៏ស្រង់ឡើង ទើបយកមកប្រឡាក់នឹងម៉្សៅមីទទេរអោយទាល់តែម៉្សៅមីរុំជិតតួបង្គាសព្វហើយស្ងួត អត់មានជាតិសើម(គន្លឹះទី១) រួចចាប់បង់ទៅក្នុងខ្ទះដែលមានប្រេងកំពុងក្ដៅ បំពងអោយឆ្អិនជាការស្រេច។ ចំពោះប្រេងត្រូវអោយលិចបង្គា ទើបស្រួយល្អ(គន្លឹះទី២) ដូច្នោះហើយ ដើម្បីកុំអោយអស់ប្រេងច្រើន ខ្ញុំប្រើឆ្នាំងតូចបំផុតក្នុងផ្ទះបាយរបស់ខ្ញុំមកបំពង។

image

រួចស្រេចហើយចាស


តែប៉ុណ្ណេះ ពិសារជាមួយទឹកត្រីបុកក៏បាន ទឹកម្រេចក្រូចឆ្មារក៏បាន ទឹកជ្រលក់មាន់បំពងក៏បាន។

***សំគាល់*** ខ្ញុំប្រើម៉្សៅមី មិនប្រើម៉្សៅដែលគេលាយស្រេចសំរាប់បំពងទេ ព្រោះវាជាម៉្សៅតែមួយដូចគ្នានឹងម៉្សៅមីដែរ ម៉្យាងម៉្សៅមីមានតំលៃធូរថ្លៃជាង គឺ1គីឡូក្រាមថ្លៃតែ៣៥០០រៀលប៉ុណ្ណោះ អាចបំពងក៏បាន ធ្វើនំប៉័ងក៏បាន ធ្វើភីស្សាក៏កើត 😂😂😂 ឯម៉្សៅកញ្ចប់វាថ្លៃបន្តិច ១កញ្ចប់ហោចណាស់ក៏ថ្លៃ២៥០០រៀលដែរ បំពងបានតែម្ដង អស់បាត់ហើយ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s