វិជ្ជាមេផ្ទះ៖ ដុតនំប៉័ងដោយខ្លួនឯង


ខ្ញុំចូលចិត្តដុតនំប៉័ងដោយខ្លួនឯង ព្រោះ នំប៉័ងដែលចេញពីឡថ្មីៗ មានរសជាតិឈ្ងុយឆ្ងាញ់ខុសពីតាមហាង។ ខាងក្រោមជាវិធីធ្វើរបស់ខ្ញុំ៖

គ្រឿងផ្សំ
មេនំប៉័ងស្ងួត 1.5 ស្លាបព្រាកាហ្វេ (ពេញកំពង់)
ស្ករស 1ស្លាបព្រាកាហ្វេ
ទឹកក្ដៅអ៊ុនៗ 250មល(កុំក្ដៅពេក ក្ដៅល្មមយើងផឹកបាន បើក្ដៅពេកវានាំឲងាប់មេ)
ម៉្សៅមី 390 ក្រាម
ប្រេងអូលីវ 1ស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
របៀបធ្វើ
ដាក់មេនិងស្ករស ក្នុងទឹកក្ដៅអ៊ុននោះ រួចកូរអោយរលាយ រួចទុកប្រមាណ១០នាទី។

image

មេនំប៉័ងស្ងួតនិងទឹកក្ដៅអ៊ុន

រួចដាក់ម៉្សៅមីក្នុងចានដែកសំរាប់លាយ ថែមប្រេងអូលីវនិងអំបិល លាយឲសព្វ
image

ទើបចាក់ ទឹកលាយមេចូល លាយកូរ ច្របាច់ដោយដៃទាល់តែក្លាយជាល្បាយស្មើសាច់
image

image

image
រួចរកថង់ផ្លាស្ទិកមកគ្របពីលើអោយជិត ទុកអោយហប់ រយ:ពេលប្រមាណជា១ម៉ោង ឬទុកទាល់តែល្បាយនោះរីកមាឌមួយជាពីរ។
ទើបយកចេញមកតប់ម្ដងទៀត ប្រហែល៥ទៅ១០នាទី រួចទើបចាប់ជារាងតាមដែលយើងចង់បាន បើចង់បានជានំប៉័ងដើម ក៏មូរសូនជារាងនំប៉័ងដើម
image

បើចង់បានរាងមូល ក៏សូនជារាងមូល ហើយបើចង់បានជារាងនំប៉័ងសាន់វិច ត្រូវរៀបម៉្សៅនោះដាក់ក្នុងចានដែកពុម្ព។

តពីនេះ ត្រូវទុកដុំម៉្សៅដែលយើងបានធ្វើជារាងហើយនៅកន្លែងហប់ប្រហែលមួយម៉ោងទៀត ទើបអាចយកទៅដុតបាន។
វិធីដុត
ខ្ញុំប្រើឡដុតតាមគ្រួសារ Oven បើកកំដៅ ២០០អង្សារសេ រយៈពេល៣០ទៅ៣៥នាទី តែប៉ុណ្ណេះ ក៏បាននំប៉័ងថ្មីៗក្ដៅៗយ៉ាងឆ្ងាញ់ពិសារហើយ :):):)។
image
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s