អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចាំទុក “ពេជ្រ មិនចេះទាល់”


ពេជ្រទើបចូលរៀនបានមួយអាទិត្យប៉ុណ្ណោះ  តែភាសាអង់គ្លេស ពេជ្រអាចនិយាយបានច្រើន ព្រោះពេជ្រចូលចិត្តសួរគ្រប់គ្នាក្នុងផ្ទះអោយប្រាប់គេរហូត។
ពេជ្រជានិច្ចកាលតែងសួរថា អានេះអង់គ្លេសថាម៉េច? អានោះអង់គ្លេសថាម៉េច? ។ល។
ថ្ងៃមួយ ពេជ្រសួរប៉ាថា” ប៉ា! ទឹកមាត់ អង់គ្លេសថាម៉េច?”
ប៉ា ” ហាក ភ្លេចហើយ អត់ចាំទេ”
ពេជ្រ ” Water mouth”
ប៉ា ” ហាហាហា ចេះផ្គុំពាក្យរកឃើញវ៉ី!!!”
ទោះបីមិនត្រឹមត្រូវ រាប់ថាពេជ្រមានរ៉េផ្លិចល្អ 😂😂😂
ពូកែជជីកសួរពេក ពេលបាយល្ងាចមួយ កុងសួរពេជ្រថា ” ម៉ាកាយ៉យ (រាល់ពេលចង់ផឹកទឹកដោះគោ ពេជ្រប្រាប់ថាម៉ាកាយ៉យៗ 😂) ម៉ាកាយ៉យអង់គ្លេសថាម៉េច?”
គឺដែលកុងសួរបំណងចង់អោយពេជ្រទាល់ ដឹងអីថាពេជ្រឆ្លើយយ៉ងប្រហើរ ធ្វើមុខស្មើថា ” drink teddy milk” ទឹកដោះគោពេជ្រ មានរូប teddy បានជាពេជ្រថា drink teddy milk 😂😂😂 ។
ចប់ហើយ តែប៉ុណ្ណឹងឯងដែលម៉ាក់ចង់កត់ត្រាទុក។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s