វិជ្ជាមេផ្ទះ ជ្រក់ផ្កាស្នោរនិងសណ្ដែកបណ្ដុះ


ខែនេះនៅស្រុកខ្មែរយើង បើជិះចេញតែពីក្រុងបន្តិច យើងនិងបានឃើញដើមស្នោរចេញផ្កាពណ៌លឿងព្រោងព្រាតតាមស្រែ ប្រឡាយទឹកក្បែរៗផ្លូវនិងរបងផ្ទះមិនខាន។ ថ្ងៃមុនទៅភ្ជុំឯស្រុកខាងម្ដាយក្មេកខ្ញុំ ខ្ញុំទ្រាំសឹងមិនបាន ចង់ចុះបេះផ្កាស្នោរយកមកជ្រក់ គ្រាន់ហូបនឹងត្រីអាំង ត្រាំងអី 😁 នេះបើកុំតែភ្លៀងតាមផ្លូវ កុំអីចុះលាត់ជើងខោបេះមកជ្រក់មិនខានរ៉េ 😁។
និយាយពីវិធីធ្វើជ្រក់ផ្កាស្នោរអោយឆាប់បានហូបម្ដង។
ផ្កាស្នោរ និងសណ្ដែកបណ្ថុះ ដាក់ម៉ាពេញកែវក្រឡ មីឡូ(មើលរូបខាងក្រោម)
វាល់ទឹក 400 មល ដាំទឹកអោយពុះ បង់អំបិលមួយស្លាបព្រាបាយពេញទូង ស្ករសមួយចិប(ដាក់ស្ករបន្តិច អោយជ្រក់ឆាប់កាច់ជូរ) ពេលទឹកពុះ ចាក់ភ្លាមទាំងក្ដៅចូលក្រឡផ្កាស្នោរនោះ (ធ្វើដូចនេះសណ្ដែកបណ្ដុះនឹងនៅស្រួយល្អ) ចំហវាប្រហែល ៥នាទី សឹមបិទគម្របក្រឡអោយជិត ទុក២យប់អាចយកមកហូបបានហើយ បើចូលចិត្តហិរ អាចហាន់ម្ទេសថែមជាការស្រេច :):):)។

image

ឯវំ 😁😁😁😁

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s