វិជ្ជាមេផ្ទះ៖ អាកោរខ្ទិះស្លឹកតយ


គ្រឿងផ្សំម៉្សៅ

ម៉្សៅអង្ករខ្សាយ ៤៥០ក្រាម
ទឹកក្ដៅឧណៗ ៥០០មល
មេនំបុ័ងស្ងួត ២ស្លាបព្រាកាហ្វេ
ស្ករស ១ស្លាបព្រាកាហ្វេ
អំបិល ១ចិប

វិធីធ្វើ៖ លាយមេ ក្នុងទឹកនោះបន្តិច(ទឹកនៅសល់ទុកមួយឡែកសិន) រួចដាក់ស្ករចូល កូរឱ្យរលាយ ទុកឱ្យមេកាច់ប្រហែល១០នាទី។ ថ្លឹងម៉្សៅ រួចដាក់ក្នុងចានសំរាប់លាយ ដាក់អំបិលចូល សឹមដាក់ល្បាយមេចូល កូរបន្តិច រួចបន្ថែមទឹកដែលសល់ចូល កូរទាល់តែសព្វម៉្សៅនិងទឹកជាល្បាយស្មើសាច់ រួចយកថង់ផ្លាស្ទីកមកគ្របឱ្យជិត ទុកអោយល្បាយឡើងរីកមាឌ រយៈពេល១ម៉ោង។
ឆ្លៀតពេលនេះ យើងមកមើលពីការលាយទឹកស្ករនិងដូងម្ដង
ខ្ទិះដូង ៣០០មល កិនស្លឹកតយ រួចពូតយកទឹក១០០មល រួចដាក់លាយគ្នា ទើបដាក់ស្ករសចូលកូរឱ្យសព្វ រសជាតិគួរផ្អែមខ្លាំងបន្តិច(ព្រោះយើងត្រូវយកទៅលាយនឹងល្បាយខាងលើ ដូច្នេះពេលលាយសព្វ វានឹងមានរសជាតិផ្អែមល្មមមាត់)។ លុះគ្រប់មួយម៉ោងដែលល្បាយមេនិងម៉្សៅឡើងហើយ ចាក់ទឹកខ្ទិះដូងស្លឹកតយនោះចូល កូរឱ្យសព្វ រួចត្រូវទុកមួយម៉ោងទៀតដោយគ្របជិតដើម្បីអោយមេឡើងទៀត។ រៀបឆ្នាំងចំហុយ ដាក់ល្បាយក្នុងចានឬពែងអាកោរ រួចចំហុយរយៈពេល១៥នាទីជាការស្រេច ។
ចំណាំ៖ បើចូលចិត្តខ្ទិះដាក់ពីលើបន្ថែម សូមលាយខ្ទិះ និងម៉្សៅខ្សាយបន្តិច ស្ករបន្តិច រួចដួសដាក់ពីលើនំក្រោយចំអិននោះ រួចបន្តចំអិនប្រមាណ៥ទៅ៧នាទីទៀតជាការស្រេច។

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s