កំណត់ហេតុ៖ ពេជ្រអាយុជិតបួនឆ្នាំហើយ


ប៉ុន្មានថ្ងៃនេះ ម៉ាក់ៗរៀនធ្វើ Pizza ផង រៀនដុតនំប៉័ងផង រៀនធ្វើ burger bun ផង ចាក់ចាហួយក៏បាន french friesក៏ចេះធ្វើ ថានិយាយពីធ្វើសុទ្ធតែរបស់ចំណូលចិត្តពេជ្រនិងបងៗ។ ថ្ងៃមុន ចាក់ចាហួយហើយ ពេជ្រកាន់ចាន ចេញទៅក្រៅផ្ទះយកចាហួយទៅអួតឆ្កែ។
ពេជ្រ៖ ប៉ិបស៊ី នែក មើលនេះ ម៉ាក់ធ្វើ jelly. Look jelly on the plate
☺☺😀
ម៉្ងៃៗពេជ្រនិយាយតែជាមួយឆ្កែ ហើយនិយាយអង់គ្លេសទៀត ធ្វើមើលតែឆ្កែស្ដាប់បាន ហាហាហាហា។
ពេលម៉ាក់ដុត Burger bun ម៉ាក់សូនម្ស៉ៅនំបុ័ងធ្វើជារូប teddy and Pich keeps saying it’s her teddy name Mr. Ho ☺ ពេជ្រអត់ហ៊ានញ៉ាំទេ អង្គុយសំលឹងមើលនំបុ័ងញញឹមរហូត ទាល់តែអស់ចិត្ត😀 ។ ពេជ្រស្រឡាញ់ Mr. Ho ណាស់ ទៅណាក៏កាន់ទៅតាមដែរ ថ្ងៃមុន ទៅបាយហាងម្ដង ហើយក៏ភ្លេចយក Mr. Ho ពីហាង ប៉ាសុខចិត្តបត់ឡានត្រឡប់ទៅយកឱ្យពេជ្រវិញ។
ល្ងាចម៉្សិលម៉ិញ កំពុងញ៉ាំបាយ ពេជ្រសួរថា៖ ម៉ាក់ចេះធ្វើ birthday cake Hello kitty ហេស? (ពេជ្រជាប្រិយមិត្តរបស់ Hello Kitty)
ម៉ាក់៖ អត់ចេះហេស ចេះច្រើនពេកម៉ាក់ហត់ណាស់
ពេជ្រ៖ ចឹង អោយគេធ្វើទៅ
ម៉ាក់៖ ហាហាហា ចេះនិយាយមើលតែមនុស្សវ៉ី!!!!
តែប៉ុណ្ណឹងឯង ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s