Dear Diary: that’s me


Dear Diary
មនុស្សយើង រស់ដល់ថ្ងៃណាក៏មិនដឹង ក្មេងស្លាប់មុនចាស់ក៏មិនទៀង ម៉េចក៏មិនខំអ្វើល្អខ្លះអោយស្លាប់ទៅ ឈ្មោះនៅរស់?
ប្រឹងនោះប្រឹង ប្រឹងទាំងដឹងថាលុយដែលមានហើយក៏ចាយមិនអស់ ខ្លះមានដល់ចាយតពូជផៅក៏មិនអស់ ក៏នៅតែប្រឹង អាប្រឹងដោយសុចរិតវាល្អហើយ ណាស់អាប្រឹងលួចជាតិ ប្រឹងលួចជាតិ ខ្លាចជាតិសម្បូរសប្បាយទេដឹង?
អត់បានថាអោយចំពោះនរណាទេណា អ្នកណាមានខ្លួនរើសយកទៅ 😂
អូនមិនមែនជាសេដ្ឋីទេ អូនមានត្រឹមប្រាក់ខែអាចរស់នៅបាន ចិញ្ចឹមកូនបានដោយថ្លៃថ្នូរ មានធនធាន មានសទ្ធាល្មមធ្វើបុណ្យកុសលបាន អូនមិនដែលលួចជាតិ អូនមិនដែលពុករលួយ 😛 អូនសល់លុយល្មមដើរលេងបានអូនដើរ។ ត្រឹមចាយលុយអោយស្គាល់អូតែលផ្កាយប្រាំក្នុងស្រុកអូន ចាយបាន យ៉ាងហោចណាស់លុយដែលអូនចាយ នឹងបានវិលក្នុងស្រុករំដួល🙂 តែបើទៅក្រៅស្រុក អូនចាយត្បិតត្បៀតបំផុត មិនងាយទិញផ្ដេសផ្ដាសទេ សុខចិត្តទុកលុយមកចាយស្រុករំដួលវិញ ជួយសេដ្ឋកិច្ចជាតិ 😁។
តែចម្លែកអី វាមានអ្នកមាត់អត់គម្របមួយចំនួន អត់ដែលហ៊ានដើរស៊ីចាយទេក្នុងស្រុករំដួល បើទៅស្រុកគេវិញ គាត់ចាយដូចសេដ្ឋី មករិះគន់អូនថា “ចាយដូចអ្នកមានអត់ខ្វល់ អូតែលផ្កាយបីដេកមិនបានទេ ទាល់តែផ្កាយប្រាំ” ។ ហ៊ី! ហើយម៉េចចុះ? អូនខ្ចីលុយអ្នកឯងចាយ? អូនមានជំពាក់អ្នកឯងឬទេ? សុំទោសចាស អូនខ្លាចងាប់ហើយមិនបានស្គាល់ស្រុករំដួលសព្វកន្លែង។ មិនដឹងថ្ងៃណាទៅវិញផង តិចរវល់អោបលុយ អត់បានស្គាល់ដើរលេងស្រុករំដួល 😁😁😁។
របៀបដែលយើងមើលពីជីវិត វាខុសគ្នា កុំមកប្រដូច ឬចាត់ចែងអោយអូនធ្វើតាម your idea, got it? 😛😛😛
Sincerely me

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to Dear Diary: that’s me

  1. សូរីតា និយាយថា៖

    ឡែកមួយ គាំទ្រស្រុករំដួល!!! ហាសហា!!!​😀

    Liked by 1 person

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s