វិជ្ជាមេផ្ទះ៖ Spaghetti bolognese


ខ្ញុំធ្លាប់រៀបរាប់ហើយ ថាម្ហូបនេះខ្ញុំចេះដោយសារសួរ Mr. GOOGLE។ ដោយធ្លាប់យកទៅចែកជូនមិត្តៗនៅកន្លែងធ្វើការញ៉ាំសាក គេក៏បានសុំរូបមន្តជាភាសាខ្មែរពីខ្ញុំ។ ហេតុតែរវល់ ណាឪពុកឈឺទើបធូរ ណារវល់នៅការិយាល័យ ណាកូនច្រើនផង 😂 ទើបមិនងាយបានសរសេរជូន។ ទើបពេលនេះ សូមដាក់ជូនតាមសំណូមពរ។
គ្រឿងផ្សំ ទឹក sauce Spaghetti bolognese
សាច់គោ ចិញ្ច្រាំឬកិនម៉ត់ 500 ក្រាម
ខ្ទឹមបារាំង កិនម៉ត់ 500 ក្រាម
ប៉េងប៉ោះទុំ ចិញ្ច្រាំ 300ក្រាម
Worcester sauce មួយស្លាបព្រាបាយ(រូបនៅខាងក្រោម មានលក់នៅ Aeon mall)

image

ស្រាក្រហម 100ml
ទឹកម្ទេស 2ស្លាបព្រាបាយ
ទឹកប៉េងប៉ោះ  (ketchup)

image

ទឹកដោះគោឆៅ មួយកូនពែង ឬប្រហែល100 ម ល
អំបិល បន្តិច
ម្រេចម៉ត់បន្តិច
ប្រេងឆា
ឈីស មួយដុំប៉ុនមេដៃ
វិធីធ្វើ
ដាក់ប្រេងឆាក្នុងឆ្នាំងអោយក្ដៅបន្តិច ទើបចាក់ខ្ទឹមបារាំងចូល ឆាអោយខ្ទឹមប្រែជាសាច់ថ្លា ហើយចាក់សាច់គោចូល ឆានិងកូរ អោយសាច់គោឆ្អិនបន្តិច ទើបរោយម្រេច ចាក់ស្រាក្រហម និង ទឹកម្ទេសចូល (ទាំងបីមុខនេះ ជួយទៅកាត់ក្លិនសាច់គោមិនអោយធុំគោៗ) ឆាដល់ឆ្អិន ទើបដាក់ Worcester sauce មួយស្លាបព្រាបាយចូល រួចថែមប៉ែងប៉ោះចិញ្ច្រាំចូល។ ពេលប៉េងប៉ោះឆ្អិនហើយ ដាក់អំបិលបន្តិច(កុំដាក់ច្រើន ប្រយ័ត្នប្រៃជ្រុល)  រួចថែមឈីស និង ទឹកដោះគោឆៅ។ បន្តកូរទៀត អោយសព្វ ដាក់ទឹកប៉េងប៉ោះ ( ketchup ) ចូល កូរអោយឆ្អិន ទើបថែមទឹកបន្តិចអោយវាមានទឹកប៉ឹកៗ រំងាស់វាដោយប្រើភ្លើងតិចៗ ដើម្បីអោយសាច់គោផុយ ចូលជាតិល្អ ( ខ្ញុំរំងាស់ប្រហែល កន្លះម៉ោង)។ ឧស្សាហ៍មើលកុំអោយរីងទឹកពេក ដល់ពេលសាច់គោផុយចូលជាតិហើយ ភ្លក្សមើលថែមសាបប្រៃ ជូរផ្អែមតាមនិយម (រសជាតិគួរតែជូរប្រៃផ្អែម)។ ឆ្អិនរួចរាល់ហើយ ទុកមួយឡែក យើងចូលដល់របៀបស្រុះ spaghetti អោយបានឆ្ងាញ់ម្ដង៖
ដាំទឹកដាក់ខ្ទះ អោយពុះ ទើបដាក់ប្រេងឆាបន្តិចចូល អំបិលបន្តិច រួចដាក់ spaghetti ចូលស្រុះ(ស្ងោរតាមនាទីដែលគេណែនាំនៅលើកញ្ចប់របស់spaghetti នោះ)
image

ឧស្សាហ៍កូរផង កុំអោយរឹងទន់មិនស្មើ ដល់ទន់ល្មម ហើយ ស្រង់វាឡើង ដាក់កញ្ច្រែង លាងទឹកបន្តិច អោយអស់ក្លិនម៉្សៅ ទើបទុកអោយស្រស់ទឹក។ ដាក់ខ្ទះលើភ្លើង ចាក់ប្រេងឆាចូល រួចដាក់ spaghetti ចូល ឆាអោយក្ដៅ ដល់ពេលហូប ដួស spaghettiដាក់ចាន រួចស្រូបទឹក sauce ពីលើ ជាការស្រេច។
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង វិជ្ជាមេផ្ទះ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s