វិជ្ជាមេផ្ទះ៖ ត្រីចៀនចួន


ត្រីចៀនចួន ដាក់សៀង ខ្ញី គ្រាន់តែនឹកដល់ក៏ឃ្លានបាយភ្លាមហើយ 😋។ ត្រីដែលយកមកចៀនចួនឆ្ងាញ់ គួរប្រើត្រីសណ្ដាយ ព្រោះត្រីសណ្ដាយសាច់ណែនស្វិត ងាយចៀន មិនបែកសាច់។
គ្រឿងផ្សំ
ខ្ញី ហាន់ជាសរសៃ
ត្រីសណ្ដាយ
សៀងផ្អែម
ក្រូចឆ្មារ
ស្លឹកខ្ទឹម
វិធីធ្វើ

ដាក់ប្រេងឆានៅខ្ទះ អោយក្ដៅបន្តិច ទើបដាក់ត្រីចៀន អោយក្រៀមស្រួយល្អ(កុំប្រែច្រើនដងពេក អាចនាំអោយបែកសាច់ត្រី)។
ពេលត្រីឆ្អិនក្រៀម លើកចេញសិន រួចដាក់ខ្ញីឆាប្រើភ្លើងតិចៗ អោយខ្ញីក្រៀម។ ឆ្លៀតពេលកំពុងឆាខ្ញី យើងមកលាយគ្រឿងសៀងសិន៖ សៀងផ្អែម ចាក់ដាក់ចាន ហាន់ស្លឹកខ្ទឹមដាក់ រួចថែមទឹកបន្តិច ក្រូចឆ្មារបន្តិច អោយមានរសជាតិ ប្រៃផ្អែមជូរ។ ដល់ពេលខ្ញីឆ្អិនក្រៀមហើយ ចាក់ទឹកសៀងចូលខ្ទះនោះ ទើបដាក់ត្រីចៀនចូល ប្រើភ្លើងតិចៗ ដើម្បីអោយត្រីចូលជាតិនិងសៀង ភ្លក្សមើល ថែមថយជាការស្រេច។
ទែនៗៗ នេះនែ៎! បានមួយចានហើយ!
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s