វិជ្ជាមេផ្ទះ៖ ស៊ូគីស៊ុប និងទឹកជ្រលក់


ស៊ូគីស៊ុប ជាម្ហូបដែលខ្ញុំទើបចេះធ្វើ តាមការស្រាវជ្រាវពីយូធូបមកទេ តែអ្នកផ្ទះថា រសជាតិអាចទទួលយកបាន។ ហូបស៊ូគីស៊ុបនៅហាង ចំណាយអស់ច្រើនណាស់ ដូច្នេះ ចេះធ្វើហូបខ្លួនឯង ក៏មិនខាតអីដែរ គឺចំណេញ សេដ្ឋកិច្ចគ្រួសារ 😆 😄។ ខាងក្រោមនេះជារូបមន្តរបស់ខ្ញុំ
រូបមន្តទឹកស៊ុប
ឆ្អឹងជ្រូក (ប្រើមាន់ក៏បាន)
ខ្ទឹមបារាំង បកតែសំបករួចដាក់ទាំងមូល
ជីរឃិនឆាយ
ខ្ទឹមស បកសំបករួច ដាក់ទាំងមូល
ឆៃប៉ូវ
អំបិល
ស្ករ
ផ្កាចាន់មួយដុំតូច (បើមិនចូលចិត្ត មិនបាច់ក៏បាន)
ការ៉ុត
image

របៀបធ្វើ
ដាំទឹកពុះ រួចបង់ខ្ទឹមស ខ្ទឹមបារាំង ឆៃប៉ូវ និងផ្កាចាន់ចូល ដាក់អំបិល រួចទើបបង់ឆ្អឹងជ្រូក ដល់ឆ្អិនបន្តិច ដាក់ជីរឃិនឆាយចូល។ រំងាស់ប្រហែលមួយម៉ោង ថែមស្ករ អំបិល អោយរសជាតិល្មមមាត់ហើយ (ប្រយ័ត្នកុំអោយប្រៃពេក) ដាក់ចុះ ទុកមួយឡែក។
រូបមន្តទឹកជ្រលក់
ទឹកម្ទេស កន្លះចានចង្កឹះ
ទឹកម្ទេសផ្អែមសំរាប់ជ្រលក់មាន់បំពង 1/4 ចានចង្កឹះ
តៅហ៊ូដុំប្រៃ (ហ៊ូយូ ដែលយើងចំណាំហូបជាមួយបបរស 4ដុំ)
ខ្ទឹមស 6 កំពឹស
ឬសវ៉ាន់ស៊ុយ
ស្ករស
ជីរឃិនឆាយ ចិញ្ច្រាំ ប្រហែល 1ស្លាបព្រា
ទឹកកន្លះចានចង្កឹះ
ទឹកក្រូចឆ្មារមួយស្លាបព្រា
ទឹកត្រី 1ស្លាបព្រាបាយ
ប្រេងល្ង 2 ស្លាបព្រាបាយ
គ្រឿងទាំងអស់ខាងលើ ដាក់ម៉ាស៊ីនកិនទឹកក្រឡុកកិនអោយម៉ត់ ទើបដាក់ឆ្នាំងដាំប្រើភ្លើងតិចៗ ឧស្សាហ៍កូរកុំអោយខ្លោចបាត ថែម ប្រេងខ្យង 1ស្លាបព្រាបាយ ស្ករស រួចពេលពុះ ភ្លក្សមើលថែមស្ករឬទឹកត្រី ឬក្រូចឆ្មារតាមមាត់យើងនិយម ទើបចុងក្រោយ ដាក់ល្ងលីងចូល និងថែមស្លឹកវ៉ាន់ស៊ុយជាការស្រេច។
រីឯបន្លែត្រីសាច់ សំរាប់ហូប គឺអាស្រ័យតាមយើងនិយមចូលចិត្តប៉ុណ្ណោះ។ តែប៉ុណ្ណេះ ក៏អាចបានស៊ុបស៊ូគីរូបមន្តដូចតាមហាងហូបបានហើយ៕

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s