កង្កែបលីងគល់ស្លឹកគ្រៃ


ភ្លៀងធ្លាក់ដើមឆ្នាំ ចាប់មានកង្កែបស្រែមួយៗហើយ។ កង្កែបលីងគល់ស្លឹកគ្រៃ ជាម្ហូបដែលខ្ញុំទើបសាកធ្វើដែរ តែកូនៗអោយមេដៃគ្រប់គ្នាថាគ្រាន់បើដែរ😆។ ខាងក្រោមជាគ្រឿងផ្សំ និងវិធីធ្វើ៖
គ្រឿងផ្សំ៖
កង្កែប
ប្រេងឆា
គល់ស្លឹកគ្រៃ
រំដេង
គ្រឿងបុកបន្តិច
ម៉្សៅស៊ុបមាន់
ស្ករស
ប្រេងខ្យង
របៀបធ្វើ៖
គល់ស្លឹកគ្រៃដំអោយបែករួចកាត់ប្រវែងមួយថ្នាំងដៃ រំដេងបុកអោយបែកឬម៉ត់ ទើបលាយគ្រឿងបុកបន្តិច(មួយស្លាបព្រាកាហ្វេ)។ ដាក់កង្កែបចូលប្រឡាក់ជាមួយ គ្រឿង រំដេង និងគល់ស្លឹកគ្រៃនោះ ថែមម៉្សៅស៊ុប និងស្ករសចូល ច្របាច់តិចៗ អោយយូរ ដើម្បីអោយគ្រឿងចូលសព្វសាច់កង្កែបនោះ។ ទុកផ្អាប់ចោលប្រហែលកន្លះម៉ោង (បើសិនមានពេល)។ ដាក់ខ្ទះ អោយក្ដៅ ចាក់ប្រេងចូល ដល់ប្រេងក្ដៅហើយ ទើបដាក់កង្កែបប្រឡាក់នោះចូល ឆាបន្តិចត្រលប់ចុះឡើង អោយសព្វឆ្អិនហើយ ទើបបន្ថយភ្លើងអោយតិច ប្រហែលភ្លើងចៀនត្រី រួចគ្របខ្ទះអោយជិត ដើម្បីអោយមានកំដៅសព្វល្អ។ ឧស្សាហ៍បើកមើល ឆាត្រឡប់ចុះឡើង រហូតទាល់តែសាច់កង្កែបក្រៀមដូចលីង។ ភ្លក្សមើល បើនៅសាបអាចថែមប្រេងខ្យងបន្តិច ដើម្បីអោយមានជាតិទៀតក៏បាន តែប៉ុណ្ណោះ ក៏រួចរាល់ ហើយបានម្ហូបប្លែកមាត់មួយមុខទៀតហើយ ៕
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s