I call that Happiness


ជិតដល់ថ្ងៃកំណើតរបស់ម៉ាក់… ថ្ងៃណាក៏ដូចថ្ងៃណាដែរ រឿងដែលម៉ាក់សប្បាយចិត្តជាងគេគឺរំលឹកទារកាដូពីកូនៗ 😆 ដល់ទារខ្លាំងពេក នាងនិងនូនិយាយថា
នូ៖ ម៉ាក់! ម៉ាក់ចង់បានរ៉ូបហ្នុងមួយទៀតទេ? (គេនិយាយរួចចង្អុលរ៉ូបម៉ាក់កំពុងស្លៀកនោះ)
ម៉ាក់៖ អឺ មានអី តែម៉ាក់ចង់បានពណ៌ផ្សេងពីពណ៌ blue ម៉ាក់ចង់បាន green ម្ដង
នូនិងនាង គេពិភាក្សាគ្នាថានិងទិញរ៉ូបអោយម៉ាក់ជាកាដូបឹសស្ដេ។
នូ៖ អញ្ចឹង ធ្វើម៉េចទិញបានទៅ? នូអត់ចេះឆ្លងថ្នល់ទៅផ្សារផង?
ម៉ាក់៖ អញ្ចឹង ចាំម៉ាក់ទិញ ហើយនូឯងនិងចែនាង ចេញលុយអោយម៉ាក់ណា
នូនិងនាង៖ អូខេ
.
.
.
ម៉ាក់បានទៅផ្សារ ក៏ទិញមែន ហើយមកដល់ផ្ទះ ម៉ាក់ក៏ទារលុយកូន
នូ៖ អស់ម៉ានម៉ាក់?
ម៉ាក់៖ 48000រៀល
នូនិងនាង៖ វ៉ាវ!!! ច្រើនម៉េស?!!!
នាង៖ ម៉ាក់ ចែកជា2ទៅ ខ្ញុំចេញម្នាក់ម៉ាន?
ម៉ាក់៖ 24000រៀល
នូ៖ នូមានតែ 1ម៉ឺនទេ នូអោយតែមួយម៉ឺនទេ
ម៉ាក់៖ អាហ៊ី! ម៉េចចឹង! ចុះលុយកាលចូលឆ្នាំចិននោះ?
នូ៖ ទេ អាហ្នឹងលុយអាំងប៉ាវនូទេ អត់អោយទេ ខ្លាចអស់
ម៉ាក់៖😆
.
.
.
ច្រើនថ្ងៃមកទៀត ម៉ាក់ទារទៀត
នូ៖ ចាំនូអោយ 5ម៉ឺន តែម៉ាក់អាប់អោយនូផង
ម៉ាក់៖ អូខេ! ចុះឯណាលុយ អោយមក
នូ៖ ថាចាំនូអោយ តែឥឡូវ នូរកស្បោងលុយអត់ឃើញទេ
ម៉ាក់៖ អឺ អត់ទៀត
.
.
.
ច្រើនថ្ងៃមកទៀត ប៉ាទិញចិញ្ចៀនមួយអោយម៉ាក់ ជាអំណោយថ្ងៃកំណើត កូនៗ នាំគ្នាសុំពាក់ល៎គ្រប់គ្នា ហើយនូ ក៏តាំងច្រណែនថា កាលបឹសស្ដេរបស់នូ នូអត់បានចិញ្ចៀនអញ្ចឹងផង😡
ម៉ាក៖ នូកុំរអ៊ូ! នូឯងមិនទាន់អោយលុយថ្លៃរ៉ូបផង
នូ៖ អត់អោយទេ អត់អោយរ៉ូបទៀត មាក់ឯងអត់មានចិញ្ចៀនកាដូអោយនូផង កាលបឹសស្ដេ នូនោះ
ប៉ា៖ ចាំប៉ាចេញលុយអោយនូ
ម៉ាក់៖ ណ្ហើយ!នូអើយ! ចង់បានរបស់នូឯង មិនងាយទេ
That’s happiness every time mommy nagging with them. Lol ☺☺:mrgreen:

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

7 Responses to I call that Happiness

  1. ស្នាមញញឹម និយាយថា៖

    នូដូចម៉ាក់នូដែរហ្នឹង បេះមិនចេញដូចគ្នា!❤

    ចូលចិត្ត

  2. ស្នាមញញឹម និយាយថា៖

    សុំសួរមួយ អូននាងអត់ច្រណែនទេឬដែលម៉ាក់បានចិញ្ចៀន? មានតែនូទេឬ?

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s