វិជ្ជាមេផ្ទះ៖ បុកក្តិបម៉ាក់ប្រាង និងបង្គាក្រៀម


ខែកុម្ភៈនិងខែមិនា ជាខែដែលផ្លែម៉ាក់ប្រាងចាប់មានក្ដិបហើយ ក្នុងមួយឆ្នាំវាមានក្ដិបតែ2ខែនេះទេ។ ក្ដិបម៉ាក់ប្រាង មានរសជាតិជូរខ្លាំង ក្លិនឆ្ងាញ់ប្លែក នាំអោយអ្នកបរិភោគប្លែកមាត់ លាន់មាត់ថាឆ្ងាញ់ជាងអំពិលបុក ឬស្វាយបុកហាយប៊ី។ មួយមុខនេះជាគ្រឿងក្លែមបែបអ្នកខេត្តកំពត។ តទៅនេះ ខ្ញុំសូមជូនវិធីធ្វើ៖
● លាងក្ដិបម៉ាក់ប្រាង(150ក្រាម) រួចពុះជាពីរ ឆ្កិះយកគ្រាប់ចេញ រួចបុក ហើយពូតទឹកវាចេញអោយអស់ ដើម្បីអោយវាអន់ជូរបន្តិច
● បង្គាក្រៀម(150ក្រាម) ត្រាំលាងទឹកអោយចេញដី រួចទុកអោយស្រស់ទឹក សឹមបុកអោយបែកទន់ ដាក់ខ្ទឹមស បុក ថែមស្ករស មួយចិប ម៉្សៅស៊ុបមួយស្លាបព្រាកាហ្វេ  ម្ទេសបន្តិច(បើចូលចិត្ត) រួចសឹមយកក្ដិបម៉ាក់ប្រាងដែលពូតទឹករួច មកបុកច្របល់ចូលគ្នាអោយសព្វ។ ភ្លក្សមើលថែមថយតាមនិយម។ តែប៉ុណ្ណេះ មេផ្ទះទាំងឡាយនឹងបានម្ហូបមួយមុខទៀត គ្រាន់កុំអោយអ្នកផ្ទះថាឃើញតែម្ហូបដដែលហើយ😆 ៕
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged . Bookmark the permalink.

2 Responses to វិជ្ជាមេផ្ទះ៖ បុកក្តិបម៉ាក់ប្រាង និងបង្គាក្រៀម

  1. samnanglaor និយាយថា៖

    ទំនងណាស់តើ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s