My First Honors


នាងរបស់ម៉ាក់
អបអរកូនទទួលបានមេដាយសំរិទ្ធ ក្នុងការប្រលងភាសាអង់គ្លេសប្រចាំឆ្នាំ២០១៤ ។ តាំងពីចូលរៀនមក កូនតែងតែជា outstanding student of the year ហើយកូនតែងតែធ្វើអោយម៉ាក់រំភើបចិត្តរាល់ពេលម៉ាក់បានទទួល report card ពីអ្នកគ្រូរបស់កូន។ សូមអោយកូនប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបំណងរបស់កូនដែលចង់ក្លាយជា First Honor។

នូរបស់ម៉ាក់
នូក្បាលខូចរបស់ម៉ាក់ ម្សិលម៉ិញកូនទទួលបានមេដាយមាសក្នុងការប្រលងប្រចាំឆ្នាំ២០១៤នៅសាលាអង់គ្លេស ហើយនៅសាលាបឋមភាសាខ្មែរ កូនក៏បានចំណាត់ថ្នាក់លេខ១រៀងរាល់ខែដែរ។ កាលចូលរៀនដំបូង កូនយំពេញ៣ខែ មិនចង់ទៅរៀន ថ្ងៃណាក៏កូនយំដែរ រហូតមកដល់ពេលនេះកូនក៏នៅតែខ្ជិល កិកកុក មិនចង់ទៅរៀនដែរ។ កុងបង្អាប់កូនថា៖ “យំពេញបីខែពេលចូលរៀនដំបូងអញ្ចឹង បានមេដាយមាសមួយហើយ ចុះទម្រាំយំពេញ១ឆ្នាំ ប្រហែលអាចបានមេដាយមាស៣ហើយមើលទៅនូ” 😉
បានមេដាយហើយ នូយកមកអោយម៉ាក់ ប្រាប់ម៉ាក់ថា ម៉ាក់ឯងពាក់ល៎មើល ម៉ាក់សួរថាអោយម៉ាក់ពាក់ធ្វើអី? នូថា អោយមេដាយម៉ាក់ឯង ព្រោះម៉ាក់ពូកែធ្វើម្ហូបនោះអី។ នូ អាប៉ិនស្លចិត្ត យេស! ម៉ាមី is melting!

អរគុណកូនទាំង២ដែលតែងផ្ដល់ក្ដីរីករាយដល់ប៉ានិងម៉ាក់។ ម៉ាក់ស្រឡាញ់កូន៕

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

3 Responses to My First Honors

  1. រដ្ឋ និយាយថា៖

    ឮចឹងពេជ្រនឹងយំដែរ ក្រែងបានមេដៃនឹងគេ lol

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s