ពេជ្រមេឆ្ងល់


ម៉ាក់អ៊ុតខោអាវ ពេជ្រមើលទូរទស្សន៍ ប៉ាធ្វើការមុខកុំព្យូទ័រ…
ពេជ្រ៖ ម៉ាក់ធើអីហ្នឹង?
ម៉ាក់៖ អ៊ុតខោអាវ
ពេជ្រ៖ អ៊ុតខោអាវ អង់គ្លេសថាម៉េច?
ម៉ាក់៖  ironing
ពេជ្រក៏ថាតាមម៉ាក់៖ ironing
ពេជ្រ៖ (ចង្អុលខោប៉ា) អានេះ អីគេ?
ម៉ាក់៖ ខោប៉ាប៉ា
ពេជ្រ៖ ម៉ាក់អ៊ុតខោ អង់គ្លេសថាម៉េច?
ម៉ាក់៖ ironing
ពេជ្រ៖ ironing
ពេជ្រទៅមើលទូរទស្សន៍បានមួយភ្លែត រត់ត្រេមកវិញចង្អុលខោដដែលទៀត សួរទៀតថា…
ពេជ្រ៖ ម៉ាក់ធ្វើអីហ្នឹង?
ម៉ាក់៖ ម៉ាក់អ៊ុតខោអាវ អូនកុំមកជិតម៉ាក់ ខ្លាចក្ដៅរលាកណា
ពេជ្រ៖ ឆ្នាំងអ៊ុត អង់គ្លេសថាម៉េច?
ម៉ាក់៖ iron
ពេជ្រ៖ iron
ពេជ្រ៖ រលាកអង់គ្លេសថាម៉េច?
ម៉ាក់៖ burn
ពេជ្រ៖ burn
ម៉ាក់៖ ហ្អើយ ប៉ាហើយ វិលមុខណាស់ ណាអោនអ៊ុតខោអាវ ណាងាកខ្លាចកូនរត់ជល់ឆ្នាំងអ៊ុត
ប៉ា៖ ពេជ្រមកនេះ ជិតប៉ា
ពេជ្រអត់មាត់តថាម៉េច រត់ចេញបានម៉ាភ្លែត រួចរត់មកវិញដដែល  ស្រែកពីចម្ងាយ…
ពេជ្រ៖ mommy pig I love you. (គេនិយាយតាមជ្រូក Peppa Pig ក្នុងយូធូប)
😀
ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

7 Responses to ពេជ្រមេឆ្ងល់

  1. -NaDiaNote- និយាយថា៖

    គួរឲ្យស្រលាញ់ម៉្លេះ! ចង់​បាន​កូន​ដល់ហើយ

    ចូលចិត្ត

  2. Violetana និយាយថា៖

    ហាហាហា នេះបានចំជាពេជ្រមែន!

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s