ពេជ្ររបស់ម៉ាក់


ពេជ្ររបស់ម៉ាក់
ថ្ងៃនេះជាថ្ងៃកំណើតកូនគម្រប់៣ឆ្នាំ you are not a baby any more (and mummy missed your baby time).
ពេជ្រដែលធ្លាប់ជាបេប៊ីដ៏សែនស្លូត ស្លូតតាំងពីនៅក្នុងពោះម៉ាក់មកម្ល៉េះ។ ចាប់តាំងពីកូនមកទុំក្នុងពោះ កូនមិនដែលធ្វើអោយ ម៉ាក់ចាញ់ខ្លាំងទេ ប្រហែលជា កូនខ្លាចម៉ាក់ពិបាក។ ដល់ពេលគ្រប់ខែ កូនដឹងថាម៉ាក់អត់ទាន់មានអ្នកជំនួសដៃជើង កូនក៏មិនទាន់កើតដែរ កូនរង់ចាំដល់មានមនុស្សជួយការងារផ្ទះ ទើបកូនកើតមក។ កើតមកហើយ កូនក៏មិនអោយម៉ាក់ពិបាកដែរ កូនឃ្លានក៏មិនយំ ត្រឹមគោះដៃគោះជើង ម៉ាក់ក៏ដឹង ហើយអោយកូនមឹម កូនក៏គេងលក់ទៀត។ ដល់ម៉ាក់ចូលធ្វើការ កូនក៏ត្រូវម៉ាក់ស្ពាយយកទៅដែរ កូនមិនយំមិនកាច មឹមហើយកូនក៏គេង ភ្ញាក់ឡើងក៏លេងតែម្នាក់ឯង មិនរំខានការងារម៉ាក់ទាល់តែសោះឡើយ។That’s why I said I missed your baby time my baby. កូនជាកូនងាយស្ដាប់បង្គាប់ មិនកិកកុកច្រើន ភ្ញាក់ពីគេង ទោះគេងមិនឆ្អែត ក៏កូនមិនយំញ៉ិញ៉ក់ដែរ។ ឥឡូវនេះ កូនញ៉ាំបាយដោយខ្លួនឯង បើកូនឃ្លាន កូននឹងកាយញាត់ មិនមាត់កអ្វីទាំងអស់ តែបើកូនមិនឃ្លាន កូននឹងមិនប៉ះសូម្បីតែមួយម៉ាត់ ហើយបែរជាដើរស្រែកច្រៀង ពេញបន្ទប់បាយធ្វើហី។ កូនចេះសំដីច្រើនណាស់ ចេះដល់ថ្នាក់ញ៉ោះអោយចែនូយំបាន ទៀតផង😀 នៅពេលដែលម៉ាក់និយាយពីរឿង my long holiday of the year កូនស្រាប់តែនិយាយថា ៖ ចែនូនៅផ្ទះ(ជា)មួយកន្លាត អូនទៅដើរលេង  ;-)  ត្រឹមសំដី ត្រឹមប៉ុណ្ណឹង នូក៏ពេបបាត់ស្រេច😛 ។
ពេជ្ររបស់ម៉ាក់ បើម៉ាក់សរសេររៀបរាប់រឿងកូន ទោះយប់ដល់ភ្លឺវិញ ក៏មិនចេះអស់ដែរ។

ពេជ្ររបស់ម៉ាក់ សូមអោយកូន ធំធាត់ ប្រកបដោយ សុខភាពល្អ។   l love you my baby girl.
ពីម៉ាក់

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

6 Responses to ពេជ្ររបស់ម៉ាក់

  1. Violetana និយាយថា៖

    Pich is the dream baby for all mom then!😀 Happy Birthday!

    ចូលចិត្ត

  2. រដ្ឋ និយាយថា៖

    កុំ​តែ​ម៉ាក់​ស្រលាញ់​ពេជ្រ​ខ្លាំង​ ម្ល៉េះ​ម៉ាក់​នឹង​តាម​យក​ប្អូន​ មួយ​ទៀត​ហើយ ។ អែនីវេ ជូន​ពរ​ថ្ងៃ​កំណើត​អាទី៣

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s