កំណត់ហេតុ៖ នូមេឆ្ងល់ (វគ្គបន្ត)


ល្ងាចម៉ិញ បាយល្ងាចរួច កុង ម៉ា ម៉ាក់ នូ នាំគ្នាអង្គុយមើលទូរទស្សន៍ រឿងខ្មែរបុរាណ។ មើលទៅចំវគ្គ ព្រះលក្សិណវង្ស ហោះ ស្រាប់តែនូលាន់មាត់
នូ៖ អ៊ឹស! ម៉េចបានចេះហោះអញ្ចឹង?!!!
កុង៖ ហេសហេ… ចេះសិល្ប៍ 😀
មើលបន្តទៀត នូឃើញ តួស្ដេច ពាក់ស្បែកជើងបុរាណស្រួចៗង រនោះ នូក៏ឆ្ងល់ទៀតហើយ…
នូ៖ អ៊ឹស! ម៉េចបាន ស្បែកជើង ងរស្រួចម៉េះ???
កុង៖ ហេសហេ… ស្បែកជើងស្ដេចចឹងហើយ 😀
មើលតទៀត… នូឃើញ តួប្រុសនាំតួស្រីរត់កាត់អូរឆ្លងជ្រោះ តួស្រីអត់ពាក់ស្បែកជើង..
នូ៖ អ៊ឹស! ម៉េចបានស្រីហ្នឹងអត់ពាក់ស្បែកជើងចឹង!!! ហីចុះ អត់ប្រឡាក់ជើងទេហ្នឹង???
កុង៖ ហេសហេ… មែនហ្ន៎ 😀
មើលតទៀត… ចេញតួយក្ស…
នូ៖ ហ្នឹង អីគេ?
កុង៖ យក្ស
នូ៖ យក្សអីចឹង (នូស្មានតែយក្សធំ) យក្សអីគូរមុខអីចឹង?!!!
កុង៖ ហេសហេ… គូរចឹងហើយ 😀
មើលតទៀត… តួស្រីពាក់ចិញ្ចៀនហើយ ក្លាយកាឡាខ្លួនជាប្រុស…
នូ៖ អ៊ឹស! ម៉េចបានក្លាយជាចឹង?
កុង៖ ប្រែកាឡាជាប្រុសហើយ
នូ៖ ប្រុសអីចឹង! មុខដដែល គ្រាន់តែបួងសក់ឡើងលើហ្នឹង?!
ម៉ាក់៖ បានសម្រាក ម៉ាក់ឡើងលើគេងហើយ ឈប់មើលហើយ :mrgreen:
កុង៖ ហេសហេ… 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

4 Responses to កំណត់ហេតុ៖ នូមេឆ្ងល់ (វគ្គបន្ត)

  1. កុងដូចទំនងចង់ខ្ជិលឆ្លើយហើ្អយ

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s