វិជ្ជាមេផ្ទះ៖ វិធីធ្វើជ្រក់ក្រអៅឈូកអោយស្រួយឆ្ងាញ់


ជ្រក់ក្រអៅជូក ញ៉ាំជាមួយត្រីអាំងសាបក៏បាន ញ៉ាំជាមួយមាន់ប្រឡាក់អាំងក៏ត្រូវ ញ៉ាំជាមួយសាច់ជ្រូកប្រឡាក់ក៏រឹតតែពិសេស :-D  :-D 😀 ឃើញថាមិនទាស់អីទេ ។ ខាងក្រោមនេះ ខ្ញុំសូមជូនពីវិធីធ្វើជ្រក់ក្រអៅឈូក៖
គ្រឿងផ្សំ
ក្រអៅឈូក ១០ដើម កោសអោយស្អាត

image

ខ្ទឹមសបុកម្ទេសស្រេច ២ស្លាបព្រាកាហ្វេ
អំបិល ៣ស្លាបព្រាកាហ្វេ( អ្នកខ្លះប្រើទឹកត្រី តែខ្ញុំប្រើអំបិល ព្រោះវាមិនធំស្អុយទឹកត្រី)
ស្ករស ៥ឬ៦ស្លាបព្រាកាហ្វេ
ជ្រក់ម្ទេសផ្លោកដែលមានលក់ស្រាប់នៅផ្សារ ( មិនដាក់ក៏បាន ខ្ញុំដាក់យកសម្រស់ជ្រក់ប៉ុណ្ណោះ😀 )
ក្រូចឆ្មារ ៣ផ្លែ ច្របាច់រួច
វិធីធ្វើ
កោសលាងក្រអៅឈូករួច កាត់កង់ៗប្រវែងមួយថ្នាំងដៃ។ ដាំទឹកពុះ រួចស្រុះ ក្រអៅឈូក តែម៉ាផ្លូកបានហើយ ស្រង់ឡើងដាក់ក្នុងកញ្ច្រែង ទុកម្ដុំសិន។ លាយទឹកក្រូចឆ្មារ អំបិល ស្ក និងខ្ទឹមបុកម្ទេស លាយគ្នាអោយសព្វ ភ្លក្សមើលបន្តិច

image

បានរសជាតិតាមចំណូលចិត្តហើយ ទើបចាក់ក្រអៅឈូកចូល រួចថែមជ្រក់ម្ទេសផ្លោកចូល លាយអោយសព្វ ភ្លក្សមើលទៀត បើនៅស្ទើរ ប្រៃផ្អែមជូរអី អាចថែមថយបាន។ ច្រកដាក់ក្រឡ រួចដាក់ទូទឹកកក ដល់ត្រជាក់ យកមកញ៉ាំ យើងនឹងបានជ្រក់ក្រអៅឈូកដ៏ស្រួយឆ្ងាញ់ជាប់ចិត្តហើយ។
image

ដាក់ចូលក្រឡ រួចទុកក្នុងទូទឹកកក ហូបបានយូរថ្ងៃ
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged . Bookmark the permalink.

15 Responses to វិជ្ជាមេផ្ទះ៖ វិធីធ្វើជ្រក់ក្រអៅឈូកអោយស្រួយឆ្ងាញ់

  1. Anata និយាយថា៖

    I will try this

    ចូលចិត្ត

  2. ស្នាមញញឹម និយាយថា៖

    ខ្ញុំ និងសាច់ឈាមយើងបីបួននាក់ ព្រមទាំងឪពុកក្មេក កំពុងចាំហូប ហើយអាច feed back បានភ្លាមៗ😀😀😀

    ចូលចិត្ត

  3. រដ្ឋ និយាយថា៖

    ចឹងបើគ្មានជ្រក់ម្ទេសផ្លោកទេ ក៏គ្មានសម្រស់ដូចក្នុងរូបទេ ព្រោះវាអត់ក្រហម ដូច្នេះត្រូវតែដាក់

    ចូលចិត្ត

  4. samnanglaor និយាយថា៖

    មើលទៅទំនងណាស់។ បើបានបន្ដិចសម្រាប់បាយកកព្រឹក មិនដឹងល្អយ៉ាងណាទេហ្ន៎។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s