កំណត់ហេតុ៖ ពេលបាយល្ងាចមួយនោះ…


ពេលញ៉ាំបាយល្ងាច…
ប៉ា៖ នូនិងនាង ញ៉ាំសម្លម្ជូរគ្រឿងទានេះផង សាច់ទាផុយល្អណាស់
ម៉ាក់៖ ហ្នឹងហើយ ញ៉ាំទៅកូន នែក! ទានេះថ្លៃណាស់ណាកូន មួយនេះថ្លៃជាង៣ម៉ឺនហើយ មិនមែនជាទាសំពៅទេ គឺទាកាប៉ា បើទាសំពៅ មួយតែ១ម៉ឺនជាងទេ។

ពេជ្រកូនពៅខ្ញុំ ដែលជាហ្វេនរបស់ប៉ា ប្រហែលស្មានថាម៉ាក់ថាអោយប៉ាគេ ស្រាប់តែលាន់មាត់ថា…
ពេជ្រ៖ ទាម៉ាក់ម៉ាក់ មិនមែនទាកាប៉ាហេ៎

គ្រប់គ្នានៅតុបាយ ស្រាប់តែសើចគិលហួសចិត្តនឹងពេជ្រដែលមានអាយុមិនទាន់៣ខួបផង ចេះការពារប៉ាគេ។ ពេជ្រឯនោះ បានឮគេសើចលាន់ រឹតតែបានចិត្ត
ពេជ្រ៖ ទាកាប៉ា ទាម៉ាក់ម៉ាក់ ទាកុងកុង ទាម៉ាម៉ា ទាដាពេជ្រ(គេហៅខ្លួនគេថាដាពេជ្រ ) :mrgreen:

ហេសហេ ម៉ាពូជសុទ្ធតែទា 😆
ឯវំ

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

8 Responses to កំណត់ហេតុ៖ ពេលបាយល្ងាចមួយនោះ…

  1. ង៉ៃមុននាងឬនូដែលនិយាយរឿងគ្រួសារមាន់ទៅលេងសមុទ្រ? អាឡូវចូលដល់គ្រួសារទាទៀត??? អស្ចារ្យម៉ង

    ចូលចិត្ត

  2. Violetana ថា:

    មានសព្វមានគ្រប់តែម្តងហើយហ្ន៎! ហាៗៗៗ!

    ចូលចិត្ត

  3. Somada Vsthea ថា:

    ជួយអបអរផង​ ក្លាយជាគ្រួសារទាហើយ គួរ​តែជប់លៀង​ ហាស់ៗៗៗៗ

    ចូលចិត្ត

បញ្ចេញមតិ