វិជ្ជាមេផ្ទះ៖ ប្រហុកគ្រឿងចិញ្ច្រាំក្រសាំង


ប្រហុកចិញ្ច្រាំគ្រឿងនេះ រាល់ពេលធ្វើ ខ្ញុំតែងធ្វើអោយច្រើន ហោចណាស់ ទុកហូបបាន២ដងដែរ ព្រោះខ្ញុំជាអ្នកធ្វើការ មិនមានពេលច្រើន។ វិធីរក្សាទុក គឺក្រោយពីលាយគ្រឿង សព្វគ្រប់ហើយ ខ្ញុំចាប់ទុកមួយចំណែក ដាក់ទុកក្នុងទូទឹកកក បើថ្ងៃណា ដាច់វៀវ អត់អីហូប ខ្ញុំគ្រាន់តែយកវាមកឆា រួចស្រុះបន្លែតែមួយមុខពីរ ជាការស្រេច។ ខាងក្រោមនេះ សូមរៀបរាប់ជូន៖

គ្រឿងផ្សំ
សាច់ជ្រូកបីជាន់ ៥០០ក្រាម
ក្រសាំង ៥ផ្លែ ធំល្មម
ប្រហុក ១០០ក្រាម
គ្រឿងបុក (មានគល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច) ៣ស្លាបព្រាបាយ
ស្ករស ២ស្លាបព្រាកាហ្វេ
image

អន្លក់ មានដូចជា ត្រកួន ពពាយ ត្រសក់ ខ្ញី តាមការនិយមចូលចិត្ត
image

វិធីធ្វើ
ចិញ្ច្រាំសាច់ជ្រូកឱ្យម៉ត់ រួចចិញ្ច្រាំប្រហុក បុកក្រសាំង ទុកមួយឡែក។ បុកគ្រឿងឱ្យម៉ត់ ទើបចាប់លាយ សាច់ជ្រូកចិញ្ច្រាំ ប្រហុកចិញ្ច្រាំ ស្ករស និងក្រសាំងបុកជាមួយនឹងគ្រឿងបុកនោះអោយសព្វ។ ដាក់ខ្ទះលើភ្លើង ចាក់ប្រេងឆាចូលបន្តិច រួចដាក់ល្បាយដែលយើងបានលាយសព្វចូល ឆាដោយប្រើភ្លើងតិចៗ ដល់ឆ្អិន។ ល្បាយដែលលាយរួច បើមិនទាន់ឆាទេ ដាក់កន្លែងកកទុកបាន ២ទៅ៣អាទិត្យ ក៏មិនប្រែប្រួលរសជាតិដែរ។
បញ្ជាក់៖ បើមានស្លឹកចេកអាចកប់អាំងក៏បាន តែហេតុដែល ខ្ញុំប្រើវិធីឆា ព្រោះវាលឿន ទាន់សភាពការណ៍បែប busy mommy:mrgreen:
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged . Bookmark the permalink.

2 Responses to វិជ្ជាមេផ្ទះ៖ ប្រហុកគ្រឿងចិញ្ច្រាំក្រសាំង

  1. ស្នាមញញឹម និយាយថា៖

    ឳក្មេកខ្ញុំបែបចូលចិត្តទៀតហើយ ម៉ាមុខនេះ។ ធ្លាប់តែឃើញគេធ្វើប្រហុកគ្រឿងលាយក្រសាំងហាន់ស្លឹករមៀតដាក់ ហើយ អាំងនឹងស្លឹករមៀត ដល់ម៉ោបានមើល យន្តការចំអិនប្រហុកម៉ាក់អាបីនាក់ ក៏គិតថាដូចលឿនជាងមែន ចាំលើកក្រោយឱយម៉ែធ្វើឱយតាមវិធីនេះ លាយថែមតែស្លឹករមៀតហាន់។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s