វិជ្ជាមេផ្ទះ៖ កាពិឆាសាច់ជ្រូក


កាពិឆា​សាច់ជ្រូកជា​មុខ​ម្ហូប​មួយមុខ​ដែល​កូន​ស្រីទាំង​បី​របស់​ខ្ញុំ​ចូលចិត្ត មានតែ​មុខ​នេះទេ​ ដែល​ពួកគេ​ចូលចិត្តដូច​គ្នា។​ មួយមុខ​នេះ​មិនពិបាក​ចម្អិន សាំញ៉ាំដូច​ បុកកាពិ ទេ មិនមានប្រើត្រីឆ្អើរ ប្រើតែ​សាច់ជ្រូក​ចិញ្ច្រាំ ឯបន្លែអន្លក់​ក៏​មិន​ ក្បូរក្បាច់ច្រើន​ដែរ។

គ្រឿង​ផ្សំ៖

១. សាច់ជ្រូកបីជាន់ ចិញ្ច្រាំ៣០០ក្រាម

IMG_20140711_185055

២. ម្ទេសឆ្អើរ ៣ ឬ៤​ផ្លែ ត្រាំទឹក រួច​ចិញ្ច្រាំ​ម៉ត់

IMG_20140711_185954

៣. ខ្ទឹម​ស ១មើម​ធំ ខ្ទឹមក្រហម ៥កំពឹសតូច ចិញ្ច្រាំ​ម៉ត់

IMG_20140711_185038

៤. កាពិ មួយ​ស្លាបព្រាបាយ ត្រាំទឹក បន្តិច ជ្រុំអំពិលទុំអត់គ្រាប់ ១ដុំប៉ិនមេជើង អោយស្រេច

៥. ស្ករត្នោត

វិធីធ្វើ៖

ដាក់ប្រេងឆាក្នុង​ខ្ទះ អោយក្ដៅ រួច​បន្ថយភ្លើងវិញ អោយនៅក្ដៅតិចៗ ទើប​ដាក់ម្ទេស​ចិញ្ច្រាំចូល ឆាអោយយូរ អោយម្ទេស​ហើរជាតិ​ហិរអស់ សឹមដាក់​ខ្ទឹមស ក្រហម​ចូល។ ឆា​ត្រឡប់អោយឈ្ងុយ​ហើយ​ ដាក់​ស្ករត្នោត ចូល។ បន្ថែមភ្លើង ងោយ​ក្ដៅ​បន្តិច រួច​ចាក់​សាច់ជ្រូក​ចិញ្ច្រាំ​ចូល ដល់សាច់ជ្រូកឆ្អិន ទើប​សម្រិតទឹកកាពិអំពិលទុំ ដាក់ចូល( ប្រយ័ត្ន​ កុំចាក់ដល់បាតពេក ព្រោះ​អាច​មានដី​ក្នុង​កាពិ)។ ដល់ពេលទឹកនិង​សាច់ជ្រូកពុះ បន្ថយភ្លើង អោយនៅតិចៗ យូរៗឆាកូរ​ម្ដង​កុំអោយខ្លោចបាតខ្ទះ រម្ងាស់ទាល់តែ​ដាច់ទឹក ទើប​ភ្លក្ស មើល​ បើនៅ​ស្ទើរផ្អែម អាច​ថែមស្ករ​ទៀត។ រសជាតិគួរ តែប្រៃនិង​ផ្អែម។ កាពិឆានេះ​ គេ​អាច​ហូប​ជាមួយអន្លក់ស្រស់ មាន​ត្រសក់ ប៉េង​ប៉ោះខ្ចី ស្ពៃក្ដោប ម្រះ​ខ្ចី ឬ​បន្លែដ៏ទៃ​តាមចំណូលចិត្តអ្នកបរិភាគ។
 
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , . Bookmark the permalink.

22 Responses to វិជ្ជាមេផ្ទះ៖ កាពិឆាសាច់ជ្រូក

  1. ក្តីស្រលាញ់ និយាយថា៖

    លេបទឹកមាត់បាត់ហើយ៕ អគុណដែលបាន ដាក់អោយមើលបងស្រី ។

    ចូលចិត្ត

  2. សូរីតា និយាយថា៖

    បងសម្លាញ់ ចិត្តបានអើយបាន! ដាក់ម្ហូបអោយគេ ឈឺចិត្ត!!!😥

    ចូលចិត្ត

  3. Anata និយាយថា៖

    Look yummy yummy! I will try this weekend. Thxx for sharing bong srey

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s