រាល់អត្ថបទ ដែលខ្ញុំសរសេរនៅទីនេះ(ជាពិសេស គឺវិជ្ជាមេផ្ទះ៖ ត្រីបឹងកញ្ឆែត បុកសណ្ដែកកួរ ត្រកួនទឹកប្រហុក មាន់ស្ពៃខ្មៅ ។ល៕) គឺសម្រាប់ចែករំលែក ចំនេះដឹងដល់អ្នកអានទូទៅ ខ្ញុំមិនមានការអាក់អន់ដែលអ្នកអានយកអត្ថបទខ្ញុំទៅប្រើចែករំលែកចំនេះដឹងទេ តែអ្វីដែលហួសហេតុមិនអាចទទួលយកបាន គឺគេយកអត្ថបទនិងរូបទៅដាក់វេបរបស់គេ ដោយ edit កាត់ឈ្មោះ water mark ដែលសំគាល់កម្មសិទ្ធ របស់ខ្ញុំចោលបាត់។ បើអត្ថបទ និងរូបនេះ ខ្ញុំបានមកពីការចម្លងចេញពី Internet ឬ Web ណាមួយ ខ្ញុំក៏មិនហួសចិត្តដល់ម្ល៉ឹងដែរ តែ អត្ថបទ វិធីចំអិន រូបថត គឺជាស្នាដៃខ្ញុំសុទ្ធសាធ អ្វីដែលខ្ញុំសរសេរនៅទីនេះ បើខ្ញុំមិនបានធ្វើ មិនបានចំអិនដោយដៃឯង ខ្ញុំក៏គ្មានមុខឯណាមកសរសេរនៅទីនេះដែរ។
សូមបញ្ជាក់ថា ខ្ញុំស្វាគមន៍ការចែករំលែក ទោះជាអ្នកយកអត្ថបទខ្ញុំទាំងមូល យកទៅសរសេរឡើងវិញ ខ្ញុំក៏មិនថា សុំត្រឹមកុំកាត់ crop ច្រឹបរូបថតកាត់ឈ្មោះស្នាដៃអ្នកចំអិន អ្នកថតចេញ។
http://leakhena.tk/2014-06-29-02-16-26/2014-06-29-02-18-30/31-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%94%E1%9E%B9%E1%9E%84%E1%9E%80%E1%9E%89%E1%9F%92%E1%9E%86%E1%9F%82%E1%9E%8F.html
មិនគួរមានរឿងបែបនេះសោះ
ចូលចិត្តចូលចិត្ត
😦 ជាទង្វើខ្វះការពិចារណា មិនគោរពដល់ស្នាដៃគេ ការពិត ខ្ញុំធ្លាប់ជួបរឿងបែបនេះញយហើយ ទើបចេះដាក់ water mark លើរូប ឥឡូវ គេច្រឹប water mark ខ្ញុំចោលទៀត
ចូលចិត្តចូលចិត្ត
ស្រុកខ្មែរ គឺចឹងហើយ បង។ Copy ហើយចេះកាត់ទៀត ។
ចូលចិត្តចូលចិត្ត
យើងគួររៀនបោះបង់ទម្លាប់នេះចោលម្ដងបន្តិច
ចូលចិត្តចូលចិត្ត
មិនងាយទេបង ព្រោះគេគិតពីផលប្រយោជន៍ជាធំ។ គេមិនបានគិតពីសីលធម៍នោះទេ។
ចូលចិត្តចូលចិត្ត
បងមើលមិនឃើញថាមានប្រយោជន៍ពីការលួចច្រឹបរូបនេះផង ប្រើវើតប្រេស រាល់ថ្ងៃនេះ បងគិតថាចំណេញតែ ក្រុមហ៊ុនវើតប្រេស និងក្រុមហ៊ុន internet ទេ ឯពួកយើងអ្នកប្រើ បានត្រឹមខាតពេល មកសរសេរអត្ថបទហ្នឹងឯង
ចូលចិត្តចូលចិត្ត
តែខ្ញុំគិតថា បន្តិចទៀតនឹងមានប្រយោជន៍ ហើយបងព្រោះពេលខាងមុខ ក្មេងជំនាន់ក្រោយចេះប្រើ Internet ពួកគេអាចរុករក តាម Google.com ពីអ្វីដែលគេចង់បាន ជាភាសាខ្មែរ៕
ចូលចិត្តចូលចិត្ត
ចាស មានប្រយោជន៍ដល់កូនខ្មែរដែលចង់ស្រាវជ្រាវ
ចូលចិត្តចូលចិត្ត
បាទបង។
ចូលចិត្តចូលចិត្ត
បើមិនជឿបងសាក យកចំនងជើងមុខម្ហូប របស់បង ស្វែងរកក្នុង Google.com មើលបងនឹងឃើញហើយ។ ហាសហា
ចូលចិត្តចូលចិត្ត
សាកហើយ ទើបឃើញវេបផស់ចោរ 😀
ចូលចិត្តចូលចិត្ត
Has ha
ចូលចិត្តចូលចិត្ត
យ៉ាប់ណាស់បងអ៊ើយមនុស្សលោកយើង!
ចូលចិត្តចូលចិត្ត
ថាទៅ ចង់ខឹង តែខំខន្តីវិញថា ឱ ប្រហែលគ្នាល្ងង់ មិនយល់មិនចេះផ្ដល់តម្លៃដល់កិច្ចការដែលអ្នកដទៃបានប្រឹងធ្វើ
ចូលចិត្តចូលចិត្ត
និយាយមិនចេញទេរឿងហ្នឹង ព្រោះហួសហេតុពេកហើយ។ អារឿងយកបស់គេទៅធើផឹនឯងហ្នឹង ដូចមិនមែនទម្លាប់ខ្មែរទេ គឺចរឹតរបស់មនុស្សធូរថ្លៃម៉ងហ្អា៎!
ចូលចិត្តចូលចិត្ត
ធូរហួសហេតុ
ចូលចិត្តចូលចិត្ត