ឈឺចាប់ ហួសចិត្ត


រាល់អត្ថបទ ដែលខ្ញុំ​សរសេរ​នៅទីនេះ(ជាពិសេស គឺវិជ្ជាមេផ្ទះ៖ ត្រីបឹងកញ្ឆែត ​បុកសណ្ដែកកួរត្រកួនទឹកប្រហុក មាន់ស្ពៃខ្មៅ ។ល៕) គឺសម្រាប់ចែករំលែក​​ ចំនេះ​ដឹង​ដល់អ្នកអានទូទៅ ខ្ញុំមិនមាន​ការអាក់អន់ដែល​អ្នកអាន​យក​អត្ថបទ​ខ្ញុំទៅ​ប្រើចែក​រំលែក​ចំនេះ​ដឹង​ទេ តែអ្វីដែល​ហួស​ហេតុ​មិនអាចទទួល​យកបាន គឺគេ​យកអត្ថបទនិងរូបទៅដាក់វេប​របស់គេ ដោយ edit កាត់ឈ្មោះ water mark ដែល​សំគាល់កម្មសិទ្ធ របស់ខ្ញុំចោលបាត់។​ បើអត្ថបទ និង​រូប​នេះ ខ្ញុំ​បាន​មកពីការ​ចម្លងចេញពី Internet ឬ  Web ណា​មួយ​ ខ្ញុំក៏មិនហួស​ចិត្តដល់ម្ល៉ឹងដែរ តែ អត្ថបទ វិធី​ចំអិន រូប​ថត គឺជាស្នាដៃ​ខ្ញុំសុទ្ធ​សាធ អ្វីដែល​ខ្ញុំសរសេរ​នៅទីនេះ បើខ្ញុំ​មិនបានធ្វើ មិនបានចំអិន​ដោយដៃឯង ខ្ញុំ​ក៏គ្មានមុខ​ឯណា​មក​សរសេរ​នៅទីនេះដែរ។

សូមបញ្ជាក់ថា ខ្ញុំស្វាគមន៍ការចែករំលែក ទោះជាអ្នកយកអត្ថបទខ្ញុំទាំង​មូល យកទៅ​សរសេរ​ឡើង​​វិញ ខ្ញុំក៏មិនថា សុំត្រឹមកុំកាត់ crop ច្រឹប​រូបថត​កាត់ឈ្មោះស្នាដៃ​អ្នកចំអិន អ្នកថត​ចេញ។

http://leakhena.tk/2014-06-29-02-16-26/2014-06-29-02-18-30/30-%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%97%E1%9F%92%E1%9E%9B%E1%9E%BE%E1%9E%84-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%80%E1%9E%BD%E1%9E%93%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%A0%E1%9E%BB%E1%9E%80.html

http://leakhena.tk/2014-06-29-02-16-26/2014-06-29-02-18-30/32-%E1%9E%94%E1%9E%BB%E1%9E%80%E1%9E%9F%E1%9E%8E%E1%9F%92%E1%9E%8A%E1%9F%82%E1%9E%80%E1%9E%80%E1%9E%BD%E1%9E%9A%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%86%E1%9F%92%E1%9E%A2%E1%9E%BE%E1%9E%9A.html

http://leakhena.tk/2014-06-29-02-16-26/2014-06-29-02-18-30/29-%E1%9E%98%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%80%E1%9E%94%E1%9F%8B%E1%9E%9F%E1%9F%92%E1%9E%96%E1%9F%83%E1%9E%81%E1%9F%92%E1%9E%98%E1%9F%85.html

http://leakhena.tk/2014-06-29-02-16-26/2014-06-29-02-18-30/31-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%94%E1%9E%B9%E1%9E%84%E1%9E%80%E1%9E%89%E1%9F%92%E1%9E%86%E1%9F%82%E1%9E%8F.html
image

image
image

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

16 Responses to ឈឺចាប់ ហួសចិត្ត

  1. ស្រុកខ្មែរ គឺចឹងហើយ បង។ Copy ហើយចេះកាត់ទៀត ។

    ចូលចិត្ត

  2. Violetana ថា:

    យ៉ាប់ណាស់បងអ៊ើយមនុស្សលោកយើង!

    ចូលចិត្ត

  3. និយាយមិនចេញទេរឿងហ្នឹង ព្រោះហួសហេតុពេកហើយ។ អារឿងយកបស់គេទៅធើផឹនឯងហ្នឹង ដូចមិនមែនទម្លាប់ខ្មែរទេ គឺចរឹតរបស់មនុស្សធូរថ្លៃម៉ងហ្អា៎!

    ចូលចិត្ត

បញ្ចេញមតិ