វិជ្ជាមេផ្ទះ៖ ញាំសារ៉ាយសមុទ្រ


មួយមុខនេះជា ម្ហូបអ្នកខេត្តជាប់សមុទ្រ អ្នកកំពត ឯវិធីធ្វើមិនសូវខុសគ្នាពីញាំផ្សេងៗទេ។ ជាដំបូង ខ្ញុំសូមរៀបរាប់ជូនគ្រឿងផ្សំ៖

គ្រឿងផ្សំ
សារ៉ាយសមុទ្រ
ជីរអង្កាម
ស្វាយឬម្កាក់ខ្ចី
សាច់មាន់
បង្គាក្រៀម
ទឹកត្រីបុកនឹងខ្ទឹមសម្ទេស
សណ្ដែកដីលីង
វិធីធ្វើទឹកត្រីបុក
បុកខ្ទឹមស និងម្ទេសចូលគ្នា ថែមទឹកត្រី ស្ករស និងក្រូចឆ្មារចូល ភ្លក្សមើលអោយប្រៃផ្អែមល្មមបានហើយ មិនគួរដាក់ក្រូចឆ្មារច្រើនទេ ព្រោះក្នុងញាំ យើងមានប្រើស្វាយខ្ចីហើយ។

ខាងក្រោមនេះជាវិធីធ្វើ៖
វិធីធ្វើ

សារ៉ាយសមុទ្រ លាងរើសស្អាត ស្រុះទឹកក្ដៅម៉ាជ្រលក់ រួចត្រាំទឹកក អោយស្រួយ រួចស្រង់ឡើងអោយស្រស់ទឹក។ បេះជីរអង្កាម ស្វាយខ្ចីសាប់ រួចលាយលុកជាមួយសារ៉ាយ។ បង្គាក្រៀម ត្រាំទឹកក្ដៅ រួចស្រង់ឡើងអោយស្រស់ទឹក សឹមបុកអោយបែកទន់បន្តិច។ មាន់ខ្មែរ ស្ងោររួចបេះយកសាច់ ។ លាយសាច់មាន់ សារ៉ាយ ជីរ ស្វាយ បង្គាក្រៀម ចូលគ្នាអោយសព្វ រួចស្រូបទឹកត្រីបុកម្ទេសខ្ទឹមនោះចូល សឹមថែមសណ្ដែកដីលីងចូលជាការស្រេច រសជាតិគួរ តែជូរប្រៃផ្អែម ។

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged . Bookmark the permalink.

8 Responses to វិជ្ជាមេផ្ទះ៖ ញាំសារ៉ាយសមុទ្រ

  1. លី កល្យាណ និយាយថា៖

    បាត់ មាន់ ឃើញតែពាក្យសាច់

    ចូលចិត្ត

  2. សូរីតា និយាយថា៖

    ទុក ម៉ាតិច អោយភ្លក្សស្គាល់រសជាតិផងបង!😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s