វិជ្ជាមេផ្ទះ៖ ឆ្នាំងភ្លើង ត្រកួនទឹកប្រហុក


មួយមុខនេះ ខ្ញុំធានាថា បើមិនធ្វើខ្លួនឯង គឺពិបាករកនៅតាមហាងណាស់។ ខ្ញុំចេះតគ្នា តាមក្រុមគ្រួសារ តាំងពីចេះធ្វើចេះហូប មិនដែលឃើញមានហាងណាបើកលក់ម្ហូបស៊ុបទឹកប្រហុកបែបនេះទេ (ស៊ូគីស៊ុបបែបខ្មែរ 😀 )។ សូមបង្ហាញនូវគ្រឿងផ្សំ និងវិធីធ្វើ ដូចតទៅនេះ៖
គ្រឿងផ្សំ
ខ្ទឹមស ក្រហម រំដេង លីងអោយឈ្ងុយ រួចបុកអោយបែក
គល់ស្លឹកគ្រៃហាន់
សណ្ដែកដីលីង រួចដំអោយបែក
ទឹកដូងខ្ចី(បួនផ្លែ)
ក្រូចឆ្មារ
ប្រហុកត្រីកំភ្លាញ (ដូងបួនផ្លែ ប្រើប្រហុកប្រហែលកន្លះខាំ)
ស្ករស
អំបិល ទឹកត្រី
សាច់គោ ហាន់ស្ដើងៗ
សាច់ត្រីឆ្ដោរ ពន្លះឆ្អឹងចេញ ហាន់បន្ទះៗ
ត្រកួន ឆាកឬសកអោយខ្លី
នំបញ្ចុក
វិធីធ្វើ
ដាំទឹកស្ងោរប្រហុក ល្មមឆ្អិនប្រហុកហើយ ចាក់ខ្ទឹមរំដេងដែលលីងបុកម៉ត់នោះចូល ទើបចាក់ទឹកដូងខ្ចីចូល ចាំអោយពុះ ភ្លក្សថែមសាប់ប្រៃ ជូរផ្អែម បើដូងខ្ចីផ្អែមហើយ មិនចាំបាច់ប្រើស្ករក៏បានដែរ ថែមតែក្រូចឆ្មារ អោយរសជាតិមានប្រៃផ្អែមជូរស្មើគ្នា ទោះរសជាតិមុតបន្តិចក៏មិនអីដែរ ព្រោះពេលហូបជាមួយត្រកួនស្រុះ វានឹងចេញទឹកបន្តិចមក ធ្វើអោយទឹកឆ្នាំងភ្លើង របស់យើងល្មមហូប ។ចុងក្រោយ ថែមស្លឹកគ្រៃដែលហាន់ចូល។ ដល់ពេលហូប សូមដាក់ឆ្នាំងដាំទឹកប្រហុកអោយពុះ រួចសឹមចាក់សណ្ដែកដីលីងចូល រួចចាប់ស្រុះត្រកួន សាច់លាយនឹងនំបញ្ចុក ស្រូបហូបដូចមុខម្ហូបឆ្នាំងភ្លើងឯទៀតដែរ។
image

image

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged . Bookmark the permalink.

23 Responses to វិជ្ជាមេផ្ទះ៖ ឆ្នាំងភ្លើង ត្រកួនទឹកប្រហុក

  1. កាលណាបានគេធ្វើហើយផ្ញើម៉ាស្រាក់មកទេ ស្រក់ទឹកមាត់ណាស់

    ចូលចិត្ត

  2. ចាំទៅវិញ ជប់លៀងនៅផ្ទះបងវី ជុំគ្នា! 😀

    ចូលចិត្ត

  3. រដ្ឋ ថា:

    គ្រឿង​ច្រើន​ចឹង បើ​ធ្វើ​តាម មិន​ដឹងស្អី​ទៅ​ជា​ស្អី​ទេ

    ចូលចិត្ត

  4. Pingback: ឈឺចាប់ ហួសចិត្ត | ភរិយានិងម្ដាយម្នាក់

បញ្ចេញមតិ