វិជ្ជាមេផ្ទះ៖ មាន់កប់ស្ពៃខ្មៅ


ម្ហូបមួយមុខនេះ ខ្ញុំរៀនធ្វើបីដងហើយ(អត់គ្រូអត់ត្រូវ ទាល់តែសួរមីងអ្នកធ្វើការជាមួយគ្នា ទើបដឹងក្បួន) ពេលនេះទើបធ្វើបានទទួលរសជាតិ​ដែលត្រូវមាត់។ ពេលនេះសូមជូនវិធីធ្វើ ចែកជូនញាតិមិត្តយើង៖

គ្រឿងផ្សំ

ស្ពៃខ្មៅ ៨ខាំ សកយកតែធាង

មាន់មួយចំហៀង

ប្រេងល្ង

ម្ស៉ៅស៊ុប

ទឹកស៊ីអ៊ីវ

ស្ករស

ប្រេងខ្យង

ខ្ទឹមសចិញ្ច្រាំ

វិធីធ្វើ

ស្រុះស្ពៃ ប្រហែល១០វិនាទី( ទឹកស្រុះដាំអោយពុះ ដាក់ទឹកក្បុងមួយចានចង្កិះនិងប្រេងឆាពីរបីដំណក់ ខ្ញុំនឹងនិយាយពីវិធីធ្វើទឹកក្បុង​នៅខាងក្រោម) រួចស្រង់ស្ពៃត្រាំក្នុងទឹកកក អោយត្រជាក់សព្វស្ពៃ ធ្វើរបៀបនេះ ស្ពៃនឹងស្រួយល្អ ហើយមិនមានជាតិល្វីង។
ក្រោយពីត្រាំត្រជាក់សព្វហើយ ស្រង់ឡើងពូតទឹកចេញអោយអស់ រួចលាយទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ប្រេងល្ងកន្លះស្លាបព្រាកាហ្វេ ម្ស៉ៅស៊ុប កន្លះស្លាបព្រាកាហ្វេ និងស្ករសមួយចិប។ លាយចូលគ្នា អោយសព្វទុកមួយឡែកអោយចូលជាតិ។
image

មាន់ចំហុយអោយឆ្អិន បេះយកសាច់ រួចដាក់ខ្ទះ ដាក់ប្រេងឆាលីងខ្ទឹមសអោយក្រហម​ ចាក់សាច់មាន់ចូល ទើបដាក់ប្រេងខ្យងមួយស្លាបព្រាបាយ ម្ស៉ៅស៊ុបចូល និងភ្លក្សមើលបន្តិច ល្មមហើយ ទុកអោយត្រជាក់បន្តិច។
image

លាយស្ពៃនិងសាច់មាន់ចូលគ្នា រួចតម្រៀបដាក់ចានទុកក្លាស្សេក្នុងទូទឹកកក។ អាចហូប​នៅពេលត្រជាក់ក៏បាន ឬទុកមួយយប់សិនក៏បាន ដើម្បីអោយចូលជាតិល្អ។
image

***វិធីធ្វើទឹកក្បុង​***

យកផេះបាតចង្ក្រាន មកកូរលាយទឹកធម្មតារូចទុកអោយរង ទើបសម្រឹតយកទឹករងថ្លាមកប្រើ។ តែប៉ុណ្ណឹងឯង 😀 😀 😀

 

 

 

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , . Bookmark the permalink.

13 Responses to វិជ្ជាមេផ្ទះ៖ មាន់កប់ស្ពៃខ្មៅ

  1. Ravy ថា:

    Thank you for share bong! Anyways about Tekbong, how i get if my house cooking by gas Lolzz

    ចូលចិត្ត

  2. Ravy ថា:

    មានតែទិញពីផ្សារហើយបង!​ ហើយចុះប្រេងល្ងអាចជំនួសដោយប្រេងឆាបានអត់?​ ខ្ញុំមិនដែលស្គាល់ប្រេងល្ងសោះបង។

    ចូលចិត្ត

  3. achharia ថា:

    ជាម្ហូបដែលខ្ញុំចូលចិត្ត ក្លែមលេងក៏ឆ្ងាញ់ដែរ 😀

    ចូលចិត្ត

  4. បើនៅតែលើវើតប្រេសនេះរហូត ថ្ងៃណាក៏ជាថ្ងៃលេបទឹកមាត់ដែរ។ គ្មានថ្ងៃបានសម្រេចបំណងឡើយខ្ញុំ! (មូលហេតុ អត់មាននរណាហៅទៅបាយផ្ទះគេដូចសម័យមុនសោះ)

    ចូលចិត្ត

  5. We are Cambodian ថា:

    បើអញ្ជើញមិត្តនៅក្នុងWordpress មកជប់លៀងដោយម្ហូបនេះ មិនដឹងថា ល្អប៉ុណ្ណាទេ?

    ចូលចិត្ត

  6. Pingback: ឈឺចាប់ ហួសចិត្ត | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s