អញ្ចឹងក៏ឆ្ងល់ដែរ


ប៉ាប៉ា បើកឡាននាំកូនដើរលេង ជិះកាត់មុខផ្ទះចាស់ដែលប៉ាប៉ា ធ្លាប់បានស្នាក់នៅ កាលមករៀននៅភ្នំពេញដំបូង។
ប៉ាប៉ា៖ នែកូន នេះជាផ្ទះកាលប៉ាប៉ាមកនៅដំបូង
នូ៖ ចឹង?!
ម៉ាក់៖ ប៉ានៅផ្ទះនេះតាំងពីអាយុ២០ហ្នោះ មុនពេលរៀបការនឹងម៉ាក់ទៀត
នូ៖ កាលហ្នឹង ម៉ាក់អាយុម៉ាន?
ប៉ា៖ តាំងពីម៉ាក់នៅកុមារីហ្នក
ម៉ាក់៖ ថ្នាក់កុមារដ្ឋាន
នូ៖ ចឹងហ៎?!
ម៉ាក់៖ ប៉ាមករៀនស្នាក់នៅផ្ទះនេះ៣ឆ្នាំ បានប៉ាទៅរៀនស្រុកបារាំង
នូ៖ ហី ម៉េចបាន ម៉ាក់ឯងដឹងដែរ? (ក្រែងម៉ាក់ នៅកុមារីហេស?)
ម៉ាក់៖ 😕 😕 😕 អញ្ចឹងក៏ឆ្ងល់ដែរនូ ប៉ាប្រាប់ម៉ាក់ បានម៉ាក់ដឹង
ម៉ាក់ងាកទៅរអ៊ូរង៉ូវៗដាក់ប៉ាថា៖ ម៉ាក់នៅជាមួយប៉ាជាង១០ឆ្នាំហើយ រឿងចឹងៗប៉ុណ្ណឹងៗ អត់ដឹងទៀតចប់ហើយម៉ាក់ឯង :mrgreen: :mrgreen:  😀 😀 😀
ឯវំ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

4 Responses to អញ្ចឹងក៏ឆ្ងល់ដែរ

  1. ចម្ងល់គ្មានដែនកំណត់! ហាសហា!! 😀

    ចូលចិត្ត

  2. រដ្ឋ ថា:

    ចុះ​កាល​ហ្នុង​ខ្ញុំ​នៅ​ឯណា? 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s