អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក៖ Birthday’s Nou


ជិតដល់ថ្ងៃកំណើត នូកូនស្រីទី២របស់ខ្ញុំ នូជ្រួលច្រាលតាំងពីដើមខែមកម្ល៉េះ រឿងកាដូថ្ងៃកំណើត :-D។ ពេលកំពុងញ៉ាំបាយ នូនិយាយឡើងថា

នូ៖ ម៉ាក់ហា៎ នូចង់បានកាដូ ចង់បានឡានបាប៊ី ដាក់អោយបាប៊ីនូជិះ
ម៉ាក់៖ ចុះអាឡានកូនឯងលេងរាល់ដងនោះ?
នូ៖ អាហ្នឹងឡានដឹកដីហ្នុង បាប៊ីជិះអត់កើតទេ
ម៉ាក់៖ ហើយនៅណាមានលក់?
នូ៖ នៅ អាយប៊ីស៊ី ហើយ ថយស៍អ៊ែនមី ក៏មានដែរ
ម៉ាក់៖ ថ្លៃពេកដឹង?
នូ៖ ណាម៉ាក់ណា
ម៉ាក់៖ ញ៉ាំបាយសិន ដល់ម៉ោងទៅរៀនហើយ
នូ៖ ម៉ាក់អូខេហើយណា
ម៉ាក់៖ ហ៊ី!
នូ៖ ណាម៉ាក់ណា
ម៉ាក់៖ ឥឡូវ ប្រឹងញ៉ាំបាយ អោយឡើងគីឡូបាន១៦គីឡូមុនង៉ៃបឹស្ដេ  ចាំម៉ាក់ទិញអោយ ( set target because i know Nou won’t be able to reach it ព្រោះនូទើបតែទម្ងន់១៤គីឡូទេ)
នូ៖ យេ ….. ស៊ូៗៗៗៗ

ញ៉ាំបានបន្តិច នូតវ៉ា

នូ៖ ម៉ាក់ហា៎ តែ១៥កន្លះ បានហើយ
ម៉ាក់៖ ណូ ញ៉ាំបាយទៅ

ញ៉ាំបាន ២ម៉ាត់ នូក៏តថ្លៃទៀត

នូ៖ ម៉ាក់ តែ១៥គីឡូ បានហេ?
ម៉ាក់៖ ណូណូ ១៦គីឡូ

ញ៉ាំបន្តទៀត នូតវ៉ា បន្តទៀត

នូ៖ ម៉ាក់អើយ តែ១៤កន្លះ ទិញអោយនូមកណា?
ម៉ាក់៖ អត់រ៉េ ឈប់តថ្លៃ ១៦គីឡូដាច់ថ្លៃ

ច្រើនថ្ងៃមក នូវតែងតថ្លៃគ្រប់ពេលញ៉ាំបាយ រហូតប៉ាសាំពេក ប៉ាសុខចិត្តចុះថ្លៃអោយ សល់ ១៥គីឡូកន្លះ។
មកទល់ថ្ងៃត្រង់នេះ នូឡើងថ្លឹងបាន១៥គីឡូហើយ 😀 😀 😀 តែដោយបឹស្ដេផាតធី ត្រូវលើកទៅថ្ងៃសៅរ៍វិញ អញ្ចឹងហើយ នូសង្ឃឹមថានឹងយកអោយបានគ្រប់ target ដែលម៉ាក់ដាកអោយហើយ ប៉ាជួយចុះថ្លៃបានកន្លះគីឡូ 😀 😀 😀 ♥♥♥។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged . Bookmark the permalink.

15 Responses to អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក៖ Birthday’s Nou

  1. បងហា ​ខានមកផ្ទះយូរដឹងរកសោរចូលផ្ទះអត់ចង់ឃើញ។ នេះសំណាងហើយចេះមានថតតុដាក់សោរសាកួ កុំអីមិនបានទៅប៊ីដស្តេនូទេ!!!

    ចូលចិត្ត

  2. រដ្ឋ ថា:

    ដល់​ថ្ងៃ​សៅរ៍ សង្ឃឹម​ថា​បាន​ចុះ​កន្លះ​គីឡូ​ទៀតxD

    ចូលចិត្ត

  3. ម្តាយក្មេកអើយប្រុងហៅកូនប្រសារស្រមោលទៅថតរូបឱយឬអត់ហ្នឹង?

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s