ទៅខេត្តត្បូងឃ្មុំ


នៅពេលដែលខ្ញុំកំពុងសរសេរអត្ថបនេះ ខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ  ដែលកាលពីជិតមួយខែមុន យើងនៅហៅថាខេត្តកំពង់ចាមនៅឡើយទេ។
ដំណើរជើងនេះ ខ្ញុំទៅធ្វើបុណ្យ១០០ថ្ងៃជូនប៉ាក្មេកខ្ញុំ។ បីខែបានកន្លងហើយ គាត់ទៅផុតទុក្ខហើយ ខ្ញុំមានជំនឿថា ពុទ្ធសាសនិកដ៏ស្មោះស្ម័គ្រដូចគាត់ ពិតជាបានទៅកើតសោយសុខនៅឋានបរមសុខជាមិនខាន។
ប៉ុន្មានថ្ងៃមុន នៅពេលរៀបចំផ្ទះ ខ្ញុំបានឃើញថ្នាំបញ្ចុះទឹកនោមរបស់គាត់ នាំអោយខ្ញុំនឹកស្រណោះគាត់ណាស់។ ខ្ញុំគិតដល់គាត់រាល់ពេល ខ្ញុំទិញបាញ់ឆែវ ព្រោះគាត់ចូលចិត្តបាញ់ឆែវណាស់ ទោះជាគាត់បាក់ធ្មេញអស់ហើយ តែគាត់ចូលចិត្តហូបផ្ទាប់ ដោយខ្ញុំចិតត្រសក់អោយស្ដើង បេះជីរបន្លែអោយតូចៗជូនគាត់។ ខ្ញុំនឹកដល់គាត់រាល់ពេលឃើញ គេលក់ដំឡូង ព្រោះគាត់ជាមនុស្សដែលរពឹសដៃ តែងចូលចិត្តដាំដុះបន្លែបង្ការផ្សេងៗ គ្រួសារបានហូបដំឡូងគ្រប់មុខដោយសារតែប៉ាក្មេក។
ប៉ា កូនចៅ សូមឧទិសបុណ្យកុសលជូនដល់ប៉ា ទោះប៉ាទៅកើតដល់ទីឋានណា សូមប៉ាអនុមោទនា ទទួលបុណ្យ ដែលកូនៗបានឧទិសដល់នេះ។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s