ខ្ញុំសូមស្វាគមន៍ឆ្នាំថ្មី ជាមួយវិជ្ជាមេផ្ទះ គឺឆ្នាំងភ្លើងយ៉ាហន។ មុខម្ហូបមួយមុខនេះ សាកសមសម្រាប់កម្មវិធីជួបជុំក្នុងគ្រួសារ ជប់លៀងតូចធំបាន ឯវិធីធ្វើមិនជាពិបាកទេ គ្រាន់តែត្រូវការពេលយូរបន្តិចដើម្បីរៀបចំ។
ជាដំបូង ខ្ញុំសូមរៀបរាប់នូវគ្រឿងផ្សំ
គ្រឿងផ្សំទឹកឆ្នាំងភ្លើង
ដូងពូតរួច ប្រហែល៣លីត្រ
ខ្ទឹមស ក្រហម និងរំដេង លីងអោយឈ្ងុយ រួចបុកអោយបែកល្អិត
គ្រឿងសាតេ ២កញ្ចប់
ស្ករស
អំបិល និងទឹកត្រី
ទឹកក្រូចឆ្មារ កន្លះចានចង្កឹះ
ឆ្អឹងជ្រូក ស្ងោររម្ងាស់ស្រេច
របៀបធ្វើទឹកឆ្នាំងភ្លើង
ចាក់ទឹកដូងដែលពូតហើយ ចូលក្នុងឆ្នាំងឆ្អឹងស៊ុបដែលបានរម្ងាស់ហើយ រួចដាំអោយពុះ
ទើបថែមខ្ទឹមនិងរំដេងលីង គ្រឿងសាតេ អំបិល ស្ករស ទឹកត្រីចូល ដល់ពុះសព្វ ថែមទឹកក្រូចឆ្មារ ភ្លក្សមើលអោយមានជាតិប្រៃផ្អែមជូរ ទើបបិតភ្លើងទុកមួយឡែក។
គ្រឿងផ្សំសម្រាប់ពិសារ
ត្រកួនឆាករួច
ជីរគ្រប់មុខ
សណ្ដែកបណ្ដុះ
សាច់ត្រីឆ្ដោរ សាច់គោ បង្គារ មឹក(តាមចូលចិត្ត)
នំបញ្ចុក
ដល់ពេលរៀបចំទទួលទាន ដាក់ទឹកឆ្នាំងភ្លើងដាំពុះ ទើបចាប់ស្រុះសាច់បន្លែ តាមចូលចិត្តរួចស្រូបទឹកដូចទឹកនំបញ្ចុក ដាក់ចូលមាត់ ជាការស្រេច 😀 😀 😀 ៕
ស្មានតែឆ្នាំងភ្លើងចានហោះ ហាហាហា !!!
ចូលចិត្តចូលចិត្ត
ហ៊ី ចេះតែនឹកឃើញហើយ
ចូលចិត្តចូលចិត្ត
ខាងចែខ្ញុំអែណោះ គាត់មិនចេះធ្វេីទឹកហ្នឹងទេ ទិញគេធ្វេីស្រាប់ ត្រកួន២ចានដែក។ ខ្ញុំឮតែគេហៅ យ៉ៅហន។ ហេីយចុះ គ្រឿងសាតេ ហ្នឹងអីគេអ្ហ៊ៅ?
ចូលចិត្តចូលចិត្ត
គ្រឿងសាតេ ជាគ្រឿងគេលាយស្រេច អាចហៅថាគ្រឿងឆ្នាំងភ្លើងក៏បាន មានលក់នៅតូបលក់ចាប់ហួយ ប្រាប់តែអ្នកលក់ទៅ គេយកអោយហើយ។ ស្ដាយខ្ញុំអត់បានថតទុកបង្ហាញ
ចូលចិត្តចូលចិត្ត
ធ្លាប់ឮ ស្មានតែគ្រឿងការី តែមួយ។
ចូលចិត្តចូលចិត្ត
មិនមែនគ្រឿងការីទេ
ចូលចិត្តចូលចិត្ត
គ្នាអត់សូវនិយម គ្មានយោបល់រ៉េ តែបើហៅទៅហូបនៅផ្ទះអាចធ្វើលិខិតបានពីអាឡូវទៅ! 😀 😀 😀
ចូលចិត្តចូលចិត្ត
អត់អីរ៉េ ខ្ញុំក៏មិននិយមធ្វើដែរ ចឹងហើយម៉ាឆ្នាំអីធ្វើតែម្ដងទេ កុំអោយពិបាកដល់បងឯងអ្នកមិនសូវនិយម ខ្ញុំអត់ហៅហ្មងហូវ
ចូលចិត្តចូលចិត្ត
ហៅហូបអីផ្សេងហូវ មិនដែលថាធ្វើតែប៉ាប៉ិនហ្នឹង អាបីនាក់បានអីញ៉ាំ???
ចូលចិត្តចូលចិត្ត
ញ៉ាំអាហ្នឹងដែរទៅ
ចូលចិត្តចូលចិត្ត