ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(៣)៖ សៀមរាប​


 ឱ !ខេត្តសៀមរាបប្រៀបឋានឱសថ កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបង ដកចិត្តពុំរួចគួចគិតគេងផ្សង តែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ា។

ឥឡូវបានយល់ចំប៉ីសៀមរាប ក្រអូបជ្រួលជ្រាបពោរពេញឱរ៉ា ទ្រូងបងបានស្បើយពីរឿងស្នេហា ដែលផ្កាចម្ប៉ាអោយរៀមក្រៀមក្រំ។

រយព្រួយរយនឹករយសែនទន្ទឹង ពុំឃើញដំណឹងដែលច្រៀងផ្ដែផ្ដាំ កន្លងផុតទៅជាយូរខែឆ្នាំ តើឱ្យទ្រាំចាំៗៗម្ដេចទៅ។

ពេលនេះចំប៉ីសៀមរាបបងអើយ មានតែអ្នកហើយព្រះលោកតម្រូវ ជួយផងគ្រាន់អើយបងបានរស់នៅ ជាគ្នាតទៅនឹងចំប៉ីអើយៗៗ៕

ទៅលេងសៀមរាបលើកណា ខ្ញុំនឹកដល់បទនេះជានិច្ច។ ដោយពេលខ្លីពេក ណាឆ្លៀតទៅលេង ប៉ៃលិនផង ទម្រាំដល់សៀមរាបល្ងាចណាស់ទៅហើយ។ ទៅដល់សៀមរាប ក្រុងតូចច្រឡឹង (អត់ចោលក្បួនរឿងដីហុយតាមផ្លូវជាតិលេខ៦៖ ចាប់ពីផ្លូវបត់ចូល ព្រលានយន្តហោះ មកដល់កណ្ដាលក្រុង ហុយយ៉ាងស្អាតភ្លឹង)។ យើង check in hotel ទម្រាំរួចរាល់ ដល់ម៉ោងបាយល្ងាចល្មម។ ដោយគ្នាច្រើន គ្រាន់តែកូនក្មេង ៥នាក់ទៅហើយ ចាស់ៗ២នាក់ និង ចាស់តិចៗតែនៅស្ទាវ​បួននាក់​ មានខ្ញុំ និង ម៉ាយហាន់នី ប្អូនថ្លៃខ្ញុំនិងប្រពន្ធគាត់ នាំអោយដំណើររបស់យឺតយ៉ាវបន្តិច យឺតហើយរកកន្លែងបាយអត់បានទៀត ព្រោះអ្នកអំពេញមកលេង​សៀមរាប​ច្រើនពេក តាមចិត្តដែលគុំមករកម៉ាំឆៅនៅភោជនីយដ្ឋាន​​បន្ទាយស្រី ក៏រលាយខ្សុល ព្រោះអត់តុចូល ដូច្នេះ មានតែដើរសាកតែផ្ដាសទៅ 😦 ញ៉ាំអត់កើត​ហើយ ថ្លៃទៀតហ្ន៎ក។

តាមចិត្តប៉ង ចង់ទៅមើលដើមក្រញូងដែលពូ​ស្រុកស្រែថានៅមាននៅមុខរតនាគារខេត្ត តែពេលខ្លីពេក អត់បានជិះរកមើល ណាយប់ផង ណាចាស់ៗចង់សម្រាកផង ណាក្ដាមពីរបីក្នុងឡានចាប់ផ្ដើមអាញ៉សអញ៉ៃ​ចាប់លែង​ឈ្នះ​ផង យើងក៏ចូលសម្រាកក្នុងសណ្ឋាគារវិញទៅ។ ព្រឹកឡើង ក្រោយពេល Breakfast ហ្វ្រ៊ីរួច យើង​ចាប់ចេញដើរលេង បាននាំគ្នាទៅលេងប្រាសាទបន្ទាយ​សំរែដ៏តូចច្រឡឹង រួចមិនហ៊ានទៅណាឆ្ងាយក្រុងទេ ខ្លាចហួសម៉ោងបាយ ណាមួយក្មេងក្មាងច្រើនផង ទម្រាំជុំគ្នា ទម្រាំ​ប្រមូលគ្នា ហ៊ើយ! ថាវ៉ល់ហ្មង

បាយថ្ងៃត្រង់រួច យើងត្រឡប់មកសម្រាកនៅសណ្ឋាគារវិញ ព្រោះពេជ្រ and her little cousin need to take a nap។ បែបនេះឯង ដើរបែបអ្នកមានកូនតូច យឺតយ៉ាវ តែចាំបាច់ខ្វល់ធ្វើអី យើងមកដើរលេងសម្រាកកាយ មិនមែនមករត់ម៉ារ៉ាតុង​ជាមួយក្ដាមអី។ ម៉ាល្ងាចថ្ងៃនោះ ពេជ្រអត់ដេក ខ្ញុំក៏នាំកូនក្ដាមទាំងបីចុះលេងទឹកពីស្ស៊ីនទាល់តែល្ងាចម៉ោងជិតបួនទើប​សម្រេចឡើង រកចេញដើរ​មើលអង្គរពេលថ្ងៃរៀបលិចម្ដង។

ទៅលេងសៀមរាបលើកណាក៏មិនភ្លេចអង្គរដ៏អស្ចារ្យដែរ ចូលតាមច្រកខាងកើត បើកឡានចូលបានព្រោះល្ងាចហើយអស់ភ្ញៀវហើយ បានមើលតែបន្តិច​ ស្បៃរាត្រីក៏គ្របដណ្ដប់នាំអោយព្រៃអង្គរ​ក្លាយជាតំបន់គួរអោយស្រៀវឆ្អឹងងងងងងងងខ្នងងងងងងង។

យើងត្រឡប់ចូលក្រុងសៀមរាបវិញ ចាកក្រុងអង្គរទាំងអាល័យ។

ព្រឹកថ្ងៃបង្ហើយនៅក្រុងសៀមរាប ក្រោយអាហារពេលព្រឹកហើយ​យើង​មិនទាន់ Check out​ ពីសណ្ឋាគារភ្លាមទេ នៅលេងទឹកម៉ាសារទៀត(អោយអស់ថ្លៃ 😀 ម្យ៉ាង​ដូចជាទាក់ចិត្តនឹងការរៀបចំ​តុបតែងដ៏​ប្រណិតនៅក្នុងសណ្ឋាគារផង)។​ ក្រោយពេល Check Out​ យើងក៏ឆ្លៀតចូលផ្សារចាស់ទិញ​សាច់ក្រក​សៀមរាប​ដ៏ល្បីឈ្មោះនិង​ប្រហុកដ៏ឈ្ងុយឆ្ងាញ់របស់អ្នកសៀមរាប​ផងដែរ។​ ក្រោយបាយថ្ងៃត្រង់​ យើងក៏ចាកចេញពីក្រុងសៀមរាបទាំងចិត្តអាល័យ។​ សរុប​​មក ដំណើរជុំវិញទន្លេ​សាបលើកនេះ មិនសូវបានដើរច្រើនកន្លែងទេ ព្រោះយើង​ដើរបែបលម្ហែរកាយ អត់ដើរបែបរត់ម៉ារ៉ាតុង​៕ :mrgreen: :mrgreen: :mrgreen:
image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in My Long Holiday of the year and tagged . Bookmark the permalink.

14 Responses to ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(៣)៖ សៀមរាប​

  1. ឡានចូលតាមក្រោយបានដែរ ? គេមានទារលុយទេ ?

    ចូលចិត្ត

  2. ម៉ាក់អាបីនាក់ដែលសាកហាងមហានគរដែរទេហ្នឹង? រសជាតិម៉ាំឆៅ ឆ្ងាញ់អស់ទាស់សម្រាប់ខ្ញុំ

    ចូលចិត្ត

  3. បើ​ខ្ញុំវិញ ពេលទៅលេងអង្គរ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​លោក​ ស៊ិន ស៊ីសាមុត ច្រៀង​បទ «បុប្ផាអង្គរ» 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s