ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(2)៖ ប៉ៃលិន


ក្រុងទេពនិមិត្តដួងចិត្តប៉ៃលិន ខ្ញុំធ្លាប់បានទៅម្ដងកាលពីនូនូនៅអាយុមួយខួបជាង។ មុននឹងរៀបផែនការទៅនេះ បានសួរគេឯងច្រើនដែរពីស្ថានភាពផ្លូវពីបាត់ដំបង និងបានសួរពូស្រុកស្រែ ព្រោះគាត់ទើបតែមកពីប៉ៃលិនសើមៗ។ យើងងើបពីព្រឹកចេញពីបាត់ដំបងបណ្ដូលចិត្តសំដៅទៅប៉ៃលិន ប្រាថ្នាទៅរកមើលរើសត្បូងនៅភ្នំយ៉ាត ហេសហេ កុំអោយតែសល់មួយគ្រាប់សោះ មិនសមនឹងចម្រៀងលោកតាស៊ិន ស៊ីសាមុតច្រៀងថា៖

“ក្រុងទេពនិមិត្តដួងចិត្តប៉ៃលិន ត្បូងពេជ្រឆ្អៅឆ្អិនក្រាលពេញធរណី យើងរត់ចោលស្រុកមកផ្សងវាសនា មាតាបិតាលែងរាប់រាក់ទាក់”

ខាងក្រោមនេះ ជាទេសភាពតាមដងផ្លូវលេខ៥៧៖
image

ឃើញថាវាលចែសហ្មងហើយ :-D​ទោះយ៉ាងណា​អាកាសធាតុ​នៅតែ​មនោរម្យ​ព្រោះ​ជា​តំបន់​ខ្ពង់រាប។

ទៅដល់ប៉ៃលិន យើងបង្ហួសចូលផ្សារព្រំ ខាងដីថៃ ដោយទិញសំបុត្រចូល ឡានមួយ៥០០០រៀល ចូលបានត្រឹមផ្សារខាងជាយដែនហ្នុងឯង ទៅជួយទិញឥវ៉ាន់អ្នកលក់ខ្មែរយើង តាមសំដីអ្នកលក់នៅទីនោះ ថាប្រហែល៨០%នែអ្នកលក់នៅផ្សារនេះជាខ្មែរ។ បំណាច់ថាទិញសំបុត្រឡានចូលអស់៥០០០ហើយ ខ្ញុំក៏មិនអោយខាតដែរ ទិញបានមុងធំ២ សម្រាប់ដេកបានគ្នា៥នាក់( made in Thailand) និងបានភួយ២អោយនាងនិងនូ ដល់ទិញហើយ បានឃើញថា made in China (sic!) 😕
តាមគ្រោង យើងនឹងត្រឡប់ពីប៉ៃលិនដួងចិត្តមកវិញតាមផ្លូវ៥៧ កាត់ខេត្តបាត់ដំបងបណ្ដូលចិត្តវិញ តែ
ជិះឡានបណ្ដើរ ខ្ញុំដែលមានស្មាតហ្វូននៅដៃ ( I sometimes feel stupid using that soooo smart phone 😦 ) ក៏ឆែកមើល Map ស្រាប់តែនឹកដល់ប្រកាសរបស់ពូស្រុកស្រែ សរសេរពីដំណើររបស់គាត់តាមផ្លូវបណ្ដោយព្រំដែនថៃ ផ្លូវជាតិ ៥៧B ចេញដល់ស្រុកថ្មគោលផ្លូវជាតិលេខ៥វិញ ខ្ញុំក៏ចូលឆែកមើលប្រកាសនោះម្ដងទៀត រួមទាំងសួរពូម៉ូតូឌុបតាមផ្លូវផង យើងក៏សម្រេចចេញពីប៉ៃលិនតាមផ្លូវថ្មីច្រឺង (តែខូចខ្លះៗដោយជំនន់) នេះវិញ។ ជិះបណ្ដើរៗ មើល GPS បណ្ដើរ ខ្ញុំក៏ពុលឡាន រួចសម្ងំគេងទៅ ទុកអោយតៃកុង សួរគេរាល់ពេលដល់ផ្លូវបំបែកតែម្ដងទៅ 😀 😀 😀 ។ ដោយចាំថាទឹកដីអតីតជុំរុំចុងក្រោយ របស់ខ្មែរក្រហម សម្បូរមីននៅឡើយ យើងក៏មិនហ៊ានឈប់ដកផ្កា បាញ់ទន្សាយផ្ដេសផ្ដាសតាមស្រែដែរ ខ្លាចមីន សុខចិត្តចាំមកដល់ការ៉ាស់សាំងនៅថ្មគោលវិញ សុវត្ថិភាពជាង។ ក្រោយបើកយឺតៗ លេងៗ យើងបានមកដល់ថ្មគោលដោយចំណាយពេល ១ម៉ោង៣០នាទីត្រឹម 😀 😀 😀

*** ប្រកាសក្រោយ ខ្ញុំនឹងនិយាយពីថ្មគោលទៅសៀមរាបទៀត***

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង My Long Holiday of the year។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

11 Responses to ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(2)៖ ប៉ៃលិន

  1. ចុម នរណាដកផ្កា នរណាបាញ់ទន្សាយ ហាហាហា

    ចូលចិត្ត

  2. wealsrae ថា:

    ជើងវែងដែរតើអ្នកមីង ។ ឃើញចំណងជើងទាយខុស ព្រោះគិតថាប្រហែលជាទៅមួយ​មីងកល្យាណ​ហើយ ។​ ម៉េចបានជា made in china វិញ ចឹងថៃអន់ដែរហ្នឹង ។

    ចូលចិត្ត

  3. Pingback: ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(៣)៖ សៀមរាប​ | ភរិយានិងម្ដាយម្នាក់

  4. Pingback: ដំណើរទៅខេត្តជុំវិញបឹងទន្លេសាប(៣)៖ សៀមរាប​ | ភរិយានិងម្ដាយម្នាក់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s