ភ្លាកំពឹសត្រយ៉ូងចេក ជាម្ហូបសម្រាប់ក្លែម(យកគ្នាជាមួយទឹកត្នោតជូរ ហេសហេ :D)ហើយមួយមុខនេះខ្ញុំចេះពីខាងម៉ាយហាន់នី(ប៉ាអាបីនាក់) មិនមែនគាត់ចេះធ្វើទេ គឺគាត់ចេះហូប ហើយគាត់ប្រាប់ពីគ្រឿងផ្សំ រួចហើយខ្ញុំលៃលកធ្វើតាមទៅ :D។ ភ្លានេះ បើអ្នកក្លែមគេប្រើកំពឹសឆៅ ឬកំពឹសរស់ តែដល់ខ្ញុំតមសត្វរស់ ខ្ញុំទិញរកតែកំពឹសដែលងាប់ស្រាប់ រួចយកមកចំហុយម៉ាចំអិនល្មមនៅរសជាតិផ្អែម ទើបលាយញាំភ្លា។ ចូលដល់គ្រឿងផ្សំនិងវិធីធ្វើម្ដង៖
គ្រឿងផ្សំ
ត្រយ៉ូងចេកមួយ ហាន់
ជីរគ្រប់មុខ (អាចថែមស្បៃរឿងទៀតក៏បាន តាមចំណូល)
សាឡាដ៏ (សម្រាប់ខ្ចប់)
កំពឹស ចំហុយមួយចម្អិន(ទុកអោយត្រជាក់បន្តិច)
ទឹកប្រហុក សម្រាប់ជ្រលក់ វិធីធ្វើទឹកប្រហុកសូមចុចទីនេះ
វិធីធ្វើ
យកត្រយ៉ូងចេកហាន់រួច លាយជាមួយជីរគ្រប់មុខអោយសព្វ ទើបដាក់កំពឹសដែលចំហុយនោះមកលាយដែរ។ ដល់ពេលហូប យកសាឡាដ៏ខ្ចប់ កំពឹសត្រយ៉ូងចេកជីរ រួចជ្រលក់ទឹកប្រហុក ដាក់ចូលមាត់ជាការស្រេច ។
*** បើយើងខ្ជិលប្រើសាឡាដ៏ អាចលាយទឹកប្រហុកចូលតែម្ដង របៀបជាញាំក៏បានដែរ៕
ខ្ញុំចូលចិត្តចាក់ទឹកប្រហុកចូល ជារបៀបញ៉ាំភ្លាជាង…។ មួយទៀត… ឃើញរូបមានសរសេរអក្សរបែបនេះ ប្រហែលជាទាក់ទងនឹងកម្មសិទ្ធិបញ្ញាហើយ ព្រោះតាមខ្ញុំចាំ ដូចជាពីមុនមក ធ្លាប់មានអ្នកលួចយករូប ទៅដូរដាក់ឈ្មោះម្ហូបផ្សេង… :-D
ចូលចិត្តចូលចិត្ត
តិចទៀត ចំខែកំពឹសក៏មាន ទឹកត្នោតជូរក៏មាន ល្មមក្លែមបានហ្នោះពូឆុកឈែ។ រឿងរូបដាក់កម្មសិទ្ធិបញ្ញានេះវាមកពី mistake is a lesson ហេសហេ:-D 😀 😀
ចូលចិត្តចូលចិត្ត
😀 😀
ចូលចិត្តចូលចិត្ត
😀
ចូលចិត្តចូលចិត្ត
What made you laugh busy aunty?
ចូលចិត្តចូលចិត្ត
សើចរឿងកម្មសិទ្ធិបញ្ញាហ្នឹងណាឯង។ គ្នាវាហួសចិត្ត!!!
ចូលចិត្តចូលចិត្ត
ចូលប៉ែត
ចូលចិត្តចូលចិត្ត